ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

04/07/2022 - 15:42

នាយ​ក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ អរ​គុណ​វៀត​ណាម​ដែល​បាន​ជួយ​កម្ពុជា​ផ្តួល​រំលំ​របប​ប្រ​ល័យ​ពូជ​សាសន៍​ ប៉ុល​ ពត

ក្នុង​ក្រប​ខណ្ឌ​នៃ​កម្ម​វិធី​ខួប​អនុ​ស្សាវ​រីយ៍​ ៤៥ ឆ្នាំ​នៃ​ “ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ផ្តួល​រំលំ​របប​ប្រ​ល័យ​ពូជ​សាសន៍​ ប៉ុល​ ពត” របស់​នាយ​ក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ នា​យក​រដ្ឋ​មន្រ្តី​ ផាម​មិញ​ជិញ បាន​ទទួល​ស្វាគមន៍​លោក​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​ ហ៊ុន​ សែន​ ដែល​អញ្ជើញ​មក​ទស្សនា​ ទីតាំង​កាល​ពី​ ៤៥ ឆ្នាំ​មុន​ ដែល​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ បាន​បោះ​ជំហាន​ដំបូង​មក​កាន់​ប្រ​ទេស​វៀត​ណាម​ ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​ផ្តួល​រំលំ​របប​ប្រ​ល័យ​ពូជ​សាសន៍​ ប៉ុល​ ពត នៅ​តំ​បន់​ច្រក​ទ្វារ​ឡុក​តឹង​ ស្រុក​ឡុក​និញ ខេត្ត​ប៊ិញ​ភឿក ។​ កន្លែង​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​ ក្លាយ​ជា​បណ្តុំ​សំ​ណង់​អនុស្សាវ​រីយ៍​នៅ​ឃុំ​ឡុក​តឹង​ ស្រុក​ឡុក​និញ កត់​សម្គាល់​នូវ​ដំណើរ​នៃ​ការ​ផ្តួល​រំលំ​របប​ប្រ​ល័យ​ពូជ​សាសន៍​ ប៉ុល​ ពត កាល​ពី​ ៤៥ ឆ្នាំ​មុន​របស់​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​។​

នាយក​រដ្ឋ​មន្ត្រី​វៀត​ណាម​ និង​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ ក្បែរ​ផ្ទាំង​សិលារំលឹក​។​

នៅ​ទីនេះ​ នា​យក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ បាន​បញ្ជា​ក់​ថា​ លោក​បាន​ជ្រើស​រើស​វៀត​ណាម​ ដើម្បី​ស្វែង​រក​ការ​គាំ​ទ្រ និង​ជួយ​រំដោះ​ប្រ​ជា​ជន​កម្ពុជា​រួច​ផុត​ពី​របប​ប្រ​ល័យ​ពូជ​សាសន៍​ ប៉ុល​ ពត។​ នាយក​រដ្ឋ​មន្រ្តី​ មាន​ប្រ​សាសន៍​ថា​៖ ដោយ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ពេញទំ​ហឹង​ពី​បក្ស​ រដ្ឋ​ និង​ប្រ​ជា​ជន​វៀត​ណាម​ក្នុង​ការ​កសាង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ ឆ្ពោះ​ទៅ​រកការ​ផ្តួល​រំលំ​របប​ប្រ​ល័យ​ពូជ​សាសន៍​។​

ក្នុង​ពិធី​ជួប​សំ​ណេះ​សំ​ណាល​នេះ​ នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ មាន​សេចក្តី​សោ​មនស្ស​រីក​រាយ​ ចែក​រំលែក​ជា​មួយ​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ លោក​បាន​អះ​អាង​ថា​ ក្រោយ​រយៈ​ពេល​ ៤៥ ឆ្នាំ​ ទំ​នាក់​ទំ​នង​កិច្ច​សហប្រតិ​បត្តិ​ការ​នៃ​ប្រ​ទេស​ទាំង​ពីរមាន​ការ​អភិវឌ្ឍ​កាន់​តែស៊ី​ជម្រៅ​ ភាគី​ទាំង​ពីរ​បាន​រួម​ដោះ​ស្រាយ​បញ្ហា​ជា​ច្រើន​ក្នុង​ទំ​នាក់​ទំ​នង​វៀត​ណាម​-កម្ពុជា​។​ នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ មាន​ប្រ​សាសន៍​បន្ថែម​ ប្រ​ទេស​ទាំង​ពីរ​នឹង​បន្ត​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ តភ្ជាប់​ភាគី​ទាំង​ពីរ ដែល​ក្នុង​នោះ​ នាយក​រដ្ឋ​មន្ត្រី​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​នឹង​សាង​សង់​ កន្លែង​នេះ​ទៅ​ជា​ច្រក​ទ្វារ​អន្តរ​ជាតិ​នៃ​ប្រ​ទេស​ទាំង​ពីរ។​ ច្រក​ទ្វារ​ព្រំ​ដែន​អន្តរ​ជាតិ​នេះ​ នឹង​ជា​ភស្តុតាង​បញ្ជាក់​ពីទំ​នាក់​ទំ​នង​ កិច្ច​សហប្រតិ​បត្តិ​ការ​រវាង​ភាគី​ទាំង​ពីរមួយ​ថ្ងៃ​កាន់​តែ​ជិត​ស្និទ្ធ​ រួម​ចំ​ណែក​ជំរុញ​កិច្ច​សហប្រ​តិបត្តិ​ ការ​ពាណិជ្ជ​កម្ម​វៀត​ណាម​-កម្ពុជា​កាន់​តែរីក​ចម្រើន​។​

បញ្ចប់​ពិធី​ជួប​សំ​ណេះ​សំ​ណាល​ជា​ថ្មី​ម្តង​ទៀត​ នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ សម្តែង​នូវ​ការ​ដឹង​គុណ​ និង​អំ​ណរ​គុណ​ចំ​ពោះ​ប្រ​ជា​ជន​វៀត​ណាម​ទាំង​កាល​ពី​មុន​និង​បច្ចុប្បន្ន​ និង​អរ​គុណ​អ្នក​ដែល​បាន​លះ​បង់​ជួយ​សង្រ្គោះ​ជីវិត​ប្រ​ជា​ជន​កម្ពុជា​។​ នាយក​រដ្ឋ​មន្រ្តី​ បាន​សង្កត់​ធ្ងន់​ថា​ “ក្នុង​គ្រា​លំ​បាក​ទើប​ដឹង​អ្នក​ណា​ជា​មិត្ត​ល្អ​” ហើយ​ការ​ជួយ​របស់​វៀត​ណាម​មក​លើ​កម្ពុជា​ក្នុង​ពេល​ដ៏​លំ​បាក​នោះ​ បាន​បង្ហាញ​ពី​សាមគ្គី​ភាព​ កិច្ច​សហប្រតិ​បត្តិ​ការ​ជិត​ស្និទ្ធ​រវាង​ប្រ​ទេស​ទាំង​ពីរ។​ នាយក​រដ្ឋ​មន្រ្តី​ ក៏​បាន​ជូន​ពរ​សូម​ឱ្យ​ទំ​នាក់​ទំ​នង​មិត្ត​ភាព​លើ​គ្រប់​វិស័យ​នៃ​ប្រ​ទេស​ទាំង​ពីរ ជា​និច្ច​កាល​ស្រស់​បំ​ព្រង​ ចីរ​ភាព​ជា​រៀង​រហូត​។​

ថ្លែង​ក្នុង​ពិធី​ជំនួប​នេះ​ សម​មិត្ត​ ង្វៀង​ម៉ាញ​កឿង​ សមា​ជិក​មជ្ឈិម​បក្ស​ លេខា​បក្ស​ខេត្ត​ប៊ិញ​ភឿក បាន​សម្តែង​នូវ​មនោ​សញ្ចេត​នា​ចំ​ពោះ​ដំណើរ​រឿង​សង្គ្រោះ​ជាតិ​ ក្នុង​នោះ​លោក​បាន​រំលឹក​ឡើង​នូវ​អនុស្សាវ​រីយ៍​នៃ​ដំណើរ​ប្រ​វត្តិ​សាស្ត្រ​របស់​នា​យក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ កាល​ពី​ ៤៥ ឆ្នាំ​មុន​ ដែល​មក​កាន់​ប្រ​ទេស​វៀត​ណាម​ស្វែង​រក​ជំ​នួយ​ ដើម្បី​ផ្តួល​រំលំ​របប​ប្រ​ល័យ​ពូជ​សាសន៍​ ប៉ុល​ ពត។​ នេះ​គឺ​ជាភស្តុ​តាង​ប្រវត្តិ​សាស្ត្រ​ដ៏​មាន​តម្លៃ​ ជួយ​អ្នក​ជំ​នាន់​ក្រោយ​នៃ​ប្រ​ទេស​ទាំង​ពីរ​បាន​យល់​ជម្រៅអំ​ពី​មាគ៌ា​សង្គ្រោះ​ជាតិ​ ផ្ដួល​រំលំ​របប​ប្រ​ល័យ​ពូជ​សាសន៍​ ប៉ុល​ ពត របស់​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ និង​ស្មារតី​អន្តរ​ជាតិ​ដ៏​បរិសុទ្ធ​របស់​បក្ស​ រដ្ឋ​ និង​ប្រ​ជា​ជន​វៀត​ណាម​ និង​ទំ​នាក់​ទំ​នង​ប្រ​ពៃណី​សាមគ្គី​ភាព​ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្មោះ​ស្ម័គ្រ​នៃ​ប្រ​ទេស​ទាំង​ពីរ វៀត​ណាម​-កម្ពុជា​។​

                        យោង​: www.qdnd.vn

ចែករំលែកអត្ថបទ