|
លោកគៀងហ្វិញ បានប្រធានគណៈកម្មាធិការប្រជាជន ជូនលិខិតសរសើរ ដោយមានស្នាដៃក្នុងការចលនា "ទូទាំងប្រជាជន សាមគ្គីកសាងជនបទថ្មី ក្រុងស៊ីវិល័យ"។ |
ក្នុងចលនាកសាងជនបទថ្មី មានគំរូកសិករជាច្រើន ត្រៀមបរិច្ចាគដី កម្លាំងពលកម្ម ទ្រព្យសម្បត្តិ ព្រួតដៃជាមួយនឹងភូមិភាគអនុវត្តសម្រេចលក្ខឋានជនបទថ្មី។ លោកគៀងហ្វិញ នៅភូមិបត់ចេក ឃុំលឿងហ្វា ស្រុកចូវថាញ់ ខេត្តត្រាវិញ គឺជាកសិករម្នាក់ក្នុងចំណោមកសិករគំរូទាំងនោះ។
តាមផែនការ ដងផ្លូវបេតុងនៅភូមិបត់ចេក អាស្រ័យរដ្ឋវិនិយោគកសាង និងប្រជាជនបរិច្ចាគដី កន្លែងដែលមានសំណង់ឆ្លងកាត់។ បន្ទាប់ពីបានភូមិភាគផ្សព្វផ្សាយពីការកសាងដងផ្លូវនេះ លោកគៀងហ្វិញ ក៏បាននាំមុខចុះឈ្មោះបរិច្ចាគដីដើម្បីធ្វើផ្លូវ។ គាត់ឱ្យដឹងដោយរីករាយ៖ "ដើម្បីប្រជាជនក្នុងភូមិមាន ផ្លូវសម្រាប់ធ្វើដំណើរទៅមកបានងាយស្រួល ម្ល៉ោះហើយគ្រួសារខ្ញុំក៏ស្ម័គ្រចិត្តបរិច្ចាគដីធ្វើផ្លូវ។ ព្រោះថា ពេលផ្លូវធ្វើរួចស្រេចហើយ ប្រជាជនធ្វើដំណើរទៅមកកាន់តែងាយស្រួល និងលើកកម្ពស់គុណភាពរស់នៅជាសន្សឹមៗ។ ក្រៅពីបរិច្ចាគដីជិត ៣០០ ម២ ទឹកប្រាក់ជិត ៥ លានដុង និងកម្លាំងពលកម្មប្រមាណ ១៥ ថ្ងៃ ខ្ញុំនៅទាំងទទួលភារកិច្ចគិតគូរបាយទឹកបម្រើដល់ជាងធ្វើផ្លូវទៀតផង"។ បងគឹមសុភាព ប្រធានភូមិបត់ចេក ឱ្យដឹង៖ "គ្រួសារលោកគៀងហ្វិញ តែងបានប្រជាជនក្នុងភូមិជឿទុកចិត្ត ហើយភូមិបត់ចេកតែងសាមគ្គី និងស្រុះចិត្តគំនិតក្នុងរាល់កិច្ចការ បំផុតគឺក្នុងការអនុវត្តចលនាប្រឡងប្រណាំងកសាងផ្លូវជនបទថ្មីនាបច្ចុប្បន្ន"។
លោកគៀងហ្វិញ (ខាងស្តាំ) បរិច្ចាគដីកសាងផ្លូវបេតុង។
លោកហ្វិញគីមជុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំលឿងហ្វា ឱ្យដឹង៖ "ពេលឃុំចុះមកចលនាមាមីងក្នុងភូមិបត់ចេកបរិច្ចាគដីដំណាំ ដើម្បីកសាងផ្លូវជនបទ គ្រួសារលោកគៀងហ្វិញ គឺជាគ្រួសារគំរូ។ ក្រៅពីនោះ លោកហ្វិញ នៅទាំងសកម្មផ្សព្វផ្សាយក្នុងប្រជាជនអំពីទិសដៅ ខ្លឹមសារកសាងជនបទថ្មីទៀតផង។ ក្នុងនោះ គាត់បានសហការជាមួយនឹងរដ្ឋអំណាចភូមិភាគចលនាគ្រួសារ សាច់ញាតិ និងប្រជាជនក្នុងភូមិកសាងផ្លូវបេតុងប្រវែងជាង ៤០០ ម៉ែត្រ ទទឹងផ្លូវ ២,៥ ម៉ែត្រ។ ដងផ្លូវបេតុងនេះ បានកសាងសម្រេចរួចរាល់ និងបើកឱ្យប្រើប្រាស់។ លោកគៀងហ្វិញ តែងបានប្រជាជនក្នុងភូមិស្រឡាញ់រាប់អាន និងបានប្រធានគណៈកម្មាធិការប្រជាជនឃុំលឿងហ្វា ជូនលិខិតសរសើរដោយសារមានស្នាដៃក្នុងការចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ក្រុងស៊ីវិល័យ""៕
សើុងម៉ាល័យ-វិមាន