កម្មាភិបាល យុទ្ធជនការពារព្រំដែនចុះទៅតាមផ្ទះ ដើម្បីជូនអំណោយដល់គ្រួសារខ្មែរក្រីក្រលើភូមិសាស្ត្រ សង្កាត់ ២ ទីរួមខេត្តវិញចូវ។
វរសេនីយ៍ត្រី លីវ៉ាន់តៀង ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនវិញចូវ កងទ័ពការពារព្រំដែនសុកត្រាំង ឱ្យដឹង៖ អង្គភាពទើបជូនអង្ករ ១ តោនដល់ប្រជាជនខ្មែរ ១០០ គ្រួសារដែលមានជីវភាពលំបាកខ្លាំងលើភូមិសាស្ត្រសង្កាត់ ២ ទីរួមខេត្តវិញចូវ។ ក្នុងមួយគ្រួសារទទួលបានអង្ករ ១០ គ.ក និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន។ អំណោយខាងលើ អាស្រ័យអង្គភាពចលនាពីសប្បុរសជន ឧបត្ថម្ភដល់គ្រួសារខ្មែរដែលមានជីវភាពលំបាកខ្លាំងលើភូមិសាស្ត្រព្រំដែនសមុទ្រ ដែលកំពុងអនុវត្តគម្លាតសង្គមតាមបទបញ្ជាលេខ ១៦/CT-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល រួមចំណែកព្រួតដៃជួយគ្រួសារក្រីក្រលំនឹងជីវភាព ក្នុងប៉ុន្មានថ្ងៃដែលអនុវត្តគម្លាតសង្គម៕
យ្វីអាញ- លីសៀ