28/02/2022 - 10:04

ក្រុង​កឹង​ធើ ដាក់​ចេញ​ភាគ​កម្រិត​ជាច្រើន​ ដើម្បី​អភិ​វឌ្ឍធន​ធាន​មនុស្ស​ជា​ជន​ជាតិ​ភាគ​តិច​

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ទើប​ដាក់​ចេញ​ផែន​ការ​ស្តីពី​ការ​ជំរុញ​ការ​អភិវឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​ក្នុង​ជន​ជាតិ​ភាគ​តិច​ ដំណាក់​កាល​ ២០២១-២០២៥ កំ​ណត់​ទិស​ដល់​ ឆ្នាំ​២០៣០ លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ។​ យោង​តាម​ផែន​ការ​នេះ​ ក្រុង​បាន​ដាក់​ចេញ​ភាគ​កម្រិត​ជាច្រើន​ ដើម្បី​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ជា​ជន​ជាតិ​ភាគ​តិច​។​

ជាក់​ស្តែង​៖ ក្រុង​ខិត​ខំ​ប្រឹង​ប្រែង​ដល់​ឆ្នាំ​ ២០២៥ មាន​កុមារ​ឋិត​ក្នុង​អាយុ​រៀន​កម្រិត​មេត្តយ្យ ៩០% ត្រូវ​បាន​ថែ​ទាំ​អប់​រំនៅ​តាម​គ្រឹះ​ស្ថាន​អប់រំ​មេត្តយ្យ​សិក្សា​។​ ដល់​ឆ្នាំ​ ២០២៥ អត្រា​សិស្ស​ជា​ជន​ជាតិ​ភាគ​តិច​ចូល​រៀន​ត្រូវ​ តាម​អា​យុ​កម្រិត​បឋម​សិក្សា​គឺ​ ១០០%; អនុវិទ្យា​ល័យ​ ៩៥%; កម្រិត​វិទ្យា​ល័យ​និង​ប្រ​ហាក់​ប្រ​ហែល​ ៧២%។​ ដល់​ឆ្នាំ​ ២០៣០ អត្រា​សិស្ស​ជន​ជាតិ​ភាគ​តិច​ចូល​រៀន​ត្រូវ​តាម​អា​យុ​ជិត​ស្មើ​នឹង​កម្រិត​មធ្យម​ភាគ​របស់​ក្រុង​នៅ​រាល់​កម្រិត​សិក្សា​។​ ខិត​ខំ​ដល់​ឆ្នាំ​ ២០២៥ ចំ​នួន​និស្សិត​ជន​ជាតិ​ភាគ​តិច​ (មហា​វិទ្យា​ល័យ​ អនុ​មហា​វិទ្យា​ល័យ​) សម្រេច​ជាង​ ១៥០ នាក់​លើ​មួយ​ម៉ឺន​ប្រ​ជា​ជន​ (ជន​ជាតិ​ភាគ​តិច​); ដល់​ឆ្នាំ​ ២០៣០ សម្រេច​ពី ២០០ នាក់​លើ​មួយ​ម៉ឺន​ប្រ​ជា​ជន​ឡើង​ទៅ​។​ ការ​បណ្តុះ​បណ្តាល​កម្រិត​ឧត្តម​សិក្សា​ដល់​ជន​ជាតិ​ភាគ​តិច​ ខិត​ខំ​ដល់​ឆ្នាំ​ ២០២៥ សម្រេច​អត្រា​ជាង​ ០,៦%; ឆ្នាំ​ ២០៣០ គឺ​ជាង​ ០,៧% ក្នុង​ចំ​នួន​ពលករ​ជន​ជាតិ​ភាគ​តិច​ដែល​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​៕​

ថាញ​ឡុង​-មុនី

ចែករំលែកអត្ថបទ