មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/11/2022 - 14:41

ដាំ​ឫ​ស្សី​ទំ​ពាំង​ផ្អែម​

លោក​គឹម​ជុង នៅ​ភូមិ​កិញ​ឆាង ឃុំ​ហ្វា​ឡើយ​ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ បាន​សម្រេច​ជោគ​ជ័យ​ជា​មួយ​នឹង​ទម្រង់​ដាំ​ឫ​ស្សី​ទំ​ពាំង​ផ្អែម​។​

លោក​គឹម​ជុង ប្រ​មូល​ផល​ទំ​ពាំង​ផ្អែម​។​

លោក​គឹម​ជុង ឱ្យ​ដឹង​៖ “ដី​នៅ​តំ​បន់​នេះ​ពិបាក​ធ្វើ​ស្រែ​ ផ្ដល់​ទិន្ន​ផលទាប​។​ ដើម្បី​ធ្វើ​មាន​នៅ​លើ​ផ្ទៃ​ដី​របស់​ខ្លួន​ ខ្ញុំ​ត្រូវ​តែ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កម្ម​ អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​។​ ដោយ​ការ​ស្វែង​យល់​នូវ​ទម្រង់​ផលិត​កម្ម​ពីការ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​សម្រេច​ប្រ​សិទ្ធ​ភាព​តាម​រយៈ​សៀវ​ភៅ​កាសែត​ និង​មធ្យោ​បាយ​ព័ត៌​មាន​មហា​ជន​ ខ្ញុំ​សង្កេត​ឃើញ​ទម្រង់​ដាំ​ឫ​ស្សី​ទំ​ពាំង​ផ្អែម​មាន​ប្រ​សិទ្ធ​ភាព​ និង​សម​ស្រប​ជា​មួយ​នឹង​តំ​បន់​ដី​នៅ​ភូមិ​ភាគ​នេះ​ ហើយ​អាច​ប្រ​មូល​ផល​ពេញ​មួយ​ឆ្នាំ។​ ដោយ​សារ​បាន​សាច់​ញាតិ​នៅ​ភូមិ​កំ​ពង់​ជ្រៃ​ ឃុំ​ដា​ឡុក​ ស្រុក​ចូវ​ថាញ់ ឧទ្ទេស​នាម​ពី​ទម្រង់​ដាំ​ឫ​ស្សី​ទំ​ពាំង​ផ្អែម​មាន​ប្រ​សិទ្ធ​ភាព​នៅ​ឆ្នាំ​ ២០១៩ ខ្ញុំ​បាន​ទៅ​ភូមិ​កំ​ពង់​ជ្រៃ​ទិញ​កូន​ឫ​ស្សី​ទំ​ពាំង​ផ្អែម​បាន​ ២៥ មែក មក​ដាំ​លើ​ផ្ទៃ​ដី​ស្រែ​ ១,៥ កុង​។​ អា​ស្រ័យ​មិន​ទាន់​ក្ដោប​ក្តាប់​បាន​ច្បាស់​ពី​បច្ចេក​ទេស​ ហេតុ​នោះ​ កូន​ទំ​ពាំង​រស់​បាន​តែ ៨ មែក​ប៉ុណ្ណោះ​។​ ឆ្លង​តាម​រយៈ​ការ​ស្វែង​យល់​ពី​លទ្ធ​ភាព​ធំ​លូត​លាស់​របស់​ឫស្សី​ និង​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ បច្ចុប្បន្ន​ផ្ទៃ​ដី​ដាំ​ឫស្សី​ទំ​ពាំង​ផ្អែម​របស់​គ្រួ​សារ​ខ្ញុំ​ដាំ​មាន​ចំ​នួន​ ៣ កុង​”។​

លោក​គឹម​ជុង កំ​ពុង​ថែ​ទាំ​ឫស្សី​ទំ​ពាំង​ផ្អែម​។​

តាម​បទ​ពិសោធន៍​របស់​លោក​ជុង ដើម្បី​ដាំ​ឫស្សី​ទំ​ពាំង​ផ្អែម​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ កូន​ឫស្សី​ពេល​យក​មក​ត្រូវ​តែ​ផ្សាំ​ឱ្យ​ចេញ​ឫស​ឱ្យ​បាន​ពូកែ​ជា​មុន​សិន ទើប​យក​ទៅ​ដាំ​។​ ដាំ​ឫស្សី​ទំ​ពាំង​ផ្អែម​មិន​ទាម​ទារ​ចំ​ណាយ​កម្លាំង​ថែ​ទាំ​ច្រើន​ទេ ហើយ​ក៏​មិន​ទាម​ទារ​បច្ចេក​ទេស​ខ្ពស់​ដែរ​។​ ដាំ​គម្លាត​ពី​គុម្ព​មួយ​ទៅ​គុម្ព​ប្រ​មាណ​ ៨ ម៉ែត្រ អ្នក​ដាំ​គប្បី​ដាក់​ជីលា​មក​សត្វ​ជា​រឿយ​ៗ​។​ គប្បី​វិនិ​យោគ​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រវត្តិ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ថែ​ទាំ​នៅ​រដូវ​ប្រាំង កាត់​បន្ថយ​កម្ម​ករ​ និង​កាត់​បន្ថយ​ចំ​ណាយ​លើ​ការ​វិនិ​យោគ។​

ជា​មួយ​នឹង​ផ្ទៃ​ដី​ ៣ កុង​ បច្ចុប្បន្ន​ចម្ការ​ឫស្សី​ទំ​ពាំង​ផ្អែម​របស់​គាត់​មាន​អា​យុ​កាល​ ៣ ឆ្នាំ​ ក្នុង​មួយ​ថ្ងៃ​អាច​ប្រ​មូល​ផល​បាន​ពី ៣០-៤០ គីឡូ​ក្រាម​ តម្លៃ​នៅ​រដូវ​ភ្លៀង​ប្រ​មាណ​ពី ១២.០០០-១៣.០០០ ដុង​/គីឡូ​ក្រាម​ ចំ​ណែក​នៅ​រដូវ​ក្តៅ​ប្រ​មាណ​ពី ៧០.០០០-៧៥.០០០ ដុង​/គីឡូ​ក្រាម​ ក្រោយ​ពី​ទូទាត់​រួច​ស្រេច​នៅ​ចំ​ណេញ​បាន​ជិត​ ២០០ លាន​ដុង​/ឆ្នាំ​។​ ការ​គុណ​កម្ម​ពូជ​ឫស្សី​មិន​លំ​បាក​ពេក​ដែរ​ អា​​ច​កាប់​មែក​ឫស្សី​យក​ទៅ​បណ្តុះ​តាម​ធម្ម​តា​ ឬ​បំ​បៅ​ដោយ​ផ្ទាល់​នៅ​លើ​ដើម​ឫស្សី​តែ​ម្តង​។​ ថ្វី​ដ្បិត​ដូច្នោះ​ក្តី​ អ្នក​ដាំ​ម្នាក់​ៗ​ នឹង​មាន​បច្ចេក​ទេស​និង​បទ​ពិសោធន៍​ដោយ​ឡែក​ពីគ្នា​។​ បច្ចុប្បន្ន​ ក្រៅ​ពីដាំ​ឫស្សី​ទំ​ពាំង​ផ្អែម​ លោក​ជុង​ នៅ​ទាំង​សាក​មែក​ឫស្សី​ដើម្បី​លក់​ចេញ​ទៅ​ទី​ផ្សារ​តាម​តម្រូវ​របស់​កសិករ​ទៀត​ផង​។​

លោក​ស្រី​ តូធី​ធូវឹង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ហ្វា​ឡើយ​ ឱ្យ​ដឹង​៖ “លោក​ជុង គឺ​ជា​គំ​រូ​មួយ​រូប​ក្នុង​ចំ​ណោម​គំ​រូ​លេច​ធ្លោ​របស់​ឃុំ​ ឈាន​មុខ​ក្នុង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កម្ម​មា​នប្រ​សិទ្ធ​ភាព​។​ ទម្រង់​ដាំ​ឫស្សី​ទំ​ពាំង​ផ្អែម​របស់​គាត់​ ផ្តល់​ទិន្ន​ផល និង​រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​។​ ក្រៅ​ពីនោះ​ គាត់​ក៏​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​មួយ​រូប​ នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ តែង​ឈាន​មុខ​ក្នុង​ការ​ចលនា​បដិវត្តន៍​នៅ​ភូមិ​ភាគ​”៕​

សើុង​ម៉ា​ល័យ​-វិមាន​

ចែករំលែកអត្ថបទ