គោលនយោបាយឧបត្ថម្ភដាច់ដោយឡែករបស់រដ្ឋលើភូមិសាស្រ្តស្រុកយ៉ៀងហាយ ខេត្តត្រាវិញ បានពង្រីកប្រសិទ្ធភាព ជួយដល់គ្រួសារជនជាតិខ្មែរជាច្រើនលំនឹងជីវភាព។
រដ្ឋអំណាចភូមិភាគចុះមកពិនិត្យទម្រង់ចិញ្ចឹមពពែរបស់គ្រួសារបងគឹមរឿង (ឈរខាងឆ្វេង)។
បងគឹមរឿង នៅភូមិអង្កោល ឃុំឡុងវិញ ឱ្យដឹង៖ “ខ្ញុំបានរដ្ឋឧបត្ថម្ភសង់ផ្ទះតាមរយៈកម្មវិធី ១៦៧ និងបានឧទ្ទេសនាម រៀនវគ្គបណ្តុះបណ្តាលត្បាញបន្ទោះ និងចិញ្ចឹមសត្វ។ ក្រោយពីរៀនវគ្គបណ្តុះបណ្តាលរួច ខ្ញុំបានភូមិភាគឧទ្ទេសនាមចូលរួមគម្រោង AMD ត្រាវិញ និងបានទទួលប្រាក់ឧបត្ថម្ភ ១២ លានដុង ដើម្បីទិញពពែ ២ ក្បាលមកចិញ្ចឹម។ រហូតមកទល់ពេលនេះ ហ្វូងពពែរបស់គ្រួសារខ្ញុំកើនឡើងបានជិត ២០ ក្បាល លក់អស់ជាង ១០ ក្បាល ចំណេញបាន ២៥ លានដុង។ ម្យ៉ាងទៀត គ្រួសារខ្ញុំសន្សែសន្សំប្រាក់ទិញបានគោ ២ ក្បាល។ ដូច្នេះខ្ញុំមានគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោក្នុងអនាគត។ល។ អាស្រ័យរដ្ឋឧបត្ថម្ភគ្រួសារ ខ្ញុំក៏បានចាកផុតពីភាពក្រីក្រ”។
ដោយសារអនុវត្តល្អនូវកម្មវិធី គម្រោង គ្រោងការ គោលនយោបាយក្រោមការដឹកនាំចង្អុលការរបស់គណៈកម្មាធិការជនជាតិ ម្ល៉ោះហើយ ហេដ្ឋារចនាសម្ព័ន្ធតំបន់ជនរួមជាតិខ្មែរស្រុកយ៉ៀងហាយ ត្រូវបានកែលម្អព្រមៗគ្នា។ ផ្តើមពីនោះ ជីវភាពជនរួមជាតិខ្មែរលើភូមិសាស្រ្ត ត្រូវបានកើនឡើងជាលំដាប់ អត្រាគ្រួសារជនជាតិក្រីក្រនៅស្រុកយ៉ៀងហាយ បានថយចុះនៅតែ ៤,៦៥% គ្រួសារកៀកបន្ទាត់ក្រនៅ ៩,៧៥%។ មកទល់ពេលនេះ គ្រប់ភូមិទាំងអស់នៅស្រុកយ៉ៀងហាយ សុទ្ធសឹងតែមានបណ្តាញអគ្គិសនីជាតិ គ្រួសារប្រជាជនមានអគ្គិសនីប្រើប្រាស់៩៩,៥៣%។
លោកសើុងកុសល ប្រធានការិយាល័យជនជាតិស្រុកយ៉ៀងហាយ ឱ្យដឹង៖ “ទោះបីជួបការលំបាកជាច្រើនដោយសារជំងឺ COVID -១៩ ក៏ដោយ ប៉ុន្តែឆ្នាំ ២០២១ ស្រុកបានអនុវត្តល្អនូវគោលនយោបាយឧបត្ថម្ភដល់ជនរួមជាតិភាគតិចផងដែរ។ តួយ៉ាងដូចជាបានវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមឃុំលំបាកខ្លាំង ដែលចំណុះកម្មវិធី ១៣៥ ដូច៖ ដាក់ឱ្យប្រើប្រាស់ដងផ្លូវកៅស៊ូបាសាក់-ង៉ុកបៀង ផ្លូវបេតុងភូមិសាវាំង ឃុំដូងចូវ និងផ្លូវកៅស៊ូវាលស្រែភូមិផ្នោម្ទេស ឃុំង៉ូវឡាកជាដើម។ ទន្ទឹមនឹងនោះ កសាងទម្រង់សេដ្ឋកិច្ចដាំដុះនិងចិញ្ចឹមសត្វជាច្រើន បង្កលក្ខណសម្បត្តិសម្រាប់ជនរួមជាតិខ្មែរក្នុងស្រុកអភិវឌ្ឍផលិតកម្ម ឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព”៕
សើុងម៉ាល័យ-លីសៀ