26/06/2023 - 14:44

រួម​ចំ​ណែក​អភិរក្ស​នំ​ប្រ​ពៃ​ណី

យោង​តាម​សមាគម​សម្ព័ន្ធ​នារី​ស្រុក​ថើយ​ឡាយ​ ក្រុង​កឹង​ធើ សមា​គម​ស្រុក​បាន​រៀប​ចំ​ពិធី​ប្រ​ឡង​ធ្វើ​នំប្រ​ពៃ​ណី ដើម្បី​បង​ប្អូន​នារី​មាន​ឱកាស​ស្វែង​យល់​ និង​ចែក​រំ​លែក​បទ​ពិសោធន៍​ពី​របៀប​ធ្វើ​នំប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ។

បង​ប្អូន​នារីនៅ​ឃុំ​ដុង​ប៊ិញ​ ប្រើ​ប្រាស់​ស្លឹក​ឈូក​ដើម្បី​គ្រប​ផលិត​ផល។

ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ពិធី​ប្រ​ឡង​ធ្វើ​នំ​ប្រ​ពៃ​ណី​ជន​ជាតិ​ខ្មែរ​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ​២០២៣ បង​ប្អូន​នារី​នៅ​តាម​សាខា​សមាគម​លើ​ភូមិ​សាស្ត្រ​ស្រុក​ថើយ​ឡាយ​ បាន​រួម​គ្នា​សាក​ល្បង​ធ្វើ​នំ​ជា​ច្រើន​មុខ​មុន​ពេល​ ចុះ​ឈ្មោះ​ធ្វើ​នំ​ដែល​សាខា​សមា​គម​ឃើញ​ថា​ឆ្ងាញ់​បំ​ផុត។ បង​ស្រី​ថាច់​ធីហ្វែ នៅ​ឃុំ​ទ្រឿង​ថាញ់​ ឱ្យ​ដឹង​ដោយ​ក្ដី​រីក​រាយ៖ “ក្រោយ​ពី​សាក​ល្បង​ធ្វើ​នំបំ​ពង់​ នំ​បង្គា នំ​បត់​និង​នំ​ខ្ញី៘ សមា​គម​សម្ព័ន្ធ​នារីឃុំ​បាន​ឯក​ភាព​ជ្រើស​ធ្វើ​នំ​បត់ ដើម្បី​ចូល​រួម​ប្រ​ឡង​ថ្នាក់​ស្រុក។ នំនេះ​មិន​ត្រឹម​តែ​ស្រ​ណុក​ធ្វើ​ប៉ុណ្ណោះ​ទេ សូម្បី​វត្ថុ​ធាតុ​ដើម​ក៏​ថោក​ ហូប​ឆ្ងាញ់​ ហើយ​ឆ្អែត​បាន​យូរ​ទៀត​ផង”។

ភាព​សម្បូរ​បែប​នៃ​ប្រភេទ​នំ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ។

អង្គ​ភាព​នីមួយ​ៗ​ដែល​ចូល​រួម​ពិធី​ប្រ​ឡង បាន​ជ្រើស​ធ្វើ​ប្រ​ភេទ​នំផ្សេង​ៗពី​គ្នា​ ម្ល៉ោះ​ហើយ​ ផលិត​ផល​ចូល​រួម​ប្រ​ឡង​មាន​ច្រើន​មុខ​ ប្រ​ការ​នេះ​បាន​បង្ហាញ​ពី​ភាព​សម្បូរ​បែប​នៃ​វប្ប​ធម៌​ម្ហូប​អា​ហារ​របស់​ជន​រួម​ជាតិ​ខ្មែរ។ ដោយ​ជ្រើស​ធ្វើ​អំ​បុក​ដើម្បី​ចូល​រួម​ប្រ​ឡង ដូច្នេះ​ នារី​ឃុំ​ថើយ​ថាញ់​ មាន​ការ​បារម្ភ​ជា​ខ្លាំង​។ បង​ស្រី​ង្វៀង​ធី​ត្វៀក​ឡង ប្រធាន​សមា​គម​សម្ព័ន្ធ​នារី​ឃុំ​ថើយ​ថាញ់​ ឱ្យ​ដឹង​៖ “អំ​បុក​ជា​ទូ​ទៅ​គឺ​ប្រ​ជា​ជន​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​យើង​ដឹង​ស្គាល់​ទាំង​អស់​គ្នា​ ម្ល៉ោះ​ហើយ​ធ្វើ​ឆ្ងាញ់​ ឬ​មិន​ឆ្ងាញ់​ គឺ​ងាយ​ស្រួល​វាយ​តម្លៃ​ណាស់។ អំ​បុក​ងាយ​ធ្វើ​ ប៉ុន្តែ​ដើម្បី​លាយ​ផ្សំ​គ្រឿង​ឱ្យ​បាន​ឆ្ងាញ់​និង​ទន់​នោះ​ ត្រូវ​មាន​គន្លឹះ​ខ្លះ​ដែរ”។ រីឯសមា​គម​នារី​ឃុំ​ឌិញ​ម៉ូង បាន​ជ្រើស​ធ្វើ​នំបត់ ដើម្បី​នំរក្សា​បាន​កម្រិត​ស្រួយ នៅ​ក្តៅ បង​ប្អូន​នារី​ត្រូវ​ត្រៀម​ទាំង​ចង្រ្កាន​ហ្គាស ខ្ទះ​ប្រេង​ឆា​យក​ទៅ​តាម​ចម្អិន​នំ​ក្នុង​ពិធី​ប្រ​ឡង​ទៀត​ផង។ បង​ស្រី​ម៉ាយ​ត្វៀក​ភុង ប្រ​ធាន​សមា​គម​សម្ព័ន្ធ​នារី​ឃុំ​ឌិញ​ម៉ូង ឱ្យ​ដឹង​៖ “ដើម្បី​ធ្វើ​នំទៅ​តាម​រស​ជាតិ​របស់​ជន​រួម​ជាតិ​ខ្មែរ​ យើង​ខ្ញុំ​បាន​ជ្រើស​បង​ស្រី​ដាវ​ធីមី​យ្វៀង ជន​ជាតិ​ខ្មែរ​ជា​អ្នក​ទទួល​បន្ទុក​ផ្ទាល់​ បង​ប្អូន​ផ្សេង​ៗទៀត​ក្នុង​សមាគម​នឹង​ជំនួយ​ការ​ដល់​បង​ស្រីយ្វៀង”។ មិន​បាន​ធ្វើ​ផ្ទាល់​ក្នុង​ពិធី​ប្រឡង​ក៏​ពិត​មែន​ ប៉ុន្តែ​សមា​ជិកា​នៃ​សមាគម​សម្ព័ន្ធ​នារី​ឃុំ​ស្វឹង​ថាំង​ បាន​ត្រៀម​លក្ខណៈ​តាំង​ពី​ព្រ​លឹម​ ដើម្បី​លាយ​ម្សៅ​ ចំ​ហុយ​នំអា​កោ​ត្នោត នៅ​ឯផ្ទះ​ រួច​យក​នំមក​ចូល​រួម​ប្រ​ឡង។ មើល​នំអា​កោ​ស្ករ​ត្នោត​ពណ៌​លឿង​ អ្នក​ណា​ក៏​ពោល​សរ​សើរ​ពី​ស្នា​ដៃ​ដ៏​ប៉ិនប្រ​សប់​របស់​បង​ៗមិន​ដាច់​ពី​មាត់​ដែរ។

ពិធី​ប្រ​ឡង​ម្តងៗគឺ​ជា​ឧកាស​ដើម្បី​សមា​ជិកា នារី​នៅ​ស្រុក​ថើយ​ឡាយ​ រួម​គ្នា​ស្វែង​យល់​ពី​ប្រ​ភេទ​នំ របៀប​ធ្វើ៘ និង​ចែក​រំ​លែក​បទ​ពិសោធន៍​ដល់​គ្នា​តាម​រយៈ​ការ​ធ្វើ​បទ​បង្ហាញ​។ នេះ​គឺ​ជា​វិធី​ដែល​បង​ប្អូន​នារី​រួម​ចំ​ណែក​អភិរក្ស​ ប្រ​ភេទ​នំប្រពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ៕

                                ហា​ថាញ-លីសៀ

ចែករំលែកអត្ថបទ