មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

04/07/2022 - 15:43

ប្រ​សិទ្ធ​ភាព​នៃ​ការ​ចលនា​កសិករ​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ពូកែ​

ជា​ច្រើន​ឆ្នាំ​មក​នេះ​ ផ្តើម​ពីការ​ចលនា​កសិករ​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ពូកែ​ សាមគ្គី​ជួយ​គ្នា​ធ្វើ​មាន​និង​កាត់​បន្ថយ​ភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរ​ភាព​ (ហៅ​កាត់​ថា​ចលនា​) សមាជិក​សមាគម​កសិករ​ឃុំ​ត្វឹង​ទឹក​ ស្រុក​ថាញ់ទ្រី ខេត្ត​សុក​ត្រាំង​ សកម្ម​ប្រ​ឡង​ប្រ​ណាំង​ពលកម្ម​ផលិត​ ពង្រីក​សេដ្ឋ​កិច្ច​ លំ​នឹង​ជីវ​ភាព​។​

សមាគម​កសិករ​ឃុំ​ត្វឹង​ទឹក​ ជូន​ប័ណ្ណ​សរ​សើរ​ដល់​កសិករ​ដែល​សម្រេច​កិត្តិនាម
​កសិករ​ផលិត​ធ្វើអាជីវកម្មពូកែថ្នាក់ឃុំ។

សមាគមក​សិករ​ឃុំ​ត្វឹង​ទឹក​ ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពិគ្រោះ​យោ​បល់​ ជំនួយ​បុល​ទុន​ គៀរគរ​សមាជិក​កសិករ​បង្វែរ​រចនា​សម្ព័ន្ធ​ឈើ​ហូប​ផ្លែ​ សត្វ​ចិញ្ចឹម​ នាំ​យក​ពូជ​ឈើ​ណាដែល​មាន​ទិន្ន​ផល ប្រ​សិទ្ធភាព​សេដ្ឋ​កិច្ច​ខ្ពស់​មក​ដាំ​ដុះ​។​ ទន្ទឹម​នោះ​ ហ្វឹក​ហ្វឺន​ផ្ទេរ​ជូន​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ការ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ដល់​សមាជិក​។​ ចលនា​សមាជិក​កសិករ​អនុវត្ត​វាល​ស្រែ​គំ​រូ​ធំ​ ជ្រើស​ពូជ​ស្រូវ​គុណ​ភាព​ខ្ពស់​ រួច​ហើយ​ទំ​នាក់​ទំ​នង​នឹង​ក្រុម​ហ៊ុន​ អា​ជីវ​កម្ម​ ចុះ​កិច្ច​សន្យា​ធានា​ទិញ​ផលិត​ផល។​ ទន្ទឹម​នឹង​នោះ​ សមាជិក​កសិករ​នៅ​ទាំង​បាន​បុល​ទុន​ពីធនា​គារ​គោល​នយោ​បាយ​សង្គម​ ដើម្បី​វិនិ​យោគ​លើ​ការ​បង្ក​បង្កើន​ផល​ជា​ទ្រង់​ទ្រាយ​កសិដ្ឋាន​ ដូច​ជា៖ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ គោ និង​ដាំ​ដំណាំ​រួម​ផ្សំ​ជា​ដើម​ រកបាន​ចំ​ណូល​ជា​មធ្យម​ជាង​ ១០០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ​។​

បង​លី​ថាំង នៅ​ភូមិ​ទ្រុង​ហ្វា នៅ​ពេល​បាន​សមាគម​កសិករ​បង្ក​លក្ខណៈ​បាន​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ និង​ចូល​រួម​ហ្វឹក​ហាត់​បច្ចេក​ទេស​ចិញ្ចឹម​គោ បង​ក៏​មិន​រា​រែក​ក្នុង​ការ​វិនិ​យោគ​ចិញ្ចឹម​សត្វ​។​ ផ្តើម​ពីគោពីរ​ក្បាល​ដំបូង​មក​ដល់​បច្ចុប្បន្ន​ ហ្វូង​គោ​របស់​បង​កើន​ឡើង​បាន​ ៦ ក្បាល​។​ បង​ថាំង បាន​លក់​ពីរ​ក្បាល​ជាមួយ​តម្លៃ​ពី ១៥-៤០ លាន​ដុង​ ដើម្បី​ដោះ​ស្រាយ​ជីវ​ភាព​។​ បង​លី​ថាំង ឱ្យ​ដឹង​៖ “អា​ស្រ័យ​ចិញ្ចឹម​គោ​មាន​ប្រ​សិទ្ធ​ភាព​ ទើប​ខ្ញុំ​មាន​លក្ខណៈ​បើក​ហាង​លក់​គ្រឿង​ទេស​រកប្រាក់​ចំ​ណូល​បន្ថែម​ ដូច្នេះ​បច្ចុប្បន្ន​ជីវ​ភាព​បាន​លំ​នឹង​ សង់​បាន​ផ្ទះ​សម្បែង​សម​រម្យ​”។​

លោក​តូមិញ​ដែ ប្រ​ធាន​សមាគម​កសិករ​ ឃុំ​ត្វឹង​ទឹក​ ឱ្យ​ដឹង​៖ “កន្លង​ ៣ ឆ្នាំ​អនុវត្ត​ចលនា​ទូទាំង​ឃុំ​មាន​គ្រួ​សារ​ចំ​នួន​ ៥៤២ បាន​ទទួល​ស្គាល់​ជា​កសិករ​ផលិត​ពូកែ​ថ្នាក់​មជ្ឈិម​ ខេត្ត​ ស្រុក​និង​ថ្នាក់​ឃុំ​។​ ការ​ចលនា​នេះ​ បាន​គូស​បញ្ជាក់​ពីតួនាទី​កសិករ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ បាន​ជួយ​ឱ្យ​កសិករ​ផ្លាស់​ប្តូរ​ការ​គិត​ របៀប​ធ្វើ​ថ្មី​ ភាព​ច្នៃ​ប្រតិដ្ឋ​ក្នុង​ការ​អនុវត្ត​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ផលិត​កម្ម​។​ ប្រើ​ប្រាស់​ដើម​ទុន​ចំ​គោល​បំ​ណង​ មាន​ប្រ​សិទ្ធ​ភាព​ ម៉្លោះ​ហើយ​ធ្វើ​ឱ្យ​គ្រួ​សារ​ចាក​ផុត​ពីភាព​ក្រី​ក្រឆាប់​រហ័ស​ ឈាន​ឡើង​ធ្វើ​មាន​”៕​

                                   យ្វីអាញ-លេង​មី

ចែករំលែកអត្ថបទ