មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

27/06/2022 - 16:35

ទីប្រ​ជុំ​ជន​មិញ​លឿង​ ខិត​ខំ​សម្រេច​បទដ្ឋាន​ទីក្រុង​ប្រ​ភេទ​៤

យោង​តាម​ប្រ​សាសន៍​ លោក​ឡឹម​មិញ​កុង​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ស្រុក​ចូវ​ថាញ់ ខេត្ត​គៀង​យ៉ាង​ ស្រុក​កំ​ពុង​ពន្លឿន​ល្បឿន​ដើម្បី​ជំរុញ​ទីប្រ​ជុំ​ជន​មិញ​លឿង​ ក្លាយ​ជាទី​ក្រុង​ប្រ​ភេទ​ ៤។​

មណ្ឌល​ក្រុង​មិញ​ភូ មាន​ភាព​សម​រម្យ​ ជ្រះ​ស្អាត​។​

ក្រៅ​ពីផ្លូវ​ធំ​មាន​ភាព​អ៊ូ​អរ​ ទីប្រ​ជុំ​ជន​មិញ​លឿង​ នៅ​ទាំង​វិនិ​យោគ​ពង្រីក​នូវ​សំ​ណង់​សំ​ខាន់​ៗ​ជាច្រើន​ ដើម្បី​បម្រើ​ប្រ​ជា​ជន​ក្នុង​ការ​ពង្រីក​សេដ្ឋ​កិច្ច​ លើក​កម្ពស់​គុណ​ភាព​អប់​រំ។​ល។​ ម្យ៉ាង​ទៀត​ ស្រុក​ក៏​បាន​ស្រង់​មតិ​ប្រ​ជា​ជន​អំ​ពី​ការ​ពង្រីក​មណ្ឌល​តាំង​ទីលំ​នៅ​របស់​ទីប្រ​ជុំ​ជន​។​ លោក​ភឿង​វ៉ាន់​ធ្វឹង​ ជន​ជាតិ​ខ្មែរ​ ឱ្យ​ដឹង​៖ “បើ​ប្រៀប​កាល​ពី​មុន​ ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ទីប្រ​ជុំ​ជន​មិញ​លឿង​មាន​ការ​អភិវឌ្ឍ​ខ្លាំង​ណាស់​។​ សាលា​រៀន​ត្រូវ​បាន​សាង​សង់​យ៉ាង​សម​រម្យ​ សម្រេច​បទ​ដ្ឋាន​ចាប់​ពី​កម្រិត​មត្តេយ្យ​ដល់​វិទ្យា​ល័យ​។​ មជ្ឈ​មណ្ឌល​សុខា​ភិបាល​មាន​ទំ​ហំ​ធំ​ៗ​ បំ​ពាក់​គ្រឿង​បរិក្ខារ​សព្វ​គ្រប់​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ពិនិត្យ​ ព្យា​បាល​ជំងឺ​ឱ្យ​ប្រ​ជា​ជន​។​ ពិសេស​ នៅ​តាម​ទីប្រ​ជុំ​ជន​សុទ្ធ​សឹង​មាន​សាខា​ធនាគារ​គ្រប់​កន្លែង​ ដើម្បី​ធានា​ឱ្យ​មាមីង​ងាយ​ស្រួល​ក្នុង​ការ​កម្ចី​ទុន​ ឬ​ដាក់​ប្រាក់​បញ្ញើ​”។​

លោក​យ័ញ​ជុង នៅ​មណ្ឌល​ក្រុង​មិញ​ភូ ទីប្រ​ជុំ​ជន​មិញ​លឿង​ តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គមនា​គមន៍​ បង្កើន​កម្រិត​ផ្លូវ​ក្នុង​ទីប្រ​ជុំ​ជន​។​ លោក​ជុង ឱ្យដឹង​៖ “ពីមុន​ ដង​ផ្លូវ​ពីផ្លូវ​ធំ​ទៅ​ផ្ទះ​ខ្ញុំ​តូច​ចង្អៀត​ណាស់​ រថយន្ត​ពិបាក​បើក​បរ​ចូល​ដូច្នេះ​ ការ​ដឹក​ជញ្ជូន​ទំ​និញ​ក៏​មាន​ភាព​លំ​បាក​។​ ឥឡូវ​នេះ​ ផ្លូវ​ត្រូវ​បាន​បើក​ទូលាយ​ការ​ធ្វើ​ដំណើរ​ទៅ​មក​ មាន​ភាព​ងាយ​ស្រួល​ ដូច្នេះ​ ការ​ជួញ​ដូរ​រក​ស៊ី​ ក៏​មាន​ភាព​រីក​ចម្រើន​។​ ចាប់​តាំង​ពីមាន​ផ្លូវ​កៅ​ស៊ូ​ នៅ​ថ្ងៃ​សីល​ ឬ​ថ្ងៃ​បុណ្យ​ទាន​ម្តង​ៗ​ មាមីង​ពុទ្ធ​បរិសទ័​ក្នុង​ភូមិ​ស្រុក​ងាយ​ស្រួល​ទៅ​វត្ត​ឃ្លាំង​អុង ឬ​ទៅ​ធ្វើ​សក្ការ​បូជា​នៅ​ចេតិយ​វីរសមណៈ​ ៤ ព្រះ​អង្គ​នៅ​វត្ត​វង្សាគ្រឹះ​ (កំ​ពង់​ចិន​ចាស់​) ។​ ពេល​បង្កើន​កម្រិត​ផ្លូវ​ដោយ​មាន​ដំឡើង​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ ទើប​ខ្ញុំ​ហ៊ាន​ឱ្យ​កូន​ស្រី​ទៅ​រៀន​ថែម​ភាសា​អង់​គ្លេស​ពេល​យប់​នៅ​ទីប្រ​ជុំ​ជន​”។​ 

យោង​តាម​ប្រ​សាសន៍​ លោក​ស្រី​ផាង​ធីហុង​ហាញ់ នាយិកា​មជ្ឈ​មណ្ឌល​វប្ប​ធម៌​កីឡា​និង​ផ្សាយ​សំ​ឡេង​ស្រុក​ចូវ​ថាញ់ ហេដ្ឋា​រចនា​សម្ព័ន្ធ​ មាន​ការ​អភិវឌ្ឍ ទើប​ជីវ​ភាព​សេដ្ឋ​កិច្ច​ វប្ប​ធម៌​ស្មារតី​របស់​ប្រ​ជា​ជន​មាន​ភាព​ប្រ​សើរ​ឡើង​។​ ក្រោយ​ពីជំងឺ​ COVID –១៩ ឃើញ​ថា​សកម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​ កីឡា​អប់រំ​កាយ​នៃ​មជ្ឈ​មណ្ឌល​ បាន​ដំណើរ​ការ​ឡើង​វិញ​ ទាក់​ទាញ​ប្រ​ជា​ជន​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ។​ ជា​ពិសេស​ ពេល​រៀប​ចំ​សកម្ម​ភាព​សិល្បៈ​ ការ​ប្រ​កួត​កីឡា​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ អត្ត​ពលិក​ចូល​រួម​ប្រ​កួត​ប្រ​ជែង​ដោយ​មាន​ទស្សនិក​ជន​ចូល​រួម​គាំ​ទ្រ​ច្រើន​កុះ​ករ។​

ឆ្នាំ​ ២០២១ ទីប្រ​ជុំ​ជន​មិញ​លឿង​ បាន​ទទួល​ស្គាល់​ជា​ទីប្រ​ជុំ​ជន​ស៊ី​វិល័យ​ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ ដើម្បី​ស្រុក​ចូវ​ថាញ់ ផ្តុំ​កម្លាំង​អនុវត្ត​សម្រេច​លក្ខឋាន​ដើម្បី​ក្លាយ​ជា​ទីក្រុង​ប្រ​ភេទ​ ៤ ៕​

                                      ហា​ថាញ់-មុនី​

ចែករំលែកអត្ថបទ