មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

17/11/2020 - 08:29

បញ្ជាក់​ពី​តួនា​ទីរបស់​នា​រីក្នុង​សង្គម​

ច្រើន​ឆ្នាំ​កន្លង​ សមាគម​សហព័ន្ធ​នារី​ខេត្ត​សុក​ត្រាំង​ តែង​សកម្ម​កសាង​សកម្ម​ភាព​និង​ទម្រង់​ជា​ច្រើន​ ដើម្បី​ជួយ​នា​រីអភិវឌ្ឍ​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។​ ឆ្លង​តាម​រយៈ​នោះ​ បាន​ជួយ​សមា​ជិកជាច្រើន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​

មាន​ដើម​ទុន​វិនិ​យោ​គ បង​ស្រី​ហឿង​ បាន​ទិញ​ដី​ពង្រីក​ចម្ការ​បណ្ដុះ​កូន​ដើម​ទម្លាប់​ លក់​ចែក​ចាយ​តាម​ខេត្ត​ ក្រុង​នា​នា​ក្នុង​ទូទាំង​ប្រ​ទេ​ស​ រក​បាន​ប្រាក់​ចំ​ណូល​ ទើប​ជីវ​ភាព​បាន​ធូរ​ធារ​ជាង​មុន​។​

ជា​មួយ​នឹង​ទិស​ស្លោក “ទីណា​មាន​នា​រី ទីនោះ​មាន​សកម្ម​ភាព​សមា​គម​” សមា​គមនារី​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត​សុក​ត្រាំង​ បាន​កសាង​និង​បន្ត​សកម្ម​ភាព​ក្លឹប​ ក្រុម​ ប្រ​មាណ​ជាង​ ៥.៩២៨ មាន​ដូច​៖ សកម្ម​ភាព​ឥណ​ទាន​ ទម្រង់​សេដ្ឋ​កិច្ច​សមូហ​ភាព​ ឧបត្ថម្ភ​នា​រីសាង​អា​ជីព​។​ល។​ បាន​ទាក់​ទាញ​នា​រីចូល​រួម​យ៉ាង​កុះ​ករ​។​ ទន្ទឹម​នឹង​នោះ​ សមាគម​សហព័ន្ធ​នា​រីខេត្ត​ នៅ​ទាំង​បង្កើត​ទម្រង់​ជា​ច្រើន​ទៀត​សម្រាប់​នារី និង​កុមារ​ មាន​ដូច​៖ ក្លឹប​ “ម្តាយ​និង​កូន​ស្រី​ ឪ​ពុក​ និង​កូន​ប្រុស​” ក្លឹប​ “ក្តី​ជំ​នឿ​កុមារ​” និង​ក្លឹប​កសាង​គ្រួ​សារ​សុភ​មង្គល​។​ល។​ ផ្តើម​ពី​នោះ​ ជួយ​ឱ្យ​សមា​ជិក​គ្រូ​បង្រៀន​ អ្នក​ថែទាំ​កុមារ​ អ្នក​ធ្វើ​ការ​ផ្ទាល់​ជា​មួយ​នឹង​កុមារ​យល់​ច្បាស់​ពី​ច្បាប់​កុមារ​។​ល។​ ដើម្បី​ការ​ពារ​កុមារ​ ទប់ស្កាត់​ការ​រំលោភ​បំ​ពាន​ផ្លូវ​ភេទ​ និង​អំ​ពើ​ហិង្សា​លើ​កុមារ។​ បង​ស្រី​ចូវ​ហុង​ហ្វា នៅ​ឃុំ​ភូតឹង​ ស្រុក​ចូវ​ថាញ់ ឱ្យ​ដឹង​៖ “ចូល​រួម​ប្រ​ជុំ​ជីវ​ភាព​ក្នុង​សមាគម​ ខ្ញុំ​មាន​ក្តី​ត្រេក​អរ​យ៉ាង​ខ្លាំង​ បាន​រួម​ជាមួយ​នឹង​បង​ប្អូន​នា​រីចែក​រំ​លែក លើក​ទឹក​ចិត្ត​គ្នា​ឈាន​ឡើង​ក្នុង​ជីវ​ភាព​។​ ខ្ញុំ​រៀន​របៀប​ស្តាប់​មតិ​របស់​កូន​ ប្រៀន​ប្រ​ដៅ​កូន​ចេះ​ការ​ពារ​ខ្លួន​ និង​ចេះ​គោ​រព​គ្នា​ ម្ល៉ោះ​ហើយ​គ្រួ​សារ​ខ្ញុំ​រស់​នៅ​មាន​សុភ​មង្គល​។​ ខ្ញុំ​យល់​ថា​ទម្រង់​ “ក្ដី​ជំ​នឿ​កុមារ​” ពិត​ជា​ល្អ​ណាស់​”។​

ផ្តើម​ពី​ប្រ​ភព​ទុន​ឧបត្ថម្ភ​របស់​អង្គ​ការ​សង្គម​នា​នា​ សមាគម​នា​រីគ្រប់​លំ​ដាប់​ថ្នាក់​បាន​កសាង​ទម្រង់​ជា​ច្រើន​ សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​សេដ្ឋ​កិច្ច​ សមត្ថ​ភាព​រ​បស់​សមាជិក​ ដើម្បី​បន្ត​រក្សា​ប្រ​សិទ្ធ​ភាព​ ស្ថេរ​ភាព​។​ បង​ស្រី​លី​ធី​ង៉ុក​ហឿង​ នៅ​ឃុំ​ភូ​តឹង​ ឱ្យ​ដឹង​៖ “ផ្តើម​ពី​ប្រ​ភព​ទុន​ ឧបត្ថម្ភ​នារី​ច្នៃ​ប្រ​តិដ្ឋ​បង្កើត​អា​ជីព​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ការ​ពារ​បរិស្ថាន​ ខ្ញុំ​បាន​បុល​ទុន​ ៥០ លាន​ដុង​ ដើម្បី​ពង្រីក​រោង​បណ្ដុះ​កូន​ដើម​ទម្លាប់​។​ បច្ចុប្បន្ន​ កូន​ដើម​ទម្លាប់​របស់​គ្រួ​សារ​ខ្ញុំ​ បាន​លក់​ចែក​ចាយនៅ​តាម​ខេត្ត​ ក្រុង​នា​នា​ ជួយ​ឱ្យ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព​បាន​ធូរ​ធារ​”។​

តាម​ប្រ​សាសន៍​លោក​ស្រី​ ត្រឹង​ធី​ធូហាំង អនុប្រ​ធាន​សមាគម​សហ​ព័ន្ធ​នារី​ខេត្ត​សុក​ត្រាំង​ កម្មា​ភិបាល​សមាគម​គ្រប់​លំ​ដាប់​ថ្នាក់​ តែង​អស់​ពី​ចិត្ត​ពី​ថ្លើម​ព្រោះ​ការ​អភិវឌ្ឍ​របស់​នា​រី សមាជិក​តែង​រស់​នៅ​សាម​គ្គី​ ស្វា​ហាប់ ម្ល៉ោះ​ហើយ​កាន់​តែ​បញ្ជាក់​ពី​តូនា​ទី​របស់​នា​រីក្នុង​សង្គម​នា​បច្ចុប្បន្ន​៕​

លីធាន​-វិមាន​

​ 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ស្រី​ហឿង​