20/11/2023 - 15:27

ព្រួត​ដៃ​ច្រាន​ថយ​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​

យោង​តាម​នគរ​បាល​ខេត្ត​បាក​លីវ​ ដោយ​ល្បិច​កល​ឧទ្ទេស​នាម “ការ​ងារ​ស្រាល​ប្រាក់​ខែ​ខ្ពស់​” ឬ​ធ្វើ​មេ​អណ្តើក “យក​ប្តី​បរ​ទេស​” មាន​យុវ​ជន​និង​ស្ត្រី​ជា​ច្រើន​ក្នុង​ខេត្ត​ក្លាយ​ជា​ជន​រង​គ្រោះ​ក្នុង​ខ្សែ​បណ្ដាញ​ជួញ​ដូរ​មនុស្ស។​

“ស្រី្ត​មេ​ខ្យល់​” ៦​នាក់ ក្នុង​ខ្សែ​បណ្ដាញ​ជួញ​ដូរ​មនុស្ស​ ក្រោម​រូប​ភាព​ “យក​ប្តី​បរទេស” ​
ទទួលទោសជាប់ព័ន្ធនាគារសរុប៨៨ឆ្នាំ។

ដើម​ខែ​កញ្ញា​ ឆ្នាំ​២០២៣ ស្ថាប័ន​សន្តិ​សុខ​សើុប​អង្កេត​ នគរ​បាល​ខេត្ត​បាក​លីវ​ បាន​ជួយ​រំដោះ​ជោគ​ជ័យ​ លោក​G.Q.T  នៅ​ឃុំ​ឡុង​ដៀង ស្រុក​ដុង​ហាយ ជា​ជន​រង​គ្រោះ​នៃ​ខ្សែ​បណ្ដាញ​ជួញ​ដូរ​មនុស្ស​ ក្រោម​រូប​ភាព​ប្រើ​ល្បិច​កល “ការ​ងារ​ស្រាល​ប្រាក់​ខែ​ខ្ពស់​”។​ ដើម​ខែ​កក្កដា​ ឆ្នាំ​២០២៣ ដោយ​សារ​ស្ថាន​ភាព​គ្រួ​សារ​លំ​បាក​ បង​ T. បាន​ទៅ​ស្វែង​រក​ការ​ងារ​ធ្វើ​ រួច​បាន​ឧទ្ទេស​នាម​ជួប​ស្ត្រី​ជន​ជាតិ​មីយ៉ាន់​ម៉ា​ម្នាក់ ឈ្មោះ​ Elly Sung បាន​សន្យា​ថា​នឹង​ធានា​គិត​គូរ​កម្រៃ​ឆ្លង​ដែន​ចូល​ប្រ​ទេស​មីយ៉ាន់​ម៉ា​ធ្វើ​ការ​ដោយ​កម្រិត​ប្រាក់​ខែ​ ៣០​លាន​/ខែ។​ បន្ទាប់​ពី​នោះ​ បង​ T. ត្រូវ​បាន​មុខ​សញ្ញា​នាំ​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ប្រ​ទេស​មីយ៉ាន់​ម៉ា។​ មក​ដល់​ទីនេះ​ បង​ T. រង​ការ​ឃុំ​ឃាំង​នៅ​ក្នុង​អគារ​ខ្ពស់​មួយ​ រួម​ជា​មួយ​នឹង​កម្ម​ករ​វៀត​ណាម​រាប់​សិប​នាក់​ផ្សេង​ទៀត​ រួច​បង្ខំ​ឱ្យ​បង្កើត​គណ​នីហ្គេម​និម្មិត​ ដើម្បី​កឹប​កេង​ប្រាក់​អ្នក​ដទៃ។​ មិន​ធ្វើ​តាម​ បង​ T. ត្រូវ​ពួក​វា​ឃុំ​ឃាំង​ វាយ​ ធ្វើ​បាប​និងបង្អត់​អា​ហារ​ច្រើន​ថ្ងៃ​បន្ត​បន្ទាប់។​ ក្រោយ​ពី​រង​ការ​ឃុំ​ឃាំង​ច្រើន​ថ្ងៃ​ បង​ T. បាន​រត់​គេច​ខ្លួន​ រួច​ទាក់​ទង​មក​គ្រួ​សារ​ ដើម្បី​រាយ​ការណ៍​ជូន​នគរ​បាល​ខេត្ត​បាក​លីវ។​ នៅ​ថ្ងៃ​ទី ២៥ ខែ​សី​ហា​ ស្ថាប័ន​សន្តិ​សុខ​សើុប​អង្កេត​ នគរ​បាល​ខេត្ត​បាក​លីវ​ បាន​ប្រ​ញឹក​សហ​ការ​ជា​មួយ​នឹង​អង្គ​ការ​កុមារ​រ៉ុង​សាញ ដើម្បី​ជួយ​រំដោះ​បង​ T. រួច​បាន​នាំ​គាត់​វិល​មក​ខេត្ត​បាក​លីវ​ដោយ​សុវត្ថិ​ភាព​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២៣។​

នគរ​បាល​ខេត្ត​បាក​លីវ​ ផ្សព្វផ្សាយច្បាប់ជូននារីជនបទ។

នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា​ ស្ថាប័ន​សន្តិ​សុខ​សើុប​អង្កេត​ នគរ​បាល​ខេត្ត​បាក​លីវ​ បាន​បោស​សម្អាត​ដោយ​ជោគ​ជ័យ​ និង​នាំ​ជន​ជាប់​ចោទ​ចេញ​កាត់​ទោស​ពី​បទ​ជួញ​ដូរ​មនុស្ស​ក្រោម​រូប​ភាព​ “យក​ប្តី​បរ​ទេស”។​ ឆ្លង​តាម​រយៈ​នោះ​ “ស្រី្ត​មេ​ខ្យល់​” ៦​នាក់ ត្រូវ​បាន​នាំ​ចេញ​កាត់​ទោស​ និង​ត្រូវ​ទទួល​ទោស​ជាប់​ពន្ធ​នា​គារ​សរុប​៨៨ឆ្នាំ​ ពី​បទ​ល្មើស​ “ជួញ​ដូរ​មនុស្ស​” “ជួញ​ដូរ​មនុស្ស​ អា​យុ​ក្រោម​១៦ឆ្នាំ​” “ចាត់​តាំង​ឱ្យ​អ្នក​ដទៃ​ឆ្លង​ដែន​ខុស​ច្បាប់​” និង​“កឹប​កេង​ទ្រព្យ​សម្បត្តិ​”។​ ទាំង​នេះ​គឺ​ជា​សាល​ដី​កា​ដ៏​តឹង​រុឹង​យុត្តិ​ធម៌​ ហើយ​ស័ក្តិ​សម​ចំ​ពោះ​បទ​ឧក្រិដ្ឋ​ដែល​ពួក​នេះ​បង្ក​ឡើង។​ មុខ​សញ្ញា​ភាគ​ច្រើន​បាន​ស្វែង​រក​ លួង​លោម​ក្មេង​ស្រី​នៅ​តាម​ជន​បទ​ ដើម្បី​លក់​ឱ្យ​បុរស​ជន​ជាតិ​ចិន​ ដោយ​ពួក​គេ​បាន​ទទួល​ប្រាក់​ពី​២០០​ដល់​៤០០​លាន​ដុង។​ ចាប់​ពី​ឆ្នាំ​ ២០១៩ ដល់​ឆ្នាំ​២០២២ “ស្រី្ត​មេ​ខ្យល់​” ៦​នាក់​នេះ​ បាន​នាំ​ស្ត្រី​វៀត​ណាម​១១​នាក់​ទៅ​ប្រ​ទេស​ចិន​ដើម្បី​លក់​ប្រ​មូល​បាន​ប្រាក់​រាប់​ពាន់​លាន​ដុង។​

តាម​ប្រ​សាសន៍​វរសេនីយ៍​ឯក​ ឡេ​ថាញ់​ហុង​ នា​យក​រង​នគរ​បាល​ខេត្ត​បាក​លីវ​ មុខ​សញ្ញា​បំ​ពាន​ច្បាប់​បាន​រង​ការ​កាត់​ទោស​យ៉ាង​ស័ក្តិ​សម ប៉ុន្តែ​បាន​បន្សល់​នូវ​ផល​វិបត្តិ​ ការ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ជន​រង​គ្រោះ​ និង​ជះ​ឥទ្ធិ​ពល​ដោយ​ផ្ទាល់​ដល់​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ។​ ដើម្បី​ទប់​ស្កាត់​ តស៊ូ​ប្រ​ឆាំង​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ នគរ​បាល​ខេត្ត​នឹង​សហ​ការ​ជា​មួយ​មន្ទីរ​ គណៈ​ ផ្នែក​ ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​ភារ​កិច្ច​ វិធាន​ការ​ក្នុង​កម្ម​វិធី​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​ ជួញ​ដូរ​មនុស្ស​របស់​រដ្ឋា​ភិបាល។​ ទន្ទឹម​នឹង​នោះ​ ចង្អុល​ការ​អង្គ​ភាព​នគរ​បាល​ និង​ភូមិ​ភាគ​ បង្កើន​ការ​ផ្សព្វ​ផ្សាយ​ លើក​កម្ពស់​ស្មារតី​ប្រុង​ប្រ​យ័ត្ន​របស់​ប្រ​ជា​ជន​ ចំ​ពោះ​ល្បិច​កល​នៃ​ឧក្រិដ្ឋ​ជន​ ជួញ​ដូរ​មនុស្ស​; អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ផ្នែក​ការ​ងារ​អភិបាល​កិច្ច​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ស្នាក់​នៅ​ ឆ្លង​ដែន​; ពង្រឹង​ការ​តស៊ូ​ បោស​សម្អាត​នូវ​ខ្សែ​បណ្ដាញ​ជួញ​ដូរ​មនុស្ស​ ប្រ​ញឹក​ធ្វើ​ការ​ពិនិត្យ​បញ្ជាក់​ ជួយ​រំ​ដោះ​ការ​ពារ​និង​ជួយ​ដល់​ជន​រង​គ្រោះ​ដែល​ត្រូវ​ជួញ​ដូរ៕​

                               យ្វី​អាញ - វិមាន​

ចែករំលែកអត្ថបទ