26/03/2026 - 06:55

រួម​ដំ​ណើរ​ជា​មួយ​សិស្ស​ក្រី​ក្រ 

នៅ​ទី​ក្រុង​កឹង​ធើ មូល​និធិ​អា​ហា​រូប​ករណ៍ វ៉ឺអា​យឹន និង​ក្លឹប “ដើម្បី​ហ្វាង​សា – ទ្រឿង​សា ជា​ទី​ស្រ​ឡាញ់” បាន​ឧបត្ថម្ភ​អា​ហា​រូប​ករណ៍​រាប់​រយ​ចំ​ណែក​ដល់​សិស្ស និស្សិត​ជន​ជាតិ​ភាគ​តិច និង​ប្អូនៗ​នៅ​តំ​បន់​កោះ​សមុទ្រ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត ឈាន​ឡើង​រៀន​សូត្រ​ល្អ រួម​ចំ​ណែក​ចែក​រំលែក​ការ​លំ​បាក ជំ​រុញ​កម្លាំង​ចិត្ត​និង​រីក​សាយ​ភាយ​ស្មារតី​សង្វាត​រៀន​សូត្រ​ដល់​សិស្ស​ក្រី​ក្រ។

ជូន​អា​ហា​រូប​ករណ៍​វ៉ឺ​អា​យឹន និង​ក្លឹប “ដើម្បី​ហ្វាង​សា – ទ្រឿង​សា ជា​ទី​ស្រ​ឡាញ់​”​
ដល់​សិស្ស​នៅ​ទី​ក្រុង​កឹង​ធើ។

មូល​និធិ​សង្គ​មូប​នីយ​កម្ម​ជា​មួយ​ទិស​ដៅ​គិត​គូរ ឧបត្ថម្ភ​សិស្ស​ជន​ជាតិ​ភាគ​តិច សិស្ស​តំ​បន់​ដាច់​ស្រ​យាល កូន​ចៅ​អ្នក​នេ​សាទ និង​កង​កម្លាំង​បំ​ពេញ​ភារ​កិច្ច​តំ​បន់​ព្រំ​ដែន កោះ ស​មុទ្រ។ នៅ​ទី​ក្រុង​កឹង​ធើ ចាប់​ពី​ឆ្នាំ​សិក្សា ២០២៤ - ២០២៦ មូល​និធិ​បាន​ជូន​អា​ហា​រូប​ករណ៍ ២២៥ ចំ​ណែក​ក្នុង​មួយ​ចំ​ណែក​តម្លៃ ១ លាន​ដុង​ដល់​សិស្ស និស្សិត​គ្រួ​សារ​ក្រី​ក្រ ក្បែរ​ក្រ ដើម្បី​បន្ត​ទៅ​សា​លា។ ក្រៅ​ពី​នេះ ថែម​ទាំង​ជូន​អា​ហា​រូប​ករណ៍​ទាំង​ស្រុង​គិត​គូរ​ដល់​ប្អូនៗ​ដែល​មាន​ជីវ​ភាព​លំ​បាក​ខ្លាំង​រហូត​ដល់​ប្រ​ឡង​បញ្ចប់​មហា​វិទ្យា​ល័យ​ទៀត​ផង។

ប្អូន​ត្រឹង​ធី​ស្វឹង​ម៉ាយ សិស្ស​ថ្នាក់​ទី ៨ វិទ្យា​ល័យ​ង្វៀង​ឃ្វៀង សង្កាត់​វិញ​ចូវ ឱ្យ​ដឹង៖ “ប្អូន​កំ​ព្រាឪ​ពុក​ម្តាយ​តាំង​ពី​អា​យុ​៣​ឆ្នាំ បច្ចុប្បន្ន ប្អូន​កំ​ពុង​រស់​នៅ​ជា​មួយ​នឹង​ម្តាយ​មីង។ ជីវ​ភាព​គ្រួ​សារ​ប្អូន​ក្រ​លំ​បាក​ណាស់ ប្អូន​ទៅ​រៀន​បណ្តើរ​ ធ្វើ​ការ​ឈ្នួល​បណ្តើរ ដើម្បី​ជួយ​សម្រាល​បន្ទុក​ម្តាយ​មីង។ ខណៈ​ពេល​បាន​មូល​និធិ​អា​ហា​រូប​ករណ៍​ឧបត្ថម្ភ​ថវិ​កា​រៀន​សូត្រ រហូត​ដល់​ប្រ​ឡង​បញ្ចប់​មហា​វិទ្យា​ល័យ ប្អូន​ត្រេក​អរ​ណាស់។ អា​ហា​រូប​ករណ៍​គឺ​ជា​កម្លាំង​ចល​ករ​ដ៏​ធំ​ជួយ​ប្អូន​ឆ្លង​កាត់​រាល់​ការ​លំ​បាក​បន្ត​ទៅ​សា​លា អនុ​វត្ត​ក្តី​ប្រាថ្នា​ចូល​មហា​វិទ្យា​ល័យ”។

លោក​ស្រី​ត្រឹង​ធី​ធូ​ហាំង នា​យិ​កា​រង​មន្ទីរ​អប់​រំ និង​បណ្តុះ​បណ្តាល​ទី​ក្រុង​កឹង​ធើ បញ្ជាក់៖ អាហា​រូប​ករណ៍​ពោរ​ពេញ​ដោយ​អត្ថ​ន័យ​ដែល​មូល​និធិ​ជូន​ដល់​សិស្ស​ក្រី​ក្រ​របស់​ទី​ក្រុង បាន​ផ្តល់​ក្តី​ជំ​នឿ​បន្ថែម ជា​កម្លាំង​ចល​ករ​និង​លើក​ទឹក​ចិត្ត​ស្មារតី​សង្វាត​រៀន​សូត្រ​ដល់​ប្អូនៗ​សិស្សា​នុសិស្ស។ អា​ហា​រូប​ករណ៍​បាន​ផ្តល់​ក្តី​ទុក​ចិត្ត ឆន្ទៈ និង​សេចក្តី​ប្រាថ្នា​សម្រាប់​ប្អូនៗ​ឈាន​ឡើង​ក្នុង​ការ​រៀន​សូត្រ។ អា​ហា​រូប​ករណ៍​រួម​ចំ​ណែក​ជា​វិជ្ជ​មាន​ក្នុង​ការ​គិត​គូរ បំ​ប៉ន​និង​អភិ​វឌ្ឍ​ជំ​នាន់ សិស្ស​ជន​ជាតិ​ភាគ​តិច​របស់​ទី​ក្រុង។

អតីត​អនុ​ប្រ​ធាន​រដ្ឋ​ទ្រឿង​ម៉ី​ហ្វា ប្រ​ធាន​មូល​និធិ​អា​ហា​រូប​ករណ៍​វ៉ឺអា​យឹន ប្រ​ធាន​ក្លឹប  “ដើម្បី​ហ្វាង​សា – ទ្រឿង​សា ជា​ទី​ស្រ​ឡាញ់” បញ្ជាក់៖ ក្នុង​រយៈ​ពេល ២៧ ឆ្នាំ​សកម្ម​ភាព​មូល​និធិ​មាន​ទិស​ដៅ​មិន​ងាក​រេ រួម​ដំ​ណើរ​យូរ​អង្វែង​ជា​មួយ​សិស្ស និស្សិត​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​ជា​និច្ច។ មូល​និធិ​ជា​ជំ​ហាន​បាន​វិនិ​យោគ​យ៉ាង​ស៊ី​ជម្រៅ ជួយ​ប្អូនៗ​វិវឌ្ឍន៍​ខ្លួន​មាន​ការ​ងារ​ធ្វើ​លំ​នឹង​ហើយ វិល​មក​រួម​ចំ​ណែក​ដល់​សហ​គមន៍។ អ្វី​ដែល​ធ្វើ​ឱ្យ​សមា​ជិក​ទាំង​ឡាយ​ដែល​រួម​វិភាគ​ទាន​មូល​និធិ មាន​ក្តី​រីក​រាយ​បំ​ផុត​មិន​ត្រឹម​តែ​ជា​ចំ​ណែក​អា​ហា​រូប​ករណ៍​ដែល​បាន​ជូន​ទៅ​ហើយ​នោះ​ទេ នៅ​ទាំង​ជា​ដំ​ណើរ​វិវឌ្ឍន៍ ក្តី​ជឿ​ជាក់​លើ​ដំ​ណើរ​ជី​វិត និង​បន្ត​សាយ​ភាយ​ស្មារតី​ចែក​រំលែក​ទៀត​ផង។ ឆ្នាំ ២០២៦ មូល​និធិ​អា​ហា​រូប​ករណ៍​វ៉ឺ​អា​យឹន បាន​ទទួល​ប្រ​ភព​ឧបត្ថម្ភ​ជាង ៦៦,៦ ពាន់​លាន​ដុង។ ទឹក​ប្រាក់​ទាំង​នេះ​ទុក​សម្រាប់​ជូន​អា​ហា​រូប​ករណ៍​៥.០០០​ចំ​ណែក ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច​និង​ប្អូនៗ​នៅ​តំ​បន់​កោះ​សមុទ្រ៕

                                 យ្វី​អាញ - លី​សៀ

ចែករំលែកអត្ថបទ