អនុវត្តការចលនា “ពង្រីកប្រពៃណី ចូលរួមចំណែកនូវចំណេះវិជ្ជា សក្ដិសមជាកងទ័ពអ៊ំហូ” ក្នុងសម័យថ្មី យុវជនកងទ័ពការពារព្រំដែនសុកត្រាំង តែងពង្រីកតួនាទីជាកម្លាំងស្នូល ឈានមុខក្នុងអនុវត្តរាល់ការចលនាប្រឡងប្រណាំង អាស្រ័យយុវជនទូទាំងប្រទេស យុវជនកងទ័ពនិងសម្ព័ន្ធយុវជនខេត្តសុកត្រាំងបានបំផុសឡើង។
សាខាសម្ព័ន្ធយុវជនប៉ុស្ដិ៍ការពារព្រំដែនឡាយហ្វា ទីរួមខេត្តវិញចូវ មកជំនួយ
អង្ករដល់មនុស្សចាស់គ្មានទីពឹង។
រយៈពេល ៥ ឆ្នាំកន្លង កងទ័ពការពារព្រំដែនខេត្តសហការជាមួយនឹងកងកម្លាំងនានា ធ្វើការដើរល្បាត ត្រួតពិនិត្យរក្សាសន្ដិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមបានចំនួន ១.២០០ លើក; តស៊ូបំបែកជោគជ័យករណី ពិសេសចំនួន ២ ផែនការវិជ្ជាជីវៈបង្ការ ប្រឆាំងឧក្រិដ្ឋកម្មនិងបាបគ្រោះសង្គមចំនួន ២៥; អនុវត្តទម្រង់ជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រលើភូមិសាស្រ្តតំបន់ព្រំដែនសមុទ្ររបស់ខេត្ត។ ក្រៅពីនោះ កងទ័ពការពារព្រំដែននៅទាំងអនុវត្តកម្មវិធីជាច្រើន មានដូច៖ “ខែយុវជន”; យុទ្ធនាការ “យុវជនស្ម័គ្រចិត្តរដូវវិស្សមកាល” “ចូរសម្អាតសមុទ្រ”; កម្មវិធី “និទាឃរដូវព្រំដែន ផ្ដល់ភាពកក់ក្ដៅដល់អ្នកម្ចាស់ស្រុក” “ ទិវាជួបជុំការពារព្រំដែនទូទាំងប្រជាជន” “ខែមីនាព្រំដែន” សកម្មភាព “បុណ្យចូលឆ្នាំដាំដើមឈើ ជានិច្ចកាលតែងនឹករលឹកដឹងគុណអ៊ំហូ” ។ល។
អនុវត្តកម្មវិធី “ជំរុញដំណើរប្អូនទៅសាលា” កងទ័ពការពារព្រំដែនខេត្ត ទទួលផ្ចុងផ្ដើមប្អូនៗ សិស្សានុសិស្សក្រីក្រដែលមានស្ថានភាពលំបាកខ្លាំងចំនួន ៣៦ រូប ដោយឧបត្ថម្ភទឹកប្រាក់ ៥០០.០០០ ដុងក្នុងមួយខែ; ជូនអំណោយដល់ប្អូនៗកុមារចំនួន ៥៤៦ ចំណែក; ជូនអំណោយដល់សិស្សប្រឡងជាប់មហាវិទ្យាល័យ អនុមហាវិទ្យាល័យចំនួន ៤៨៩ ចំណែកនិងអាហារូបករណ៍ជាង ១.០០០ ចំណែកជូនដល់សិស្សានុសិស្សមានស្ថានភាពលំបាក។ល។ ដោយទឹកប្រាក់សរុបជាង ១,៥ ពាន់លានដុង។ ពិសេសគឺចលនាបានអង្ករជាង ១៤ តោន អំណោយជាង ៦០០ ចំណែកនិងគ្រឿងឧបភោគ បរិភោគជូនដល់គ្រួសារលំបាកដែលរងផលប៉ះពាល់ដោយសារជំងឺ COVID-១៩ នៅតំបន់ព្រំដែន; មានកម្មាភិបាល សម្ព័ន្ធយុវជន យុវជនស្ម័គ្រចិត្តចំនួន ១១៦ លើកនាក់ បង្កើនទៅជួយកងទ័ពការពារព្រំដែនខេត្តអាងយ៉ាង ដើម្បីអនុវត្តភារកិច្ចការពារព្រំដែននិងបង្ការ ប្រឆាំងជំងឺ COVID-១៩។ល។
អនុសេនីយ៍ទោ ង្វៀងហ្វាងភុក ជំនួយការឃោសនាអប់រំនិងចលនាមហាជន ការិយាល័យនយោបាយនៃកងទ័ពការពារព្រំដែនសុកត្រាំង ឱ្យដឹង៖ “ការងារកសាងអង្គការមហាជននិងសម្ព័ន្ធយុវជនចូលរួមកសាងបក្ស តែងបានយកចិត្តទុកដាក់និងរៀបចំអនុវត្តបានយ៉ាងល្អ។ ហេតុនោះ លទ្ធផលនៃការវាយតម្លៃរៀបចំណាត់ថ្នាក់រៀងរាល់ខែរបស់សម្ព័ន្ធយុវជនកងទ័ពការពារព្រំដែនខេត្តសម្រេច៖ សាខាសម្ព័ន្ធយុវជនមូលដ្ឋានសម្រេចរឹងមាំ ១០០% គ្មានសាខាសម្ព័ន្ធយុវជនឱនថយ; សមាជិកសម្ព័ន្ធយុវជនអនុវត្តល្អភារកិច្ច ១០០% ក្នុងនោះ មាន ៣០% អនុវត្តសម្រេចឆ្នើមភារកិច្ច; សាខាសម្ព័ន្ធយុវជនបានឧទ្ទេសនាមសមាជិកសម្ព័ន្ធយុវជនឆ្នើម ៩៧ រូប ដើម្បីបង្កប្រភពពង្រីកបក្ខជននិងបានចូលជាបក្ខជនថ្មី ៦៣ រូប លើសភាគកម្រិត ៤០%។ ជាពិសេស មានសមមិត្ត ២ រូប ត្រូវបានស្ងើចសរសើរជាយុវជនលេចធ្លោថ្នាក់មេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន មានសមមិត្ត ២៦ រូប បានសម្ព័ន្ធយុវជនខេត្តស្ងើចសរសើរនិងមានសមមិត្ត ៨២ រូប បានស្ងើចសរសើរថ្នាក់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត”៕
លីធាន - ថាច់ធី