វត្តអំពូយា នៅឃុំថាញភូ ស្រុកមីស្វៀង ខេត្តសុកត្រាំង គឺជាកន្លែងអភិរក្សវប្បធម៌ ប្រពៃណីរបស់ជនជាតិខ្មែរ។
មួយជ្រុងនៃសួនច្បារវត្តអំពូយា។
វត្តអំពូយា ត្រូវបានកសាងឡើងនៅឆ្នាំ ១៩១១ ឆ្លងកាត់ព្រះចៅអធិការជាច្រើនជំនាន់។ ព្រះចៅអធិការគ្រប់ព្រះអង្គសុទ្ធសឹងមានការរួមចំណែកយ៉ាងធំធេងក្នុងដំណើរការកសាងនិងជួសជុល ដូច្នេះវត្តរក្សាបានស្ថាបត្យកម្មពិសេសរបស់ជនជាតិខ្មែរ។ ព្រះតេជព្រះគុណឡឹមសឿង ព្រះចៅអធិការវត្តអំពូយា មានថេរដីកា៖ “វត្តជាមជ្ឈមណ្ឌល សកម្មភាពវប្បធម៌និងសាសនា។ ជាកន្លែងសម្រាប់ព្រះសង្ឃបួសរៀន និងសម្រាប់ពុទ្ធបរិស័ទគោរពប្រតិបត្តិព្រះពុទ្ធសាសនា។ ជាទីបង្អែកផ្នែកខាងស្មារតីរបស់ពុទ្ធបរិស័ទមកបំពេញទានសាងកុសល។ ដោយការរស់នៅលាយឡំ សាមគ្គីគ្នា” មាមីងពុទ្ធបរិស័ទទាំងបីជនជាតិ គឺកិញ - ខ្មែរ - ចិន បានព្រួតដៃគ្នា កសាងវត្តយ៉ាងសមរម្យ និងជួយគ្នាទៅវិញទៅមកពេលជួបការលំបាក។ ពុទ្ធបរិស័ទបានប្រគេនអង្ករជាង ៧ តោន និងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើនដូច៖ មុង ភួយ ខ្នើយជាដើម ដើម្បីវត្តជំនួយដល់គ្រួសារក្រីក្រដែលរងផលប៉ះពាល់ដោយសារជំងឺ COVID-១៩ ”។
ទូក-ងវត្តអំពូយា (ខ្សែទឹកខាងក្រៅ) កំពុងអុំប្រណាំង និងទទួលបានរង្វាន់លេខ
ពីរក្នុងពិធីបុណ្យអកអំបុកប្រណាំងទូក-ងខេត្តសុកត្រាំងឆ្នាំ២០១៦។
វត្តអំពូយា តែងបើកថ្នាក់បង្រៀនភាសាបាលី និងអក្សរខ្មែរ ដើម្បីព្រះសង្ឃនិងកូនចៅខ្មែររៀនសូត្រ រួមចំណែកអភិរក្សភាសា និងអក្សរសាស្ត្រជនជាតិ។ ទន្ទឹមនឹងនោះ វត្តក៏បានបោះទូក-ង ដើម្បីចូលរួមពិធីប្រណាំងតាមប្រពៃណីរបស់ជនជាតិខ្មែរផងដែរ។ តាមថេរដីកាព្រះតេជព្រះគុណ ឡឹមសឿង កីឡាប្រណាំងទូក-ង ជាកីឡាប្រពៃណីរបស់ជនជាតិខ្មែរ ជានិមិត្តរូបនៃសាមគ្គីភាពក្នុងសហគមន៍ភូមិ ស្រុក។ ព្រោះអី បើចង់លេងកីឡាប្រភេទនេះ ត្រូវប្រមូលដៃអុំនៅតាមភូមិនានាមកវត្តហាត់សម ហើយកីឡាករគ្រប់រូបត្រូវសាមគ្គី ចិត្តមួយ ថ្លើមមួយពេលចូលរួមប្រណាំង។ ទន្ទឹមនឹងនោះ វត្តបានអភិរក្សភ្លេងពិណពាទ្យចំនួនពីរវង់ ដែលជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ជនជាតិ។ ចំពោះមាមីងខ្មែរ ពេលឮសូរភ្លេងពិណពាទ្យ គឺដឹងថាទីនោះមានជនរួមជាតិខ្មែររស់នៅ នឹងមានប្រារព្ធពិធីបុណ្យទានផ្សេងៗ ដូច្នេះហើយ ទើបព្រះសង្ឃនិងគណៈកម្មការវត្ត ខិតខំអភិរក្សភ្លេងនេះឱ្យបានគង់វង្ស។
លោកកាវដូរ៉ា ប្រធានគណៈកម្មការវត្តអំពូយា ឱ្យដឹង៖ “ក្នុងរយៈពេលជាង ១១១ ឆ្នាំ កសាងនិងអភិវឌ្ឍន៍វត្តអំពូយា មិនត្រឹមតែជាកន្លែងសកម្មភាពសាសនានិងអភិរក្សវប្បធម៌របស់ជនជាតិ វត្តនៅទាំងបានគណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់វាយតម្លៃថា គឺជាកន្លែងពង្រីកតួនាទីឃោសនាដល់ប្រជាជនខ្មែរអំពីគោលការណ៍ គោលមា៌គារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ”៕
យ្វីអាញ-លេងមី