ព្រឹកថ្ងៃទី២៧ ខែមីនា នៅមជ្ឈមណ្ឌលវប្បធម៌កាម៉ាវ ឋិតនៅសង្កាត់បាកលីវ ខេត្តកាម៉ាវ មជ្ឈមណ្ឌលផ្តើមអាជីពនិងផ្លាស់ថ្មីច្នៃប្រតិដ្ឋ (CiNEC) ខេត្តបានរៀបចំ “វេទិកាផ្តើមអាជីពនិងផ្លាស់ថ្មីច្នៃប្រតិដ្ឋកាម៉ាវ ឆ្នាំ២០២៦”។ វេទិកានេះ បានទាក់ទាញភ្ញៀវចូលរួមជាង ៥០០នាក់ រួមមាន តំណាងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត មន្ទីរ គណៈ ផ្នែកនិងអង្គការមហាជននានា; ក្រុមអ្នកជំនាញ ក្រុមអ្នកវិទ្យាសាស្ត្រក្នុងវិស័យផ្តើមអាជីពនិងផ្លាស់ថ្មីច្នៃប្រតិដ្ឋ; តំណាងអាជីវកម្ម សហករណ៍ សហគមន៍ Startup និងសិស្ស និស្សិត សមាជិកសម្ព័ន្ធយុវជន និងយុវជនជាច្រើននៅក្នុងខេត្ត។
វេទិកានេះ សំដៅបង្ក លំហសន្ទនាដោយផ្ទាល់រវាងថ្នាក់ដឹកនាំខេត្ត ជាមួយសហគមន៍អាជីវកម្មវ័យក្មេង និងយុវជនផ្តើមអាជីព (Startup) ដើម្បីស្តាប់ពីគោលគំនិតនិងបំណងប្រាថ្នា កំណត់ដឹងនូវការលំបាកនិងបញ្ហាប្រឈម ព្រមទាំងស្នើសុំដំណោះស្រាយសមស្រប សម្រាប់ការអភិវឌ្ឍប្រព័ន្ធជីវបរិស្ថានផ្តើមអាជីពរបស់ខេត្តកាម៉ាវ។ ជាមួយគ្នានេះ វេទិកាក៏ជាសារមួយដើម្បីដាស់ នូវតម្លៃស្នូលរបស់មូលដ្ឋាន តាមរយៈគំនិតផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងបច្ចេកវិទ្យាទំនើប សំដៅបង្កជាកម្លាំងជំរុញកំណើនថ្មីសម្រាប់សេដ្ឋកិច្ចរបស់ខេត្ត។

វាគ្មិនចូលរួមក្នុងសន្ទនា។
នៅក្នុងវេទិកានេះ អ្នកតំណាងចូលរួមក៏បានស្តាប់របាយការណ៍ និងបទបង្ហាញអំពីប្រធានបទ ដូចជា៖ Startup ជាចលករជំរុញកំណើនសេដ្ឋកិច្ចរបស់មូលដ្ឋានមួយ; ដំណាក់ការពីកាម៉ាវទៅកាន់ទីផ្សារ៖ "ខ្ញុំចាប់ផ្តើមអាជីវកម្មពីដីនេះ ហើយខ្ញុំសម្រេចនៅទីនេះបន្ត"; បានដាស់នាវាផ្តើមអាជីពនៅចុងប៉ូលខាងត្បូង – បញ្ហាចម្បងដែលត្រូវដោះស្រាយ; ការកសាងប្រព័ន្ធជីវបរិស្ថានផ្តើមអាជីពនិងផ្លាស់ថ្មីច្នៃប្រតិដ្ឋឱ្យមានប្រសិទ្ធភាពជាក់ស្តែង; ទាញយកសក្តានុភាពផលិតផលបន្ថែមពីបង្គងវៀតណាម ដោយប្រើបច្ចេកវិទ្យាជីវសាស្ត្រ និងអនុវត្តពហុវិស័យ។
ចំណុចលេចធ្លោនៃវេទិកា សន្ទនាបានចាត់តាំងតាមរូបភាពសន្ទនាបើកចំហ ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត អ្នកជំនាញនិងតំណាងអាជីវកម្មវ័យក្មេង ផ្តល់ឱកាសផ្លាស់ប្តូរយោបល់ដោយចំៗ មានសារៈសំខាន់និងមានប្រសិទ្ធភាព។ នេះក៏ជាឱកាសសម្រាប់ក្រុមអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រចែករំលែកបទពិសោធន៍ ចំណេះដឹងនិងទស្សនៈអំពីតួនាទីរបស់ផ្តើមអាជីព ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព; រួមចំណែកលើកកម្ពស់ការយល់ដឹងនិងជំរុញស្មារតីផ្តើមអាជីពក្នុងសង្គម ពិសេសនៅក្នុងស្រទាប់យុវវ័យ។
ក្នុងសុន្ទរកថាបិទវគ្គ លោកង្វៀងមិញល្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានមានប្រសាសន៍៖ បន្ទាប់ពីមួយថ្ងៃធ្វើការយ៉ាងសកម្ម ប្តូរយោបល់ចំៗ និងពោរពេញដោយការបំផុសគំនិត វេទិកាបានបង្កចំណាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈការចែករំលែកដែលមានភាពជាក់ស្តែង ជាពិសេសគឺស្មារតីក្លាហានក្នុងការនិយាយ និងស្នើសំណើរបស់សហគមន៍ផ្តើមអាជីព អាជីវកម្ម និងយុវជន។ ប្រការនេះ បានបង្ហាញពីសញ្ញាវិជ្ជមានយ៉ាងខ្លាំងថា ខេត្តកាម៉ាវមិនខ្វះបំណងប្រាថ្នាក្នុងការផ្តើមអាជីពទេ ប៉ុន្តែកំពុងត្រូវការបរិស្ថានដែលល្អគ្រប់គ្រាន់ ដើម្បីឱ្យបំណងប្រាថ្នានោះអាចអភិវឌ្ឍន៍ទៅបាន។ រាល់យោបល់និងសំណើដែលមានលក្ខណៈច្បាស់លាក់ពីសហគមផ្តើមអាជីពនិងក្រុមអ្នកជំនាញនៅវេទិកាថ្ងៃនេះ នឹងក្លាយជាមូលដ្ឋានសំខាន់ ដើម្បីខេត្តបន្តធ្វើឱ្យសុក្រឹតនូវយន្តការ គោលយោនបាយ និងវិធីសាស្ត្រអនុវត្តនៅពេលខាងមុខ។

មជ្ឈមណ្ឌលផ្តើមអាជីពនិងផ្លាស់ថ្មីច្នៃប្រតិដ្ឋ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសម្ព័ន្ធយុវជនខេត្តកាម៉ាវ។
ក្នុងឱកាសនេះ មជ្ឈមណ្ឌលផ្តើមអាជីពនិងផ្លាស់ថ្មីច្នៃប្រតិដ្ឋ រួមជាមួយសម្ព័ន្ធយុវជនខេត្តកាម៉ាវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីកសាងការតភ្ជាប់ប្រកបដោយចីរភាព ទាញយកឧត្តមភាពនិងប្រើប្រាស់ប្រភពធនធានមានប្រសិទ្ធភាព; ជំរុញប្រព័ន្ធជីវបរិស្ថានផ្តើមអាជីពនិងផ្លាស់ថ្មីច្នៃប្រតិដ្ឋនៅខេត្តកាម៉ាវ; គាំទ្រគម្រោងផ្តើមអាជីពនិងការតភ្ជាប់ទីផ្សារ ជំរុញការវិនិយោគនិងធ្វើពាណិជ្ជកម្មផលិតផលសម្រាប់យុវជនដែលផ្តើមអាជីព៕
យ៉ីអាញ - ពេជ្រសឿន