07/06/2022 - 09:29

សុក​ត្រាំង​ ផ្សព្វ​ផ្សាយ​បង្ការ​ទប់ស្កាត់​គ្រោះ​ធម្ម​ជាតិ​និង​ការ​ពារ​បំ​ពង់​បង្ហូរ​ឧស្ម័ន​លើ​ផ្ទៃ​សមុទ្រ​

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ទើប​រៀប​ចំ​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​ងារ​បង្ការ​ ទប់ស្កាត់​គ្រោះ​ធម្ម​ជាតិ​ និង​ការ​ពារ​បំ​ពង់​បង្ហូរ​ឧស្ម័ន​ PM3- កាម៉ាវ ចំ​ណែក​លើ​ផ្ទៃ​សមុទ្រ។​

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ជូន​ទង់​ជាតិ​ចំ​នួន​ ៣០០ និង​ឆាយា​ល័ក្ខណ៍ អ៊ំ​ហូ ចំនួន​ ៦០ ដល់​ម្ចាស់​កប៉ាល់​នេសាទ​ដែល​ទាញ​យក​ផល​សមុទ្រ​។​

អ្នក​តំ​ណាង​គ្រប់​រូប​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នូវ​ឯក​សារ​ច្បាប់​ពាក់​ព័ន្ធ​ដល់​ការ​ងារ​បង្ការ​ ទប់ស្កាត់​និង​ជំនះ​ផល​ប៉ះ​ពាល់​នៃ​គ្រោះ​ធម្ម​ជាតិ​។​ បំ​ណិន​ក្នុង​ការ​បង្ការ​ ទប់ស្កាត់​គ្រោះ​ធម្ម​ជាតិ​ សំ​ខាន់​បំ​ផុត​ គឺ​បំ​ណិន​ទប់​ស្កាត់​នឹង​ស្ថាន​ភាព​គ្រោះ​ធម្ម​ជាតិ​ធំ​ៗ​ ពិបាក​ស្មាន​មុន​ ដើម្បី​ប្រ​ជា​ជន​ម្ចាស់​ការ​ បង្ការ​ទប់ស្កាត់​។​ ទន្ទឹម​នឹង​នោះ​ ផ្សព្វ​ផ្សាយ​ពីរូប​ភាព​ ផែន​ទី ទីតាំង​អ័រ​ដោ​ណេ​នៃ​សំ​ណង់​បង្ហូរ​ឧស្ម័ន​សព្វ​ថ្ងៃ​នេះ​នៅ​តំ​បន់​សមុទ្រ​ភាគ​ខាង​ត្បូង​ និង​បំ​ពង់​បង្ហូរ​ឧស្ម័ន​ PM3-កាម៉ាវ ចំ​ណែក​លើ​ផ្ទៃ​សមុទ្រ​។​ រាល់​ឯក​សារ​ច្បាប់​ដែល​ពាក់​ព័ន្ធ​អំ​ពី​ការ​ធានា​សន្តិ​សុខ​សុវត្ថិ​ភាព​ដល់​សំ​ណង់​ប្រេង​កាត​ ក៏​ដូច​ជា​សេច​ក្ដី​កំ​ណត់​អំ​ពី​ការ​ពិន័យ​រដ្ឋ​បាល​ក្នុង​វិស័យ​ប្រេង​កាត​។​ អ្នក​នេសាទ​ក៏​បាន​តាម​ដាន​នូវ​រូប​ភាព​និង​ឯក​សារ​មួយ​ចំ​នួន​ពីទង្វើ​ប្រ​ព្រឹត្ត​ល្មើស​របស់​កប៉ាល់​នេសាទ តួយ៉ាង​ដូច​ជា​ការ​រាយ​មោង​ ស្ទួច​ត្រី​ បោះ​យុផ្កា​ជា​ដើម​ក្នុង​របៀង​សុវត្ថិ​ភាព​ដល់​ប្រេង​កាត​៕​

                        យ៉ីអាញ-ពេជ្រ​សឿន​ 

ចែករំលែកអត្ថបទ