04/07/2022 - 15:43

អភិ​រក្ស​ភ្លេង​ពិណពាទ្យ​នៅ​ខេត្ត​គៀង​យ៉ាង​

តាម​ប្រ​សាសន៍​ លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ ខ្លឹម​សារ​មួយ​ក្នុង​ចំ​ណោម​ខ្លឹម​សារ​នៃ​ “គម្រោង​អភិ​រក្ស​ ពង្រីក​តម្លៃ​វប្ប​ធម៌​ល្អ​ប្រ​សើរ​របស់​ជន​ជាតិ​ភាគ​តិច​ផ្សារ​ភ្ជាប់​នឹង​អភិវឌ្ឍ​ទេស​ចរណ៍” លើ​ភូមិ​សាស្រ្ត​ខេត្ត​គៀង​យ៉ាង​ គឺ​អភិរក្ស​ភ្លេង​ពិណ​ពាទ្យ​។​

សមាជិក​នៃ​ក្រុម​ភ្លេង​ពិណពាទ្យ​ជាសិស្ស​អនុវិទ្យា​ល័យ​ ត្រូវ​បាន​ជ្រើស​សម្ដែង​នៅ​ពិធី​បុណ្យ​វប្ប​ធម៌​ កីឡា​ និង​ទេស​ចរណ៍​ខេត្ត​គៀង​យ៉ាង​។​

យោង​តាម​នោះ​ ក្នុង​ខ្លឹម​សារ​ជំនួយ​សកម្ម​ភាព​សម្រាប់​ក្រុម​សិល្បៈ​ ប្រ​ពៃណី​មាន​ជន​រួម​ជាតិ​ខ្មែរ​កុះ​ករ។​ ជាក់​ស្ដែង​ គឺ​ចាប់​ពីឆ្នាំ​ ២០២៣-២០២៥ គម្រោង​នឹង​ជំនួយ​ភ្លេង​ពិណ​ពាទ្យ​ ២០ វង់​ដល់​ភូមិ​ភាគ​ទាំង​ឡាយ​។​ សិប្ប​ករ​ឆ្នើម​ យ័ញ​តៀង​ បាន​រ៉ាយ​រ៉ាប់៖ “ការ​ជំនួយ​ដើម្បី​អភិ​រក្ស​និង​ពង្រីក​ភ្លេង​ពិណ​ពាទ្យ​គឺ​ចាំ​បាច់​ខ្លាំង​ណាស់​ ដ្បិត​អី​ភ្លេង​ពិណ​ពាទ្យ​គឺ​ជាចំ​ណី​អា​រម្មណ៍​មិន​អាច​ខ្វះ​បាន​របស់​ជន​រួម​ជាតិ​ខ្មែរ​។​ ពេល​បាន​ដាក់​បញ្ចូល​ក្នុង​ខ្លឹម​សារ​នៃ​គម្រោង​ ខ្ញុំ​ជឿ​ជាក់​ថា​ ការ​អភិរក្ស​ភ្លេង​ពិណ​ពាទ្យ​នឹង​មាន​ភាព​ងាយ​ស្រួល​ជា​ពុំ​ខាន​”។​

អ្នក​ស្រី​ធីហុង​វ៉ាង​ នាយិកា​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ហ្គក្វាវ ឱ្យ​ដឹង​៖ “សាលា​រៀន​រៀប​ចំ​អញ្ជើញ​សិប្ប​ករ​មក​បង្ហាត់​ប្អូន​ៗ​មួយ​សប្ដាហ៍​ម្តង​។​ ថ្វី​បើ​ដូច្នោះ​ក្ដី​ សាលា​រៀន​កំ​ពុង​ជួប​លំ​បាក​ដោយ​សារ​សិប្ប​ករ​ធ្លាប់​សហការ​បាន​ស្លាប់​ សព្វ​ថ្ងៃ​មិន​ទាន់​រក​បាន​អ្នក​ជំនួស​”។​ អា​ស្រ័យ​រៀប​ចំ​ម៉ោង​បង្ហាត់​ភ្លេង​ក្នុង​សាលា​ ទើប​សិស្ស​បណ្ដា​សាលា​ជន​ជាតិ​អន្តេ​វា​សិក​កាន់​តែ​ចូល​ចិត្ត​។​ ប្អូន​យ័ញ​ចៀង​ សិស្ស​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​គៀង​យ៉ាង​ ឱ្យ​ដឹង​៖ “ក្រៅ​ពីម៉ោង​រៀន​នៅ​សាលា​ជន​ជាតិ​អន្តេ​វា​សិក​កាល​ពី​កម្រិត​អនុវិទ្យា​ល័យ​ ក្នុង​ឱកាស​បុណ្យ​ទាន​ ប្អូន​តែង​ទៅ​វត្ត​អំ​ពាជ​វែង​ចាស់​ ដើម្បី​រៀន​ភ្លេង​ពិណ​ពាទ្យ​។​ ប្អូន​បាន​ចូល​រួម​ក្រុម​ភ្លេង​របស់​វត្ត​ទៅ​សម្ដែង​នៅ​តាម​ភូមិ​ស្រុក​ជា​ច្រើន​។​ ឥឡូវ​បាន​ចូល​រៀន​នៅ​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ បាន​រៀន​បន្ត​ភ្លេង​ពិណ​ពាទ្យ​ ប្អូន​ពិត​ជា​រីក​រាយ​ខ្លាំង​ណាស់​”។​  ប្រ​ការ​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​គឺ​ក្រុម​ភ្លេង​ពិណពាទ្យ​របស់​វត្ត​អំ​ពាជ​វែង​ចាស់​ មាន​ទាំង​សមាជិកា​ទៀត​ផង​។​ ប្អូន​ស្រី​ធីថាញ​តឹម ជាសមា​ជិកា​នៃ​ក្រុម​ភ្លេង​ បាន​ឱ្យ​ដឹង​៖ “ពេល​បាន​លោក​គ្រូ​ជ្រើស​ចូល​ក្រុម​ ប្អូន​រីក​រាយ​ខ្លាំង​ណាស់​ ក្នុង​គ្រួ​សារ​ប្អូន​ តាម​នរណា​ក៏​រីក​រាយ​ដែរ​!”។​ ជាសមាជិកា​រួម​គ្នា​នឹង​ប្អូន​តឹម គឺ​ធីកីម​ហឿង ឱ្យ​ដឹង​៖ “បាន​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​ ប្អូន​ពិត​ជាសប្បាយ​រីក​រាយ​ខ្លាំង​ណាស់​”។​ តាម​ប្រ​សាសន៍​អ្នក​ស្រី​ចូវ​ហ្វិញ​យ៉ាវ នាយិកា​សាលា​ជន​ជាតិ​អន្តេវា​សិក​ខេត្ត​គៀង​យ៉ាង​ សាលា​តែង​យក​ចិត្ត​ទុក​ដាក់​អភិ​រក្ស​រាល់​តម្លៃ​វប្ប​ធម៌​ប្រ​វេណី​ ភ្លេង​ពិណ​ពាទ្យ​គឺ​ជាវិញ្ញា​សាវ​ប្ប​ធម៌​មួយ​ក្នុង​ចំ​ណោម​វិញ្ញា​សាវ​ប្ប​ធម៌​ត្រូវ​បាន​សាលា​យក​ចិត្ត​ទុក​ដាក់​កសាង​ជាក្រប​ខ័ណ្ឌ​កម្ម​វិធី​ក្រៅ​វគ្គ​សិក្សា​ ហើយ​ត្រូវ​បាន​សិស្សា​នុសិស្ស​ចុះ​ឈ្មោះ​រៀន​សឹង​តែគ្រប់​គ្នា​”។​ 

ពូយ័ញ​ចរ នៅ​ឃុំ​វិញ​ភឿក B ស្រុក​ហ្គក្វាវ ឱ្យ​ដឹង​៖ “ពេល​បាន​រដ្ឋ​វិនិ​យោគ ខ្ញុំ​សង្ឃឹម​ថា​ នឹង​បាន​ឮ​សាច់​ភ្លេង​ពិណ​ពាទ្យ​ច្រើន​ថែម​ទៀត​ និង​មាន​មនុស្ស​កាន់​តែច្រើន​ចេះ​ប្រ​គំ​ រួម​ចំ​ណែក​ញុាំង​ឱ្យ​ភ្លេង​កាន់​តែពេញ​និយម​”៕​

                                  ហាថាញ- ថាច់​ធី

ចែករំលែកអត្ថបទ