ការិយាល័យប៉ូលិសជើងទឹក នគរបាលក្រុងកឹងធើ ឱ្យដឹង ទើបប្រទះឃើញមធ្យោបាយមួយគ្រឿងដឹកជញ្ជូនវត្ថុធាតុរាវប្រមាណ ៤.២០០ លីត្រ (សង្ស័យជាប្រេងម៉ាស៊ូត) គ្មានវិក័យប័ត្រ លិខិតបញ្ជាក់។
កម្លាំងសមត្ថកិច្ចត្រួតពិនិត្យកប៉ាល់ដឹកប្រេង។ រូបថត៖ នគរបាលក្រុងកឹងធើផ្តល់ជូន។
ជំហានដំបូង មុខសញ្ញា Đ.D.K (កើតឆ្នាំ ១៩៨១ នៅខេត្តអាងយ៉ាង) ជាអ្នកបញ្ជា មធ្យោបាយដឹកជញ្ជូន បានសារភាពថា បានជួលមនុស្សទៅជាមួយដើម្បីទិញប្រេង ពីកប៉ាល់ឯទៀត (ដែលគ្មានផ្លាកលេខប្រាកដប្រជា) ដែលឆ្លងកាត់ទន្លេហូវ រួចលក់ឱ្យកប៉ាល់ផ្សេងទៀតដើម្បីរកប្រាក់ចំណេញ។ ក្រុមការងារបានធ្វើកំណត់ហេតុ កត់សម្គាល់នូវហេតុការណ៍ និងប្រគល់ជូនក្រុមប៉ូលិសសេដ្ឋកិច្ច នគរបាលខណ្ឌអូរម៉ូងបន្តការសើុបអង្កេត ធ្វើឱ្យច្បាស់ និងចាត់វិធានការតាមផ្លូវច្បាប់៕
កេវជិញ- ប្រែសម្រួល៖ វិមាន