គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ទើបសហការជាមួយនឹងស្ថានទូតកាណាដាប្រចាំនៅវៀតណាម រៀបចំពិធីខួបអនុស្សាវរីយ៍ ២២ ឆ្នាំសហប្រតិបត្តិការរវាងខេត្តសុកត្រាំងនិងកាណាដា; បូកសរុបគម្រោងអាជីវកម្មខ្នាតតូចនិងខ្នាតល្មម អាស្រ័យកាណាដា ធ្វើហិរញ្ញប្បទាននៅខេត្តសុកត្រាំង។
លោក Shawn Steil ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម ជូនប័ណ្ណសរសើរដល់កម្មាភិបាលអនុវត្តគម្រោងនៅខេត្តសុកត្រាំង។
ផ្តើមពីគម្រោងឧបត្ថម្ភរបស់រដ្ឋាភិបាលកាណាដា សុកត្រាំងបានទទួលប្រាក់ជាង ២២ លានដុល្លារកាណាដា ដើម្បីអនុវត្តគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មទ្រង់ទ្រាយតូច បង្កើនសមត្ថភាពនិងកែលម្អ បរិស្ថានជីវភាពជនបទ គុណភាពឈើដំណាំ សត្វចិញ្ចឹមនិងអភិវឌ្ឍអាជីវកម្មខ្នាតតូចនិងខ្នាតល្មមនៃខេត្តសុកត្រាំង។ គម្រោងជោគជ័យ ផ្តល់ប្រាក់ចំណូលលំនឹងដល់គ្រួសារចិញ្ចឹមគោទឹកដោះជិត ២.០០០ គ្រួសារ; បង្កើនកម្រិតនិងស្តារឡើងវិញផ្នែកហេដ្ឋារចនាសម្ព័ន្ធ ទ្រង់ទ្រាយតូចនៅ ១៦ សហគមន៍; កែលម្អគួរឱ្យកត់សម្គាល់នូវគុណភាព និងតម្លៃនៃផលិតផលកសិកម្មមួយចំនួន លេចធ្លោបំផុតគឺពូជស្រូវ ST របស់សុកត្រាំង ត្រូវបានទីផ្សារវាយតម្លៃខ្ពស់…៕
យ្វីអាញ-មុនី