គ្រួសារលោក ត្រឿងវ៉ាន់ម៉ួង នៅភូមិហ្វាហាវ ឃុំភឿកហាវ ស្រុកចូវថាញ់ ខេត្តត្រាវិញ អនុវត្តជោគជ័យទម្រង់ចិញ្ចឹមគោមេនិងផលិតស្រូវគុណភាពខ្ពស់ ផ្ដល់ប្រាក់ចំណូលប្រមាណ ១២០ លានដុង/ឆ្នាំ។
លោកមួ៉ង ឆ្លៀតយកផ្ទៃដីទំនេរជុំវិញផ្ទះដើម្បីដាំស្មៅចិញ្ចឹមគោ។
លោកម៉ួង ឱ្យដឹង៖ “គ្រួសារខ្ញុំ ចិញ្ចឹមគោមេបាន ៨ ក្បាល ក្រោយពីរយៈកាលជាងមួយឆ្នាំ កើតបានកូនគោ ៨ ក្បាល ។ កូនគោមានអាយុប្រមាណ ៦ ខែ ក្នុងមួយក្បាលលក់ក្នុងតម្លៃពី ១៤ ដល់ ២០ លានដុង។ ក្រៅពីចិញ្ចឹមគោ គ្រួសារខ្ញុំនៅទាំងឆ្លៀតយកផ្ទៃដី ១,១ ហិកតា ផលិតស្រូវគុណភាពខ្ពស់ ដូច៖ ពូជស្រូវ OM ៤៩០០ និងពូជ OM ៥៤៥១ ។ល។ ផ្តល់ទិន្នផលមធ្យមភាគសម្រេចពី ៥ ដល់ ៦,៥ តោន/ហិកតា ឆ្លៀតយកប្រភពចំបើងបន្ទាប់ពីប្រមូលផលស្រូវរួច គ្រួសារខ្ញុំ ស្តុកទុកសម្រាប់ចិញ្ចឹមគោ។ ជាមួយនឹងរបៀបធ្វើនេះ មធ្យមភាគជារៀងរាល់ឆ្នាំ គ្រួសារខ្ញុំរកបានប្រាក់ចំណូលប្រមាណ ១២០ លានដុង”។
ដើម្បីធានាប្រភពចំណីឱ្យគោ ក្រៅពីចំបើង លោកម៉ួងនៅទាំងដាំស្មៅដំរី ស្មៅហ្គីនណេម៉មបាសា ប្រមាណ ៤ កុង។ នេះគឺជាប្រភពចំណីសំខាន់ផ្តល់នូវជាតិបំប៉នច្រើនសម្រាប់គោ ។ ក្រៅពីនោះ ដើម្បីបង្កើនបរិមាណចំណីដល់គោ លោកម៉ួង បំប៉នបន្ថែមវីតាមីនចម្រុះ និងផ្ដល់ចំណីសត្វឱ្យគោ។ តាមបទពិសោធន៍របស់លោកម៉ួង ដើម្បីចិញ្ចឹមគោទទួលបានផលល្អ ការជ្រើសរើសពូជ និងរបៀបថែទាំគឺជាកត្តាសម្រេច។ ដំបូង គប្បីជ្រើសរើសពូជគោមានគ្រោងឆ្អឹងធំ ស្មាទូលាយ ទ្រូងធំ ពេលទិញគោមកត្រូវចាក់វ៉ាក់សាំងបង្ការជំងឺភ្លាម។ របៀបថែទាំចំណី ត្រូវធានាគ្រប់គ្រាន់ សង់ក្រោលខ្ពស់ ស្អាតបាត។ បច្ចុប្បន្ន តម្លៃគោមាននិន្នាការចុះថោក ដោយសារមានពូជគោគុណភាព ថែទាំល្អ ម៉្លោះហើយមានឈ្មួញជាច្រើនមកជ្រើសទិញគោរបស់គ្រួសារលោកមួ៉ង។
លោកង្វៀងក្វឹកហ្វី ប្រធានគណៈកម្មាធិការប្រជាជនឃុំភឿកហាវ ឱ្យដឹង៖ “ទម្រង់ចិញ្ចឹមគោមេនិងផលិតស្រូវរបស់គ្រួសារលោកមួ៉ង បាននាំមកប្រសិទ្ធភាពសេដ្ឋកិច្ចសម្រាប់គ្រួសារ ។ នេះគឺជាទម្រង់ផលិតមានប្រសិទ្ធភាព ឆ្លៀតយកពេលទំនេរដើម្បីពលកម្មនៅភូមិភាគ ម៉្លោះហើយឃុំនឹងលើកទឹកចិត្តមាមីងកសិករពង្រីកទម្រង់ផលិតកម្ម រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព៕
សឺនម៉ាល័យ-មុនី