ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/04/2024 - 17:24

សម្ពោធ​ព្រះ​វិហារ​វត្ត​អូរ​ជុំ​អា​រាម​ព្រែក​ចេក

ដោយ​បាន​ការ​ឯក​ភាព​របស់​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ខេត្ត​សុក​ត្រាំង វត្ត​អូរ​ជុំ​អា​រាម​ព្រែក​ចេក នៅ​ឃុំវិ​ញ​គ្វើយ ទី​រួម​ខេត្ត​ង៉ា​ណាំ រួម​ជា​មួយ​គណៈ​កម្ម​ការ​វត្ត បាន​រៀប​ចំ​ពិធី​សម្ពោធ​ព្រះ​វិហារ។ នេះ​គឺ​ជា​វត្ត​ទី​៣​ក្នុង​ឆ្នាំ ២០២៤ របស់​ខេត្ត​សុក​ត្រាំង​ដែល​បាន​សម្ពោធ​ព្រះ​វិ​ហារ។

ព្រះ​វិហារ​វត្ត​អូរ​ជុំ​អា​រាម​ព្រែក​ចេក

ព្រះ​វិហារ​វត្ត​អូរ​ជុំ​អា​រាម​ព្រែក​ចេក ត្រូវ​បាន​កសាង​ចាប់​ពី​ឆ្នាំ ២០១៧ រហូត​ដល់​សព្វ​ថ្ងៃ​បាន​​សម្រេច​ជា​ស្ថា​ពរ សរុប​ថវិ​កា​ជាង ៤,៣ ពាន់​លាន​ដុង។ ក្នុង​នោះ រដ្ឋ​ឧបត្ថម្ភ​ថវិកា​កសាង​ជាង ១,១ ពាន់​លាន​ដុង ទឹក​ប្រាក់ដ​ទៃ​ពី​នោះ បាន​មក​ពី​ពុទ្ធ​បរិស័ទ​ក្នុង​និង​ក្រៅ​ប្រ​ទេស​រួម​វិភាគ​ទាន។ ក្រៅ​ពី​នេះ វត្ត​ថែម​ទាំង​ចលនា​ពុទ្ធ​បរិស័ទ​រួម​វិភាគ​ទាន​កសាង​សមិទ្ធ​ផល​ផ្សេងៗ ដូច៖ ខ្លោង​ទ្វារ សាលា​ធម្ម​សភា ២ ខ្នង សួន​ច្បារ ទីធ្លា​វត្ត។ល។ គិត​ជា​តម្លៃ​ទឹក​ប្រាក់​សរុប​ជាង ២១,៦ ពាន់​លាន​ដុង។ ពេល​វិ​ហារ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់ បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ដល់​ព្រះ​សង្ឃ​ ប្រារព្ធ​ពិធី​សង្ឃ​កម្ម​ផ្សេងៗ ទៅ​តាម​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ។

ឆ្នាំ ២០២៤ ខេត្ត​សុក​ត្រាំង​មាន​វត្ត​ចំ​នួន ៥ ដែល​បាន​រៀប​ចំពិ​ធី​បុណ្យ​បញ្ចុះ​ខណ្ឌ​សីមា​ព្រះ​វិហារ។ វត្ត​ដៃ​តា​សួស​នៅ​ស្រុក​មីទូ និង​វត្ត​កោះ​ទុង ស្រុក​កូវ​ឡាវ​យុង មាន​ផែន​ការ​រៀប​ចំ​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌ​សីមា​នៅ​ដើម​ខែ​មេសា និង​ដើម​ខែ​ឧសភា​នេះ​ដែរ៕ 

 លីធាន-​លីសៀ

ចែករំលែកអត្ថបទ