ការអភិរក្សវប្បធម៌របស់ជនរួមជាតិភាគតិច ត្រូវបានខេត្តបាកលីវយកចិត្តទុកដាក់ពិសេស។ ផ្តើមពីនោះ រាល់តម្លៃវប្បធម៌របស់ជនរួមជាតិភាគតិចត្រូវបានអភិរក្សនិងពង្រីកជានិច្ច។
ក្លឹបរបាំវត្តគម្ភីរសាគរ (ព្រែកជ្រៅ) សម្តែងបម្រើជូនមាមីងខ្មែរនាឱកាសបុណ្យទានរបស់ជនជាតិនៅក្នុងវត្ត។
បើតាមគណៈជនជាតិនិងសាសនាខេត្តបាកលីវ រយៈពេល៥ឆ្នាំកន្លង ខេត្តបានវិនិយោគទឹកប្រាក់ជាង ២ ពាន់លានដុង ដើម្បីឧបត្ថម្ភដល់វត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ជាវភ្លេងពិណពាទ្យចំនួន ១៨ វង់ បោះថ្មីនិងជួសជុលទូក-ងបានចំនួន ១០ គ្រឿង។ រៀងរាល់ឆ្នាំ រាល់សកម្មភាពវប្បធម៌ កីឡាតំបន់ជនរួមជាតិភាគតិចត្រូវបានខេត្តអភិរក្ស ដូច៖ ពិធីបុណ្យអកអំបុក បុណ្យសែនដូនតា បុណ្យទក្ខិណានុប្បទាន បុណ្យកឋិនទាន។ល។ ខេត្ត ថែមទាំងរៀបចំពិធីប្រណាំងទូក-ងប្រពៃណីរបស់ជនរួមជាតិខ្មែរបើកទូលាយនៅស្រុកហុងយ៉ឹង ភឿកឡុង ដោយមានទូក-ងជាច្រើន នៅក្នុងនិងក្រៅខេត្តចូលរួមអុំប្រណាំង រួមចំណែកអភិរក្សវប្បធម៌ជនជាតិទៀតផង។
ក្រុមឆៃយុាំវត្តគម្ភីរសាគរ (ព្រែកជ្រៅ) សម្តែងក្នុងឱកាសបុណ្យកឋិនទាន។
ព្រះតេជព្រះគុណយឿងក្វឹង ព្រះចៅអធិការវត្តគម្ភីរសាគរ (ព្រែកជ្រៅ) ឃុំវិញត្រាច់ដុង មានថេរដីកា៖ “ទទួលបានការឧបត្ថម្ភរបស់រដ្ឋអំណាច វត្តបង្កើតបានក្លឹបរបាំ ក្រុមភ្លេងពិណពាទ្យនិងក្រុមឆៃយុាំ។ល។ សំដៅបង្កលក្ខណៈឱ្យកូនចៅជនជាតិខ្មែរមកវត្តរៀនប្រគំភ្លេងពិណពាទ្យ ហាត់របាំនិងសម្តែងបម្រើជូនភ្ញៀវទេសចរនាឱកាសថ្ងៃបុណ្យផ្សេងៗរបស់ជនជាតិ។ អាស្រ័យហេតុនោះ វប្បធម៌ប្រវេណីដ៏ប្រពៃរបស់ជនជាតិត្រូវបានអភិរក្សពីជំនាន់មួយទៅជំនាន់មួយ”។ រីឯព្រះតេជព្រះគុណយឿងលឿង ព្រះចៅអធិការវត្តអណ្តូងចេកមាស ឃុំវិញប៊ិញ ស្រុកហ្វាប៊ិញ មានថេរដីកា៖ “វត្តស្ថិតនៅតំបន់ដាច់ស្រយាលត្រូវបានខេត្តឧបត្ថម្ភបោះទូក-ង វង់ភ្លេងពិណពាទ្យ និងក្រុមឆៃយុាំ ម្ល៉ោះហើយពុទ្ធបរិស័ទត្រេកអរណាស់។ ផ្តើមពីនោះ កូនចៅពុទ្ធបរិស័ទខ្មែរមកវត្តកាន់តែកុះករ ដើម្បីហាត់អុំទូក-ង ប្រគំភ្លេងពិណពាទ្យ ឡកឆៃយុាំ ហាត់ច្រៀង រាំតាមចង្វាក់ប្រពៃណីរបស់ជនជាតិ។ល។ ប្រការនេះ សម្តែងឱ្យឃើញថាមាមីងខ្មែរតែងនិយមចូលចិត្តវប្បធម៌ កីឡា និងសាមគ្គីរួមកម្លាំងអភិរក្សវប្បធម៌ប្រវេណីរបស់ជនជាតិ”។
ព្រះតេជព្រះគុណ តាំងសាវង្ស ព្រះចៅអធិការវត្តខ្វែងបបែលចាស់ អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តបាកលីវ មានថេរដីកា៖ “វត្តខ្មែរគឺជាមជ្ឈមណ្ឌលសកម្មភាពសាសនា និងវប្បធម៌របស់ជនជាតិ ម្ល៉ោះហើយ ខេត្តផ្តោតការយកចិត្តទុកដាក់ឧបត្ថម្ភវត្តខ្មែរ ដើម្បីអភិរក្សនិងពង្រីកវប្បធម៌ពីជំនាន់មួយទៅជំនាន់មួយ។ ប្រការនេះកាន់តែបញ្ជាក់៖ បក្ស រដ្ឋ តែងយកចិត្តទុកដាក់គិតគូរយ៉ាងពេញលេញអំពីសម្ភារៈ និងស្មារតីដល់ជនរួមជាតិខ្មែរ។ ផ្តើមពីនោះ ជនរួមជាតិខ្មែរតែងជឿជាក់ទៅលើការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋជានិច្ច”៕
យ្វីអាញ-លីសៀ