រយៈពេលជាង ២៩ ឆ្នាំសាងផ្នួសបួសរៀន ព្រះតេជព្រះគុណថាច់ភុក ព្រះចៅអធិការវត្តកោះកែវសិរី សង្កាត់ ៨ ក្រុងត្រាវិញ ខេត្តត្រាវិញ អស់ពីព្រះទ័យដើម្បីការងារសាសនា ការងារសង្គម។ ព្រះអង្គរៀនសូត្រដោយឥតឈប់ឈរ និងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ ជួយគ្រួសារក្រីក្រជាច្រើនឆ្លងកាត់ការលំបាកក្នុងជីវភាព។
ព្រះតេជព្រះគុណថាច់ភុក។
ឆ្នាំ ១៩៩១ ថាច់ភុក បានចូលសាងផ្នួសនៅវត្តកោះកែវសិរី ។ ក្នុងរយៈពេលបួសរៀន ព្រះតេជព្រះគុណថាច់ភុក ព្យាយាមសិក្សាធម៌វិន័យ អក្សរសាស្រ្ត រួមជាមួយព្រះសង្ឃនិងគណៈកម្មការវត្តគិតគូរកសាងវត្តអារាម ចលនាពុទ្ធបរិស័ទអនុវត្តល្អនូវគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ។ ឆ្នាំ ២០០០ ព្រះតេជព្រះគុណថាច់ភុក បានតែងតាំងជាព្រះចៅអធិការវត្តកោះកែវសិរី រហូតមកដល់សព្វថ្ងៃ។
ព្រះតេជព្រះគុណថាច់ភុក កំពុងពិភាក្សាជាមួយគណៈកម្មការវត្តកោះកែវសិរី។
ចាប់តាំងពីទទួលនាទីជាព្រះចៅអធិការ ព្រះតេជព្រះគុណ បានកសាងនូវសំណង់ជាច្រើន ដូចជាឧបដ្ឋានសាលា ខ្លោងទ្វារ ជួសជុលព្រះវិហារ កសាងឈាបនដ្ឋាន របងវត្ត ។ល។ ក្រៅពីនេះ ព្រះអង្គចលនាពុទ្ធបរិស័ទនិងសប្បុរសជន ក្នុងនិងក្រៅខេត្ត ជូនអំណោយដល់គ្រួសារក្រីក្រ និងសិស្សក្រីក្រសង្វាតរៀនសូត្រទៀតផង។ ព្រះតេជព្រះគុណថាច់ភុក មានថេរដីកា៖ “គោលការណ៍ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ តែងគិតគូរដល់ជនរួមជាតិខ្មែរជាការល្អប្រសើរណាស់។ មាមីងខ្មែរមានលំនៅឋាន កូនចៅបានរៀនសូត្រងាយស្រួល។ល។ បច្ចុប្បន្ន អាត្មាភាពរួមជាមួយរដ្ឋអំណាចភូមិភាគ ខ្នះខ្នែងចលនាមាមីងកសាងផ្នត់រស់នៅស៊ីវិល័យ”។
លោកថាច់ងៀ លេខាគណៈកម្មាធិការបក្ស សង្កាត់៨ ឱ្យដឹង៖ “ក្រៅពីតួនាទីជាព្រះចៅអធិការវត្តកោះកែវសិរី ព្រះអង្គជាអនុប្រធានគណៈកម្មការអប់រំ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងត្រាវិញ។ ព្រះអង្គរួមជាមួយព្រះសង្ឃ គណៈកម្មការវត្តខិតខំកសាងធ្លុងមហាសាមគ្គីទូទាំងជនជាតិ។ ជាពិសេស ព្រះអង្គតែងឆ្លៀតពេលដើម្បីផ្សព្វផ្សាយ ចលនាពុទ្ធបរិស័ទអនុវត្តល្អនូវគោលមាគ៌ារបស់បក្ស ច្បាប់របស់រដ្ឋ និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមទៀតផង”៕
ស៊ឺនម៉ាល័យ-លីសៀ