05/08/2025 - 09:28

ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​តៀង​ហាយ រក្សា​រឹង​មាំតំ​បន់​ព្រំ​ដែន​ 

តំ​បន់​ព្រំ​ដែន​នៃ​មាតុ​ភូមិ​ ជា​មួយ​នឹង​លក្ខណៈ​តំ​បន់​កោះ​ សមុទ្រ​ នៅ​ជួប​ការ​លំ​បាក​ច្រើន​ ប៉ុន្តែ​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​តៀង​ហាយ ខេត្ត​អាង​យ៉ាង​ ជា​រៀង​រាល់​ថ្ងៃ​តែង​ខិត​ខំ​កសាង​អង្គ​ភាព​គំរូ​ រឹង​មាំលើ​គ្រប់​វិស័យ​ “គំរូ​ឆ្នើម​” បង្កើត​ទំ​នុក​ចិត្ត​ក្នុង​ទឹក​ចិត្ត​ប្រ​ជា​ជន​។​

ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​តៀង​ហាយ អប់​រំប្រ​វេណី​បដិវត្តន៍ជូន​កម្មា​ភិបាល​ យុទ្ធ​ជន​។​

ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​តៀង​ហាយ ឈរ​ជើង​នៅ​ហងដុក ឃុំ​កោះ​តៀង​ហាយ ចម្ងាយ​ពី​សង្កាត់​ហា​តៀង​ប្រ​ហែល​ ៣០ គីឡូ​ម៉ែត្រ​តាម​ ផ្លូវ​សមុទ្រ​មាន​តំ​បន់​ទឹក​ប្រវត្តិ​សាស្រ្ត​ជាប់​ព្រំ​ដែន​នឹង​ប្រ​ទេស​កម្ពុជា​។​ ប៉ុន្មាន​ឆ្នាំ​កន្លង​ ស្ថាន​ភាព​សេដ្ឋ​កិច្ច​ - សង្គម​និង​ជីវ​ភាព​ប្រ​ជា​ជន​នៅ​ទីនេះ​កាន់​តែបាន​លើក​កម្ពស់​។​ ថ្វី​បើ​ដូច្នោះ​ក៏​ដោយ​ លក្ខណៈ​ធ្វើ​ដំ​ណើរ​ទៅ​មក​អាកាស​ធាតុ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅជួប​ការ​លំ​បាក​ ប៉ះ​ពាល់​ដល់​ការ​អនុវត្ត​ភារ​កិច្ច​របស់​កង​ទ័ព​។​

វរសេនីយ៍​ទោ ស៊ើង​ទ្រុង​ហ៊ីវ អនុប្រ​ធាន​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​តៀង​ហាយ ឱ្យ​ដឹង​៖ ទោះ​បីនៅ​លំ​បាក​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​អង្គ​ភាព​តែង​ត្រៀម​ ទទួល​និង​អនុវត្ត​ល្អ​នូវ​ភារ​កិច្ច​ដែល​ថ្នាក់​លើ​បាន​ប្រ​គល់​។​ ឆ្នាំ​ ២០២៥ អង្គ​ភាព​ត្រូវ​បាន​ជ្រើស​រើស​ជាទី​តាំង​កសាង​អង្គ​ភាព​រឹងមាំ​គ្រប់​ជ្រុង​ជ្រោយ​ “គំរូ​ឆ្នើម​”។​

ចំ​ណុច​លេច​ធ្លោ​មួយ​ក្នុង​ចំ​ណោម​ចំ​ណុច​លេច​ធ្លោ​នា​នា​ នៅ​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​តៀង​ហាយ គឺការ​ងារ​កសាង​របៀប​រៀប​រយ​មាន​ការ​វិវឌ្ឍ​យ៉ាង​សកម្ម​។​ វិធី​សាស្រ្ត​បម្រើ​ការ​ងារ​ របៀប​របប​ធ្វើ​ការ​ងារ​និង​ការ​ប្រ​ជុំ​ជីវ​ភាព​ សីល​ធម៌​ ចរិយា​មារ​យាទយោ​ធា មាន​ស្មារ​តី​គោ​រពវិន័យ​ ច្បាប់​ កាន់​តែមាន​របៀប​រៀប​រយ​ល្អ​។​ សណ្ដាប់​ធ្នាប់​ផ្ទៃ​ក្នុង​ត្រូវ​បាន​រៀប​ចំ​ស្អាត​ស្អំ​ រៀប​រយ​ ផ្លាក​សញ្ញា​ ខ្សែ​ភ្លើង​បាន​បំ​ពេញ​បន្ថែម​និង​រៀប​ចំ​ឯក​ភាព​គ្នា​។​ ចំ​ពោះ​យុទ្ធ​ជន​តៀង​ទូ ជាកុល​បុត្ត​ខ្មែរ​ម្នាក់​មក​ពី​ឃុំ​យ៉ាង​ថាញ់ ពោល​ថា​បរិស្ថាន​យោ​ធាជា​កន្លែង​ជួយ​ឱ្យ​បង​ហាត់​ពត់​លត់ដំ​ខ្លួន​បាន​ល្អ​ចាប់​ពី​ចូល​បម្រើ​កង​ទ័ព​។​ “ការ​គោ​រពវិន័យ​ សាម​គ្គី​មិត្ត​រួម​កង​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ងារ​គឺលក្ខណៈ​ល្អ​ប្រ​សើរ​នៃ​កង​ទ័ព​។​ នេះ​ជា​មេរៀន​ដ៏​ថ្លៃ​ថ្លា​នៃ​ឆាក​ជីវិតខ្ញុំ​។​ ថ្ងៃ​ក្រោយ​ ពេល​រំសាយ​ពី​ជួរ​ទ័ព​វិលមក​ស្រុក​កំ​ណើត​ ខ្ញុំ​តែង​មាន​មោទនៈ​ភាព​និង​រក្សា​ចរិយា​សម្បត្តិ​នៃ​កង​ទ័ព​អ៊ំ​ហូ”។​ បង​តៀង​ទូ បាន​មាន​ប្រ​សាសន៍​ដូច្នេះ​។​

រយៈ​ពេល​កន្លង​ ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​តៀង​ហាយ បាន​រក្សា​ម៉ឹងម៉ាត់​នូវ​របប​ត្រៀម​ប្រ​យុទ្ធ​; សហកា​រ ស្អិត​ល្មួត​ជាមួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ក្នុង​ការ​រក្សា​សន្តិ​សុខ​នយោ​បាយ​ សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​នៅ​លើ​ភូមិ​សាស្រ្ត​ដែល​ទទួល​បន្ទុក​។​ អង្គ​ភាព​តែង​បង្ក​ក្តី​ជំ​នឿ​ ទុក​ចិត្ត​ក្នុង​ប្រ​ជា​ជន​។​ បង​ផាមហុង​យ៉ុង នៅ​ភូមិ​ហងត្រែ ឃុំ​តៀង​ហាយ ឱ្យ​ដឹង​៖ “កម្មា​ភិបាល​ យុទ្ធ​ជន​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​តៀង​ហាយ មិន​ត្រឹម​តែឃោ​សនា​ ផ្សព្វ​ផ្សាយ​ឱ្យ​មាមីង​គោ​រពច្បាប់​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ត្រៀម​លក្ខណៈ​ជួយ​ប្រ​ជា​ជន​ពេល​មាន​គ្រោះ​ធម្ម​ជាតិ​ ឬ​នៅ​ពេល​មាន​គ្រោះ​អា​សន្ន​ផ្សេង​ៗ​។​ ទូក​កប៉ាល់ ជួប​គ្រោះ​ថ្នាក់​ក្នុង​ពេល​ភ្លៀង​ព្យុះ​ ផ្ទះ​រលំ​ របើក​ដំ​បូល។​ល។​ តែង​បាន​បង​ៗ​ជួយ​ទាន់​ពេល​។​ មាមីង​នៅ​ទីនេះ​ស្រឡាញ់​រាប់​អាន និង​ជឿជាក់​លើ​បងៗ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខ្លាំង​ណាស់​”៕​

                    យោ​ង៖ កាសែត​អាង​យ៉ាង​ -ប្រែសម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ