កីឡា - ទេសចរណ៍ ទេសចរណ៍

23/10/2023 - 16:45

សុក​ត្រាំង​ មាន​សក្តានុភាព​ច្រើន​សម្រាប់​អភិវឌ្ឍ​ទេ​សចរណ៍

សុក​ត្រាំង​ ជាភូមិ​ភាគ​មួយ​ដែល​មាន​សក្ដានុភាព​ច្រើន​សម្រាប់​អភិវឌ្ឍ​វិស័យ​អេកូ​ទេស​ចរណ៍ ទេស​ចេណ៍​បែប​ជំ​នឿ​សាសនា​ ពិធី​បុណ្យ​និង​ទេស​ចរណ៍​សមុទ្រ។​ ជា​មួយ​នឹង​សក្ដានុភាព​ទាំង​នេះ​ ខេត្ត​សុក​ត្រាំង​ ក៏​ទាក់​ទាញ​បាន​ភ្ញៀវ​ទេ​សចរ​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ជា​ច្រើន។​

វត្ត​បទុម​វង្សាសំ​រោង​ នៅ​សង្កាត់​៥ ក្រុង​សុក​ត្រាំង​ បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​
មកទស្សនានិងគោរពបូជា។

យោង​តាម​មន្ទីរ​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍​ខេត្ត​សុក​ត្រាំង​ ខេត្ត​មាន​រមណី​យដ្ឋាន​ទេស​ចរណ៍​ជាច្រើន​ បាន​ក្លាយ​ជា​គោល​ដៅ​ក្នុង​ដំ​ណើរ​ទេស​ចរណ៍ តភ្ជាប់​ជា​មួយ​នឹង​អង្គ​ភាព​ទេស​ចរណ៍​នៅ​ក្រៅ​ខេត្ត​ ដូច​ជា៖ រមណីយ​ដ្ឋាន​ទេស​ចរណ៍​តឹង​ហ្វេ​យៀង នៅ​ស្រុក​ចូវ​ថាញ់; វត្ត​បទុម​វង្សាសំ​រោង​, វត្ត​ពោធិ​សត្វ​លិញ​អ៊ឹង នៅ​ក្រុង​សុក​ត្រាំង​; វត្ត​សិរី​សុខុម​ស្រ​ឡូង នៅ​ស្រុក​មីស្វៀង​; វត្ត​សិរី​តាមុឺន នៅ​ស្រុក​ត្រឹង​ដេ; សឹង​តៀង​ នៅ​ស្រុក​កូវ​ឡាវ​យុង; វត្ត​ឃ្លាំង, វត្ត​សិរី​តេ​ជោ​មហា​ទប់, អគារ​តាំង​ពិព័រណ៍​វប្បធម៌​ខ្មែរ។ល។​ ចំ​ណែក​អេកូ​ទេស​ចរណ៍​និង​ទេស​ចរណ៍​សមុទ្រ​ មាន​បណ្ដុំ​ទេស​ចរណ៍​សហគមន៍​កោះ​មីភឿក បណ្ដុំ​ទេស​ចរណ៍​សហគមន៍​នៅ​ស្រុក​កូវ​ឡាវ​យុង ឆ្នេរ​សមុទ្រ​ម៉-អ និង​ឆ្នេរ​សមុទ្រ​ហោ​ប៊ែ នៅ​ទីរួម​ខេត្ត​វិញ​ចូវ។​ ក្រៅ​ពី​នោះ​ ខេត្ត​នៅ​មាន​ពិធី​បុណ្យ​ប្រ​ពៃណី​ជា​ច្រើន​ ដូច​ជា៖ ពិធីបុណ្យ​ជ្រោយ​រំចេក​; ពិធី​បុណ្យ​ធាក់​គង (ពិធីបុណ្យ​ថ្វាយ​ស្លា​ធម៌​ដូង​) ពិធីបុណ្យ​សែន​ក្បាល​ទឹក​ ពិធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក​-ង។ល។​ លោក​ ទ្រឿង​ដាក់​ផាក ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ភូតឹង​ ស្រុក​ថូវ​ថាញ់ ឱ្យ​ដឹង៖ “ឃុំ​ភូតឹង​ បាន​ខេត្ត​ជ្រើស​រើស​ជា​មណ្ឌល​អេកូ​ទេស​ចរណ៍ ព្រោះ​ភូមិ​ភាគ​នេះ​មាន​មណ្ឌល​ទេស​ចរណ៍​ជា​ច្រើន​ទាក់​ទាញ​បាន​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត​ជាច្រើន​ ដូច​ជា ៖ វត្ត​ព្រះ​បួន​ព្រះ​ភ័ក្រ្ត ស្រះ​ទេវ​តា អា​គារ​តាំង​ពិព័រណ៍​សិប្ប​កម្ម​ប្រ​ពៃណី ដូច​ជា​ ត្បាញ​បន្ទោះ​ ដាល់​អំ​បុក​ គូរ​គំ​នូរ​លើ​កញ្ចក់...។​ ជាពិសេស​ មណ្ឌល​វប្បធម៌​ និង​ជំ​នឿ​ស្រះ​ទេវ​តា មាន​ផ្ទៃ​ដី​៩,៩​ហិក​តា​ កំ​ពុងបាន​វិនិ​យោគ​កសាង​ ដោយ​ថវិកា​សរុប​ ២០០​ពាន់​លាន​ដុង។​ ក្នុង​នោះ​ កសាង​ឡើង​វិញ​ស្រះ​ទេវ​តា ផ្ទះ​បុរាណ​ខ្មែរ​; មណ្ឌល​រៀប​ចំ​ពិធី​បុណ្យ​ប្រ​ពៃណី​ ល្បែង​ប្រ​ជា​ប្រិយ​ កន្លែង​ទទួល​ទាន​អា​ហារ និង​សារ​មន្ទីរ​តាំង​ពិព័រណ៍​វត្ថុ​បុរាណ ទីតាំង​ដាក់​ទូក​-ង និង​ទូក​គែ​ហ៊ៅ”។​

ពិធី​ជួប​ជុំ​តំ​បន់​ចម្ការ​ដំ​ណាំ​នៅ​កោះ​មីភឿក ស្រុក​កេ​សាច់ បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​
ជាច្រើនមកទស្សនាកម្សាន្ត។

ខេត្ត​សុក​ត្រាំង​ មាន​វត្ត​ខ្មែរ​៩២វត្ត​ ដែល​មាន​ស្ថាបត្យ​កម្ម​ដ៏​វិសេស​វិសាល​ បាន​ភ្ញៀវ​ទេស​ចរ​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ដឹង​ឮ​ច្រើន។​ ហើយ​មាន​បេតិក​ភណ្ឌ​វប្បធម៌​ កេរ​ដំ​ណែល​ ស្ថាបត្យ​កម្ម​ប្រ​វត្តិ​សាស្រ្ត​ថ្នាក់​ខេត្ត​ និង​ថ្នាក់​ជាតិ​ជា​ច្រើន​ កំ​ពុង​បាន​ភូមិ​ភាគ​បើក​បម្រើ​ភ្ញៀវ​ទេស​ចរ។​ បច្ចុប្បន្ន​ មាន​ក្រុម​ហ៊ុន​ទេស​ចរណ៍​ចំ​នួន​ ៤៣ បាន​តភ្ជាប់​ដំ​ណើរ​ជា​មួយ​ខេត្ត​នាំ​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត។​ ចាប់​ពី​ឆ្នាំ​២០២១ មក​ដល់​បច្ចុប្បន្ន​ ចំ​នួន​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្ត​សុក​ត្រាំង​ មាន​ប្រ​មាណ​ជាង​ ៥,៥លាន​នាក់ ចំ​ណូល​ថវិកា​ផ្នែក​ទេស​ចរណ៍ សរុប​ជាង​ ២.៨០០​ពាន់​លាន​ដុង។​

លោក​ត្រឹង​មិញ​លី នា​យក​មន្ទីរ​វប្បធម៌​ កីឡានិង​ទេស​ចរណ៍ មាន​ប្រ​សាសន៍៖ “ខេត្ត​ កំ​ពុង​កសាង​ផលិត​ផល​ទេស​ចរណ៍​ពិសេស​ដោយ​ឡែក​ ដោយ​ផ្អែក​លើ​ក​ត្តា​វប្បធម៌​ខ្មែរ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេ​សចរ​។​ ក្នុង​នោះ​ កសាង​សម្រេច​រួច​រាល់​នូវ​បរិស្ថាន​វប្បធម៌​-ទេស​ចរណ៍​ខ្មែរ​របស់​ខេត្ត​ ផ្សារ​ភ្ជាប់​ជា​មួយ​កេរ​ដំ​ណែល​ ប្រ​វត្តិ​សាស្រ្ត​ វប្បធម៌​ និង​ស្ថាបត្យ​កម្ម​ អភិវឌ្ឍន៍ ផលិត​ផល​សិល្បៈ​ជន​ជាតិ​ដ៏​វិសេស​ ដើម្បី​បម្រើ​ភ្ញៀវ​ទេស​ចរ​នៅ​តាម​មណ្ឌល​ទេស​ចរណ៍ ដូច​ជា៖ សិល្បៈ​ល្ខោន​យូរ​កេរ​ សិល្បៈ​របាំ រាំវង់​ និង​ភ្លេង​ពិណ​ពាទ្យ​របស់​ជន​រួម​ជាតិ​ខ្មែរ​ជា​ដើម​។​ ឆ្លង​តាម​រយៈ​នោះ​ អភិរក្ស​និង​ពង្រីក​តម្លៃ​វប្បធម៌​ប្រ​ពៃណី​របស់​ជន​ជាតិ​បណ្ដើរ​ កសាង​ខេត្ត​សុក​ត្រាំង​ឱ្យ​ក្លាយ​ទៅ​ជា​តំ​បន់​ដី​បេតិ​កភណ្ឌ​បណ្ដើរ​ និង​ពិធី​បុណ្យ​វប្បធម៌​ប្រ​កប​ដោយ​លក្ខណៈ​ពិសេស​ដោយ​ឡែក​ ដើម្បី​បម្រើ​ដល់​ការ​អភិវឌ្ឍ​ទេស​ចរណ៍”៕​

យ្វីអាញ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ