|
លោកសើុងភឿកហ្វាង អតីតអនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ។ |
វៀតណាមគឺជាប្រទេសពហុជាតិសាសន៍ ដោយមានអត្រាជនជាតិភាគតិចជាង ១៤,៧% នៃចំនួនប្រជាជន។ ហេតុនោះ ការកសាងកងជួរកម្មាភិបាលជនជាតិភាគតិច មានអត្ថន័យយ៉ាងសំខាន់ក្នុងបុព្វហេតុបដិវត្តន៍ប្រទេសយើង។
ដោយការកំណត់កម្មាភិបាលគឺជាអ្នកនាំយកគោលនយោបាយរបស់បក្ស របស់រដ្ឋាភិបាល ពន្យល់ឱ្យប្រជាជនយល់ច្បាស់និងអនុវត្ត។ ព្រមទាំងពាំនាំស្ថានភាពរបស់ប្រជាជនរាយការណ៍ជូនបក្ស រដ្ឋាភិបាលយល់ច្បាស់ ដើម្បីដាក់ចេញនូវគោលនយោបាយឱ្យបានសមស្រប។ ព្រោះហេតុនោះ រៀងរាល់ដំណាក់កាលបដិវត្តន៍ បក្សនិងរដ្ឋយើងតែងមានគោលការណ៍ គោលនយោបាយ កសាងកងជួរកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ ជនជាតិភាគតិច។ ឆ្នាំ ២០០៣ មជ្ឈិមបានដាក់ចេញសេចក្ដីសម្រេចចិត្តលេខ ២៤/NQ-TW ស្ដីពីការងារជនជាតិ។ ធ្វើឱ្យជាក់ស្ដែងសេចក្ដីសម្រេចចិត្តលេខ ២៤/NQ-TW របស់បក្ស ឆ្នាំ ២០១១ រដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ០៥/២០១១/NĐ-CP ស្ដីពីការងារជនជាតិ។ ឆ្នាំ ២០១៩ ការិយាល័យនយោបាយ មានសេចក្ដីសន្និដ្ឋានលេខ៦៥-KL/TW ស្ដីពីការបន្តអនុវត្តសេចក្ដីសម្រេចចិត្តលេខ ២៤-NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល IX ស្ដីពីការងារជនជាតិក្នុងស្ថានភាពថ្មី។
ផ្ដើមពីគោលការណ៍របស់បក្ស រដ្ឋាភិបាល បានកសាងគម្រោងប្លង់ ផែនការបណ្ដុះបណ្ដាល បំពាក់បំប៉ន រៀបចំចាត់ចែងប្រើការកម្មាភិបាល បុគ្គលិកជនជាតិភាគតិច មានដូច៖ សេចក្ដីសម្រេចចិត្តលេខ ៥២/NQ-CP របស់រដ្ឋាភិបាលស្ដីពីជំរុញខ្លាំងក្លាការអភិវឌ្ឍប្រភពធនធានមនុស្សជាជនជាតិភាគតិចដំណាក់កាល ២០១៦ - ២០២០ ទិសដៅដល់ឆ្នាំ ២០៣០ សេចក្ដីសម្រេចលេខ ៤០២/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្ដីពីគម្រោងអភិវឌ្ឍកងជួរកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជនជាតិភាគតិចក្នុងសម័យថ្មី។ អាស្រ័យហេតុនោះ កងជួរកម្មាភិបាល បក្ខជនជាជនជាតិភាគតិច ត្រូវបានអភិវឌ្ឍដោយឥតឈប់ឈរ។
លោកសើុងសារិន្ទ លេខាបក្សឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង ក្នុងឱកាសទទួលជួបប្រជាជន។
រូប៖ លីធាន
ទោះបីខិតខំអភិវឌ្ឍ តែបើប្រៀបនឹងតម្រូវការជាក់ស្ដែង បរិមាណនិងគុណភាពកងជួរកម្មាភិបាលជនជាតិភាគតិចមានកន្លែងខ្លះ ផ្នែកខ្លះ មិនទាន់ឆ្លើយតបតាមតម្រូវការ។ សំខាន់គឺ ដើម្បីឆ្លើយតបនឹងដំណើរការផ្លាស់ថ្មីនៃសម័យឧស្សាហូបនីយកម្ម សមាហរណកម្មអន្តរជាតិ ដំណាក់កាលបច្ចេកវិទ្យា ៤.0 ។ ដើម្បីបន្តអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី ចាំបាច់ត្រូវមានគោលនយោបាយប្រកបដោយភាពទម្លុះទម្លាយក្នុងការងារកម្មាភិបាល។ គប្បីផ្លាស់ថ្មីគោលនយោបាយជ្រើសរើស រៀបចំគម្រោងបណ្តុះបណ្ដាល បំពាក់បំប៉ន ចាត់បញ្ជូន ផ្លាស់ប្ដូរ រៀបចំចាត់ចែងឱ្យសមស្របនឹងស្ថានភាពជាក់ស្ដែង ផ្សារភ្ជាប់ជាមួយនឹងតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ តំបន់ជនជាតិមានការលំបាកពិសេសដោយឡែក។ យកចិត្តទុកដាក់បង្កើនបរិមាណគុណភាព និងរចនាសម្ព័ន្ធកងជួរកម្មាភិបាលឱ្យសមស្រប យោងលើមូលដ្ឋានជំរុញខ្លាំងក្លាការអភិវឌ្ឍប្រភពធនធានមនុស្ស អនុវត្តល្អរបបគោលនយោបាយ យកចិត្តទុកដាក់ថែទាំកងជួរអ្នកមានប្រជាប្រិយ។ ចាត់ទុកនេះជាលក្ខណៈសម្រេច ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ប្រកបដោយចីរភាពធានាស្ថិរភាពសន្ដិសុខនយោបាយតំបន់ជនជាតិភាគតិចក្នុងរយៈពេលខាងមុខ៕
លោកសើុងភឿកហ្វាង អតីតអនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ