28/03/2026 - 16:27

លើក​កម្ពស់​ជីវ​ភាព​ប្រ​ជា​ជន 

មីង​គីម​ធី​ចឿង ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​អាង​ខឿង ឃុំ​កេ​សាត់ ទើប​បាន​ភូមិ​ភាគ​ឧបត្ថម្ភ​៤៥​លាន​ដុង សង់​ផ្ទះ​មហា​សាម​គ្គី ទន្ទឹម​នោះ​បាន​ឧបត្ថម្ភ​គោ​ពូជ​១​ក្បាល ដើម្បី​អភិ​វឧ្ឍ​ការ​ចិញ្ចឹម​សត្វ។ គ្រួ​សារ​មីង​ចឿង​ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​បាន​សា​ខា​បក្ស​ភូមិ​អាង​ខឿង​យក​ចិត្ត​ទុក​ដាក់​ជំ​នួយ​ច្រើន​ផ្នែក ដើម្បី​ឈាន​ឡើង​ក្នុង​ជីវ​ភាព។

មីង​គីម​ធី​ចឿង​ បាន​ឧបត្ថម្ភ​សង់​ផ្ទះ​និង​គោ​ពូជ កំ​ពុង​ខំ​ប្រឹង​ដើម្បី​ឈាន​ឡើង​ក្នុង​ជីវ​ភាព

និ​យាយ​ជា​មួយ​យើង​ខ្ញុំ​ក្នុង​ផ្ទះ​ថ្មី​មាន​ផ្ទៃ​ដី​៥០​មែត្រ​ក្រ​ឡា ​មីង​ចឿង​ឱ្យដឹង៖ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ធ្វើ​ការ​ឈ្នួល​រក​ប្រាក់​ចិញ្ចឹម​កូន។ ឆ្នាំ​កន្លង គ្រួ​សារ​ខ្ញុំ​បាន​ឃុំ​និង​ភូមិ​ឧបត្ថម្ភ​សង់​ផ្ទះ​រឹង​មាំ​និង​បាន​ឧបត្ថម្ភ​គោ​ពូជ​១​ក្បាល​ដើម្បី​អភិ​វឧ្ឍ​ការ​ចិញ្ចឹម​សត្វ។ តាំង​ពី​នោះ​ជីវ​ភាព​គ្រួ​សារ​មិន​សូវ​លំ​បាក​ដូច​មុន។

តាម​លោក​ថាច់​ថាញ់ លេ​ខា​សា​ខា​បក្ស​ភូមិ​អាង​ខឿង ភូមិ​មាន​៥៧២​គ្រួ​សារ មាន​ប្រ​ជា​ជន​២.៣៣៤​រូប ក្នុង​នោះ​មា​ន​ជិត​៤០០​គ្រួ​សារ​ជា​ជន​ជាតិ​ខ្មេរ។ ប៉ុន្មាន​ឆ្នាំ​កន្លង​សា​ខា​បក្ស​ពង្រីក​តួ​នា​ទី​ស្នូល​របស់​បក្ខ​ជន​ក្នុង​ការ​ងារ​ក្តាប់​ក្តី​ប៉ង​ប្រាថ្នា​និង​ចលនា​ប្រ​ជា​ជន​ចូល​រួម​បណ្តា​ចលនា​ប្រ​ឡង​ប្រ​ណាំង អនុ​វត្ត​ល្អ​គោល​ការ​របស់​បក្ស គោល​នយោ​បាយ​ក្រឹត​ច្បាប់​របស់​រដ្ឋ។ ភូមិ​ភាគ​បាន​ទទួល​យក​សំ​ណូម​ពរ សំ​ណើរ​របស់​ប្រ​ជា​ជន ឧបត្ថម្ភ​បុល​ទុន​រាប់​ពាន់​លាន​ដុង​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ដើម្បី​អភិ​វឧ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ សំ​ណើរ​ឧបត្ថម្ភ​គោ​ពូជ​៤៥​ក្បាល​ឱ្យ​២៩​គ្រួ​សារ។ សា​ខា​បក្ស​ចង្អុល​ការ​បក្ខ​ជន​ឃោស​នា​ចល​នា​ប្រ​ជា​ជន​ផ្លាស់​ប្តូរ​ពូជ​ដំ​ណាំ​សត្វ​ចិញ្ចឹម យក​ពូជ​ស្រូវ​គុណ​ភាព​និហ​រ័ណ​ចុះ​ផលិត​លើ​ផ្ទៃ​ដី​ជាង​១០០​ហិក​តា ដាំ​ដំ​ណាំ​១៥​ហិក​តា កែ​ប្រែ​ដី​ចំ​ការ​គ្មាន​ប្រ​សិទ្ធ​ភាព​មក​ដាំ​ក្រូច​ថ្លុង ក្រូច​ឆ្មា ខ្នុរ មៀន ជំ​ពូរ។ល។

រួម​ជា​មួយ​ការ​ឧបត្ថម្ភ​អភិ​វឧ្ឍ​សេដ្ឋ​កិច្ច សា​ខា​បក្ស​ភូមិ​អាង​ខឿង ចង្អុល​ការ​កម្មា​ភិ​បាល បក្ខ​ជន​អនុ​វត្ត​ល្អ​គោល​នយោ​បាយ​សុខុ​មាល​ភាព​សង្គម។ ចាប់​ពី​ឆ្នាំ​២០២០​ដល់​សព្វ​ថ្ងៃ សាខា​បក្ស​ចលនា​បណ្តា​ប្រ​ភព​កម្លាំង​ឧបត្ថម្ភ​សង់​ផ្ទះ​មហា​សាម​គ្គី​៥៥​ខ្នង រាល់​ឆ្នាំ​ចលនា​អំ​ណោយ​បាន​ជាង​១០០​ចំ​ណែក តម្លៃ​៣០-៤០​លាន​ដុង​ជូន​បណ្តា​គ្រួ​សារ​គោល​នយោ​បាយ គ្រួ​សារ​ក្រ គ្រួ​សារ​លំ​បាក​នា​ឪកាស​បុណ្យ​តេត។ សាខា​បក្ស​ចង្អុល​ការ​ជំ​រុញ​ការ​ឃោនា​ចលនា​ប្រ​ជា​ជន​សកម្ម​កសាង​ជីវ​ភាព​វប្ប​ធម៌​នៅ​មណ្ឌល​អា​ស័យ​ជន បំ​បាត់​បណ្តា​ទំ​នៀម​ទម្លាប់​ចាស់​គំ​រិល​ហួស​សម័យ។

សាខា​បក្ស​ភូមិ​អាង​ខឿង​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​កៀរ​គរ​បណ្តា​ប្រ​ភព​កម្លាំង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ផ្លូវ​គមនា​គមន៍​ជន​បទ។ ក្នុង​នោះ​ចលនា​ប្រ​ជា​ជន​រុះ​រើ​សំ​ណង់ ឈើ​ដំ​ណាំ ដើម្បី​បរិ​ច្ចាក​ដី​រួម​ជា​មួយ​រដ្ឋ​លើក​កម្ពស់​បើក​ទូលាយ​ផ្លូវ​ក្នុង​ភូមិ ប្រ​វែង​៧០០​មែត្រ ទទឺង​៣,៥​មែត្រ លើក​កម្ពស់ បើក​ទូ​លាយ​ផ្លូវ​៧​កន្លែង ប្រ​វែង​ជិត​២.០០០​មែត្រ ទទឺង​២​មែត្រ ធ្វើ​ស្ពាន​បឹង​តុក​ប្រ​វែង​៣៥​មែត្រ ​ទទឹង​៣,៥​មែត្រ​និង​ជួស​ជុល​ស្ពាន​ចំ​នួន៣ ដាក់​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ជន​បទ​។ល។ រួម​ចំ​ណែក​លើក​កម្ពស់​បណ្តា​បទ​ដ្ឋាន​ជន​បទ​ថ្មី។ លោក​ថាច់​សើង ប្រ​ជា​ជន​ក្នុង​ភូមិ​និ​យាយ៖ មុន​នេះ​ការ​ដឹក​ជញ្ជូន​កសិ​ផល​ជួប​លំ​បាក ពិ​សេស​នា​រដូវ​វស្សា។ ដូច្នេះ​ពេល​ភូមិ​ភាគ​ចលនា​ធ្វើ​ផ្លូវ គ្រួ​សារ​ខ្ញុំ​ឯក​ភាព​បរិច្ចាក​ដី​និង​ចូល​រួម​កម្លាំង​ពល​កម្ម។ ឥឡូវ​ផ្លូវ​ស្ពាន​ក្នុង​ភូមិ​ទូ​លាយ ការ​ធ្វើ​ដំ​ណើរ ដឹក​ជញ្ជូន​ទំ​និញ​ងាយ​ស្រួល​ជាង។

ជា​មួយ​ការ​រវាស​រវៃ​របស់​ថ្នាក់​ដឹក​នាំ​សា​ខា​បក្ស ជីវ​ភាព​ប្រ​ជា​ជន​ភូមិ​អាង​ខឿង​បាន​កើន​ឡើង គ្រួ​សារ​ក្រ​និង​ក្បែរ​ក្រ​ថយ​ចុះ​រាល់​ឆ្នាំ។ ភូមិ​រក្សា​កិត្តិ​នាម “ភូមិ​វប្ប​ធម៏” និង “៣​គ្មាន” មាន​ជាង​៩៧% គ្រួ​សារ​សម្រេច​កិត្តិ​នាម “គ្រួ​សារ​វប្ប​ធម៌”។ ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​សាខា​បក្ស​បាន​វាយ​តម្លៃ​សម្រេច​ល្អ​ភារ​កិច្ច​ឡើង​ទៅ ដោយ​ឡែក​ឆ្នាំ​២០២៣​និង​២០២៤​បាន​វាយ​តម្លៃ​សម្រេច​ឆ្នើម​ភារ​កិច្ច៕

អាញ់​យុង -ចន្ថា

 

ចែករំលែកអត្ថបទ