08/05/2023 - 14:34

រួម​ដំ​ណើរ​ជា​មួយ​សិស្សា​នុសិស្ស​ជន​ជាតិ​ភាគ​តិច

នៅ​ខេត្ត​សុក​ត្រាំង មូល​និធិ​អា​ហា​រូប​ករណ៍​ វឺអា​យិញ​ និង​ក្លឹប”ដើម្បី​ហ្វាង​សា-ទ្រឿង​សា​ជា​ទី​ស្រ​ឡាញ់” បាន​ឧបត្ថម្ភ​អា​ហា​រូប​ករណ៍​រាប់​ពាន់​ចំ​ណែក​ដល់​សិស្សា​នុសិស្ស​ជន​ជាតិ​ភាគ​តិចនៅ​តំ​បន់​សមុទ្រ កូន​ចៅ​កម្មាភិ​បាល​យោ​ធិន​ជំ​នាញនៃ​កង​ទ័ព​ការ​ពារ​ព្រំដែន​ និង​សិស្សា​នុសិស្ស​ដែល​រង​ផល​ប៉ះ​ពាល់​នៃ​ជំងឺ​ COVID-១៩។ ឆ្លង​តាម​រយៈ​នោះ​ បាន​បង្ក​ជា​កម្លាំង​ចលករ ស្មារតី​ ដើម្បី​ជំរុញ​ដំណើរ​ប្អូន​ៗទៅ​សា​លា​និង​ឆ្ពោះ​ទៅ​រក​អនា​គត​ភ្លឺ​ស្វាង។

លោក​ស្រី​អតីត​អនុ​ប្រ​ធាន​រដ្ឋ​ ទ្រឿង​មី​ហ្វា ប្រ​ធាន​មូល​និធិ​អា​ហា​រូប​ករណ៍​ វឺអា​យិញ ប្រធាន​ក្លឹប “ដើម្បី​ហ្វាង​សា- ទ្រឿង​សាជា​ទី​ស្រ​ឡាញ់” ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្សា​នុសិស្ស​ជន​ជាតិ​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង។

សព្វថ្ងៃ​ មូល​និធិ​អា​ហា​រូប​ករណ៍​ វឺអា​យិញ ក្លឹប”ដើម្បី​ហ្វាងសា-ទ្រឿង​សា​ជា​ទី​ស្រ​ឡាញ់” បាន​ជូន​អា​ហា​រូប​ករណ៍​ជាង​១.០០០ ចំ​ណែក​ដល់​សិស្សា​នុសិស្ស​ជន​ជាតិ​ភាគ​តិច នៅ​តំ​បន់​សមុទ្រ កូន​ចៅ​កម្មាភិ​បាល​យោ​ធិន​ជំនាញ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ និង​សិស្សា​នុសិស្ស​ដែល​រង​ផល​ប៉ះ​ពាល់​នៃ​ជំងឺ​ COVID-១៩ របស់​ខេត្ត។ អា​ហា​រូប​ករណ៍​ មួយ​ចំ​ណែក​ៗ មាន​តម្លៃ​ទឹក​ប្រាក់​ពី​១ដល់​៦ លាន​ដុង​ អា​ស្រ័យ​សប្បុ​រសជន​រួម​វិភាគ​ទាន​។ អា​ហា​រូប​ករណ៍​នេះ​ បាន​ផ្ដល់​ជា​កម្លាំង​ចល​ករ និង​ភាព​ជឿ​ជាក់​ ដើម្បី​ប្អូន​ៗសិស្សា​នុសិស្ស​ជន​ជាតិ​ភាគ​តិច​ខេត្ត​សុក​ត្រាំង ប្រឹង​ប្រែង​សិក្សា​រៀន​សូត្រ រស់​នៅ​មាន​ឧត្តម​គតិ​និង​កា​តព្វ​កិច្ច​ ចំ​ពោះ​មាតុ​ភូមិ​ និង​ប្រ​ទេស​ជាតិ។ ប្អូន​តាំង​ធី​ធ្វី​ហា សិស្ស​ថ្នាក់​ទី ១២A៥ អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ឡាយ​ហ្វា ទីរួម​ខេត្ត​វិញ​ចូវ​ ឱ្យ​ដឹង​៖ “ឪពុក​ខ្ញុំ​មាន​ជំងឺ​វិបត្តិ​សរ​សៃ​ប្រ​សាទ​ ចំ​ណែក​ម្តាយ​ធ្វើ​នំ​លក់​ប្រ​ចាំ​ថ្ងៃ​ ទើប​ជីវ​ភាព​របស់​ខ្ញុំ​ជួប​ការ​លំ​បាក​ច្រើន​។ ហេតុ​នេះ​ ពេល​ទទួល​បាន​អា​ហា​រូប​ករណ៍​ ខ្ញុំ​ពិត​ជា​រំភើប​ចិត្ត​ ហើយ​រឹត​តែ​រីក​រាយ​ជាង​ទៀត​ពេល​បាន​ដឹង​ថា​មូល​និធិ​អា​ហា​រូប​ករណ៍​ជំ​នួយ​ប្អូន​រៀន​រហូត​ដល់​ចប់​មហា​វិទ្យា​ល័យ។ នេះ​ជា​កម្លាំងស្មារតី​ដ៏​ធំ​ធេង​ ដើម្បី​ប្អូន​ជម្នះ​ការ​លំ​បាក​ រៀន​សូត្របាន​ល្អ”។ ចំ​ណែក​ប្អូន​សើុង​ធី​បាវ​ទ្រិញ រៀន​ថ្នាក់​ទី ៦ អនុ​វិទ្យា​ល័យ​វិញ​ហៀប​ ទី​រួម​ខេត្ត​វិញ​ចូវ​ កំ​ព្រា​ឪពុក​ម្តាយ រស់​នៅ​ជា​មួយ​ជី​ដូន​ ប៉ុន្តែ​ប្អូន​តែង​ប្រឹង​ខិត​ខំ​រៀន​សូត្រ​បាន​ល្អ​ដើម្បី​ក្លាយ​ជា​សិស្ស​ពូកែ​របស់​សា​លា​។ ប្អូន​បាវ​ទ្រិញ និយាយ​៖ “ ជា​រៀង​រាល់​ថ្ងៃ​ ជី​ដូន​គាត់​ទៅ​បេះ​បន្លែ រក​ត្រី​លក់​ ដើម្បី​រកប្រាក់​ចិញ្ចឹម​ខ្ញុំ​ពីរ​នាក់​បង​ប្អូន​ឱ្យ​រៀន​សូត្រ។ ថ្ងៃ​នេះ​ ប្អូន​ទទួល​បាន​អា​ហា​រូប​ករណ៍​គឺ​ជា​អំ​ណោយ​ដ៏​ថ្លៃ​ថ្លា ហើយ​មាន​អត្ថ​ន័យ​ណាស់​សម្រាប់​ប្អូន។ ប្អូន​សន្យា​នឹង​ខិត​ខំ​រៀន​សូត្រ​ឱ្យ​បាន​ល្អ​ជាង​ទៀត​ ដើម្បី​មិន​ឱ្យ​ខក​បំ​ណង​ដែល​អ៊ំ​ពូមីង​បាន​ជួយ​ឧបត្ថម្ភ”។

តាម​ប្រសាសន៍​លោក​ស្រី​អតីត​អនុ​ប្រ​ធាន​រដ្ឋ​ ទ្រឿង​មី​ហ្វា ប្រ​ធាន​មូល​និធិ​អា​ហា​រូប​ករណ៍​ វឺអា​យិញ ប្រ​ធាន​ក្លឹប “ដើម្បី​ហ្វាង​សា-ទ្រឿង​សា​ជា​ទី​ស្រ​ឡាញ់” ជា​មួយ​ទឹក​ចិត្ត​ស្រ​ឡាញ់ និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ប្អូន​ៗសិស្សា​នុសិស្ស​ជន​ជាតិ​ភាគ​តិច បំ​ផុត​គឺ​សិស្ស​ជន​ជាតិ​ខ្មែរ​មាន​ជីវ​ភាព​ក្រ​លំ​បាក​នៅ​ខេត្ត​សុក​ត្រាំង គណៈ​កម្ម​ការ​រៀប​ចំ​មូល​និធិ​អា​ហារូប​ករណ៍​ “វឺអា​យិញ” និង​ក្លឹប “ ដើម្បី​ហ្វាង​សា-ទ្រឿង​សា ជា​ទីស្រ​ឡាញ់” នឹង​រួម​ដំ​ណើរ​ជា​មួយ​ប្អូន​ៗ​ក្នុង​ឆ្នាំ​ខាង​មុខ​ជា​បន្ត​ទៀត។ សព្វ​ថ្ងៃ​ មូល​និធិ​អា​ហា​រូប​ករណ៍​មាន​សប្បុ​រស​ជន​ជាង​ ៥.០០០ នាក់​ បាន​ចូល​រួម​វិភាគ​ទាន​ដើម្បី​រួម​ដំ​ណើរ​ជា​មួយ​សិស្សា​នុសិស្ស​ជន​ជាតិ​ភាគ​តិច និង​សិស្សា​នុសិស្ស​តំ​បន់​សមុទ្រ កូន​ចៅ​កម្មា​ភិ​បាល​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​។ ក្រៅ​ពី​នេះ​ មូល​និធិ​អា​ហា​រូប​ករណ៍​នៅ​ទាំង​ពិនិត្យ​ជូន​អា​ហា​រូប​ករណ៍​ទាំង​ស្រុង​សម្រាប់​សិស្ស​ជន​ជាតិ​ខ្មែរ​មាន​ជីវ​ភាព​លំ​បាក​ ដើម្បី​បន្ត​ដំ​ណើរ​លើ​វិថី​មហា​វិទ្យា​ល័យ៕

  យុី​អាញ- ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ