02/08/2021 - 08:32

កាម៉ាវ ម្ចាស់​ការ​បង្ការ​ទប់​ស្កាត់​ កាត់​បន្ថយ​គ្រោះ​ធម្ម​ជាតិ​

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កាម៉ាវ កំ​ណត់​ការ​ងារ​បង្ការ​ទប់​ស្កាត់​និង​កាត់​បន្ថយ​គ្រោះ​ធម្ម​ជាតិ​ស្វែង​រក​ជំនួយ​សង្រ្គោះ​លើ​ផ្ទៃ​សមុទ្រ​ គឺ​ជា​ភារ​កិច្ច​ប្រ​យុទ្ធ​ប្រ​ឆាំង​ក្នុង​សម័យ​សន្តិ​ភាព​។​

ប៉ុស្ដិ៍​ការ​ពារព្រំ​ដែន​សុង​ដុក​ចែក​ខិត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​ជូន​នេសាទ​ករ​លើក​កម្ពស់​ស្មារ​តី​បង្ការ​ទប់ស្កាត់​និង​កាត់​បន្ថយ​គ្រោះ​ធម្ម​ជាតិ​។​

ត​ំបន់​សមុទ្រ​កាម៉ាវ​មាន​ទំ​ហំ​ផ្ទៃ​ ៨០.០០០ គីឡូ​ម៉ែត្រ​ការ៉េ មាន​ប្រ​ជុំ​កោះ​ក្បែរ​ឆ្នេរ​ ចំ​នួន​ ៣ រួម​មាន ៖ ប្រ​ជុំ​កោះ​ហង​ខ្វាយ​ ប្រ​ជុំ​កោះ​ហង​ជូយ និង​ហងដា​បាក​។​ លើ​ភូមិ​សាស្រ្ត​ មាន​ដៃ​ទន្លេ​តូច​ធំ​ជិត​ ១០០ ភ្ជាប់​នឹង​សមុទ្រ​ងាយ​ស្រួល​ដល់​ការ​រក​ស៊ី​ ដោះ​ដូរ​ទំ​និញ​របស់​ប្រ​ជា​ជន​ក្នុង​និង​ក្រៅ​ខេត្ត​។​ ក្រៅ​ពី​មធ្យោ​បាយ​ ៤.៦០០ គ្រឿង​របស់​អ្នក​នេសាទ​ខេត្ត​កា​ម៉ាវ​នៅ​មាន​មធ្យោ​បាយ​ក្រៅ​ខេត្ត​ប្រ​មាណ​ ១០.០០០ គ្រឿង​ សកម្ម​ភាព​រាល់​ថ្ងៃ​នៅ​ទីនេះ​។​ ព្រោះ​ហេតុ​នោះ​ ពេល​មាន​ដំណឹង​សម្ពាធ​ទាប​ ឬ​ខ្យល់​ព្យុះ​ គឺ​ខេត្ត​កាម៉ាវ​ទទួល​មធ្យោ​បាយ​រាប់​ពាន់​គ្រឿង​ចូល​តាម​ច្រក​សមុទ្រ​ក្នុង​ខេត្ត​ មាន​ដូច​៖ សុង​ដុក រ៉ាច់​ហ្គូក ខាញ់​ហោយ​ជាដើម​ ដើម្បី​បញ្ចៀស​ខ្យល់​ព្យុះ​។​ វរសេនីយ៍​ទោ ផាងស្វឹង​ហ្វៀង​ ប្រ​ធាន​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​សុង​ដុក ស្រុក​ត្រឹង​វ៉ាន់​ថើយ​ ឱ្យ​ដឹង​៖ “មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​ ប៉ុស្ដិ៍​ត្រួត​ពិនិត្យ​ព្រំ​ដែន​សុង​ដុក ធ្វើ​បែប​បទ​ចេញ​ចូល​ច្រក​សមុទ្រ​ជូន​មធ្យោ​បាយ​ជាង​ ១០.០០០ គ្រឿង​ ដោយ​មាន​មនុស្ស​រាប់​ពាន់​នាក់​។​ ពេល​ទទួល​បាន​ដំណឹង​មាន​ព្យុះ​សម្ពាធ​ទាប​ ចំ​នួន​មធ្យោ​បាយ​នៅ​ខេត្ត​ឯទៀត​មក​ចូល​ជ្រក អាច​កើន​រាប់​ពាន់​គ្រឿង​បន្ថែម​”។​

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារព្រំ​ដែន​កា​ម៉ាវ មាន​ផែន​ការ​ទប់​ស្កាត់​រាល់​ស្ថាន​ភាព​។​ ព្រម​ជា​មួយ​នោះ​ ចង្អុល​ការ​គ្រប់​អង្គ​ភាព​មូល​ដ្ឋាន​ ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់​ចត់​ចំ​នួន​ទូក​កប៉ាល់​លើ​ភូមិ​សាស្រ្ត​ចេញ​ចូល​សកម្ម​ភាព​លើ​ផ្ទៃ​សមុទ្រ​ បំ​ផុត​គឺ​រយៈ​ពេល​បង្កើន​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ និង​ទប់​ស្កាត់​ការ​ឆ្លង​ដែន​ខុស​ច្បាប់​។​ សហ​ការ​ហ្មត់​ចត់​ជា​មួយ​នឹង​កម្លាំង​ភូមិ​ភាគ​ជំរុញ​ការ​ផ្សព្វ​ផ្សា​យ ចលនា​នេសាទ​ករ​អនុវត្ត​ល្អ​និង​ធានា​មាន​ឧបករណ៍​សុវត្ថិ​ភាព​ដល់​មនុស្ស​ ទូក​កប៉ាល់​ មុន​ពេល​នេសាទ​លើ​ផ្ទៃ​សមុទ្រ​។​ ចាត់​កម្មា​ភិបាល​ យុទ្ធ​ជន​ ហ្វឹក​ហាត់​វិធាន​ការ​ វិនិច្ឆ័យ​រាល់​ហេតុ​ការណ៍​កើត​ឡើង​ពេល​មាន​ខ្យល់​ព្យុះ​ ទឹក​ជំនន់​ ស្វែង​រក​ជំនួយ​សង្រ្គោះ​ បង្ការ​ទប់​ស្កាត់​អគ្គិ​ភ័យ​ ។​ល។​ តួយ៉ាង​ដូច​ករណី​កប៉ាល់​នេសាទ​ CM ៩៩៥៥២ TS ត្រូវ​រលក​វាយ​លិចលើ​ផ្ទៃ​សមុទ្រ​ នៅ​ចម្ងាយ​ពីច្រក​សុង​ដុក​ប្រ​មាណ​ ៣ ម៉ៃល៍ នៅ​ថ្ងៃ​ទី ២៣ ខែឧសភា​ ឆ្នាំ​ ២០២១។​ ក្រោយ​ពី​ទទួល​បាន​ព័ត៌​មាន​ ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​សុង​ដុក បាន​កែន​កប៉ាល់​នេសាទ​ ២ គ្រឿង​របស់​នេសាទ​ករ​ភូមិ​ភាគ​ និង​កម្មា​ភិបាល​ យុទ្ធ​ជន​ ៥ នាក់​ អា​ស្រ័យ​អនុសេនីយ៍​ឯក​ ឡេ​ថាញ់​អ៊ុក អនុប្រ​ធាន​ប៉ុស្ដិ៍​វិជ្ជា​ជីវៈ​ជា​អ្នក​ដឹក​នាំ​ទៅ​សមុទ្រ​ ស្វែង​រកជំនួយ​សង្រ្គោះ​ ស្រង់​បាន​សមាជិក​នា​វិក ៩ នាក់​ និង​នាំ​មក​កាន់​ច្រាំង​ដោយ​សុវត្ថិ​ភាព​៕​                

                               ឡេ​ដាំ​ងខ្វា - ថាច់​ធី

ចែករំលែកអត្ថបទ