ប្រជាជនទូទាំងប្រទេសវៀតណាមតែងដឹងស្គាល់វត្តខ្មែរ នៅតំបន់ដីណាមបូប៉ុណ្ណោះ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១៣ មក វត្តខ្មែរក៏បានកសាងនៅរដ្ឋធានីហាណូយផងដែរ។ វត្តបានកសាងយ៉ាងសមរម្យ ដោយមានក្បូរក្បាច់រចនាស្ថាបត្យកម្មជាលក្ខណៈវប្បធម៌របស់ជនជាតិខ្មែរ និងជាទីតាំងទាក់ទាញភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេសមកទស្សនា ពេលមកកាន់រដ្ឋធានីហាណូយ។
ទិដ្ឋភាពព្រះវិហារវត្តខ្មែរនៅរដ្ឋធានីហាណូយ។
វត្តខ្មែរឋិតនៅក្នុងភូមិវប្បធម៌ - ទេសចរណ៍បណ្ដាជនជាតិវៀតណាម (ដុងម៉ូ សើុងតី ហាណូយ) នៅលើផ្ទៃដី ០,៨ ហិកតា។ វត្តនេះបានកសាងតាមលំនាំស្ថាបត្យកម្មរបស់វត្តឃ្លាំង (ខេត្តសុកត្រាំង)។ ព្រះវិហារត្រូវបានសាងសង់នៅចំកណ្ដាល ជុំវិញព្រះវិហារមានចេតិយចំនួន ៤ ខាងឆ្វេងព្រះវិហារ មានស្រះឈូក សួនច្បារ និងឈាបនដ្ឋាន រីឯខាងស្តាំមានសាលាគោរពបូជា។ ចំណែកខាងក្រោយព្រះវិហារវិញ គឺមានកុដិសាលានិងរោងដាក់តាំងទូក-ងរបស់ជនជាតិខ្មែរ។ ព្រះវិហារនេះកសាងដេកបណ្ដោយថ្ងៃ បែរមុខទៅទិសខាងកើត មានខឿន ៣ ជាន់។ ខាងក្នុងព្រះវិហារ មានព្រះជីវ៍គង់លើបល្ល័ង្ក ផ្កាឈូក និងមានគំនូរពុទ្ធប្បវត្តិលើជញ្ជាក់តាំងពីប្រសូត រហូតដល់ទ្រង់បរិនិញ្វន។
ប្រជុំសំណង់វត្តខ្មែរ គឺជាទីតាំងវប្បធម៌ផ្លូវចិត្តរបស់ជនជាតិខ្មែរនៅហាណូយ និងជាកន្លែងផ្សារភ្ជាប់រវាងជនជាតិខ្មែរជាមួយនឹងសហគមន៍បណ្ដាជនជាតិដទៃទៀត និងភ្ញៀវទេសចរទាំងក្នុងប្រទេសនិងអន្តរជាតិ។
ខាងក្រោមនេះ គឺជារូបភាពមួយចំនួនពីវត្តខ្មែរនៅលើទឹកដីរដ្ឋធានីហាណូយ៕
លីធាន-វិមាន
ភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍នៅមុខវត្តខ្មែរ។
ភ្ញៀវទេសចរទស្សនារបាំរបស់ជនជាតិខ្មែរនៅវត្តខ្មែរ រដ្ឋធានីហាណូយ។