21/09/2020 - 16:10

សាម​គ្គី​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​

ឆ្នាំ​ ២០១៤ ទម្រង់​ "មណ្ឌល​តាំង​ទីលំ​នៅ​សាម​គ្គី​ សុវត្ថិ​ភាព​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​" នៅ​ភូមិ​ ៥ ឃុំ​សាភៀង ស្រុក​ឡុង​មី ខេត្ត​ហូវ​យ៉ាង​ ត្រូវ​បាន​បង្កើត​ឡើង​ ជួយ​ជន​រួម​ជាតិ​ខ្មែរ​យល់​ដឹង​ពី​ច្បាប់​ សាម​គ្គី​ ព្រួត​ដៃ​បង្ការ​បង្រ្កាប​បទ​ល្មើស​ រួម​ចំ​ណែ​ករក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​។​

 អង្គ​ការ​មហា​ជន​ភូមិ​ ៥ តែង​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​មាមីង​ខ្មែរ​ រួម​គ្នា​រក្សា​ភាព​សុខ​សាន្ត​នៅ​ភូមិ​ស្រុក​។​  

ពីមុន​នៅ​ភូមិ​ ៥ ច្រើន​កើត​មាន​ស្ថាន​ភាព​ ដូច​៖ លួច​ប្លន់​ ល្បែង​ស៊ី​សង​ លេខ​ក្បាល​កន្ទុយ​ ជល់មាន់​ យុវ​ជន​ជុំ​គ្នា​ ស៊ី​ផឹក វាយ​ប្រ​តប​គ្នា​ ប្រើ​អំ​ពើ​ហិង្សា​គ្រួ​សារ​ ទំ​នាស់​ដី​ធ្លី​។​ល។​ ផ្តើម​ពី​ភាព​ជាក់​ស្តែង​នោះ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​សា​ភៀង បាន​ជ្រើស​ភូមិ​ ៥ ធ្វើ​ជាគំ​រូ​ផ្សព្វ​ផ្សាយ​ទម្រង់​ "មណ្ឌល​តាំង​ទីលំ​នៅ​សាម​គ្គី​ សុវត្ថិ​ភាព​អំ​ពី​សណ្តាប់​ធ្នាប់​" ដោយ​ជ្រើស​ប្រ​ធាន​ភូមិ​ធ្វើ​ជាប្រ​ធាន​និង​ព្រះ​ចៅ​អធិ​ការ​វត្ត​ធ្វើ​ជាអនុប្រ​ធាន​ សមាជិក​គឺ​អង្គ​ការ​មហា​ជន​និង​អ្នក​មាន​ប្រ​ជា​ប្រិយ​។​

ចាប់​ពី​ឆ្នាំ​ ២០១៤ មក​ទល់​នឹង​បច្ចុប្បន្ន​ គណៈ​ប្រតិ​បត្តិ​ការ​ទម្រង់​ រៀប​ចំ​ផ្សព្វ​ផ្សាយ​អំ​ពី​គោ​លការ​ណ៍​ គោល​នយោ​បាយ​របស់​បក្ស​និង​ច្បាប់​របស់​រដ្ឋ​បាន​ ៥២ លើក​ ដោយ​មាន​ប្រ​ជា​ជន​ចូល​រួម​ ១.៦០០ លើក​នាក់។​ ផ្តើម​ពី​នោះ​ គ្រួ​សារ​ប្រ​ជា​ជន​ស្ម័គ្រ​ចិត្ត​ចុះ​ឈ្មោះ​អនុវត្ត​ លក្ខឋាន​កសាង​គ្រួ​សារ​វប្ប​ធម៌​ សុវត្ថិ​ភាព​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ១០០% ។​ លោក​ត្រឹង​ដេ ប្រ​ធាន​គណៈ​ប្រតិ​បត្តិ​ការ​ទម្រង់​ ឱ្យ​ដឹង​៖ "ទិដៅ​របស់​ទម្រង់​គឺប្រ​មូល​ផ្តុំ​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជីវ​ភាព​ថ្មី​នៅ​មណ្ឌល​តាំង​ទីលំ​នៅ​ ផ្សារភ្ជាប់​នឹង​សុវត្ថិភាព​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​។​ មក​ទល់​នឹង​ពេល​នេះ​ មាមីង​ខ្មែរ​យល់​ច្បាស់​និង​អនុវត្ត​ម៉ឺង​ម៉ាត់​នូវ​បទ​បញតិ្ត​របស់​ច្បាប់​។​ ពិសេស​ មាមីង​រស់​នៅ​សាម​គ្គី​ ស្ថាន​ភាព​ទំ​នាស់​ដី​ធ្លី​ ប្រើ​អំ​ពើ​ហិង្សា​គ្រួ​សារ​ ស្រវឹង​ស្រវិត បង្ក​ជម្លោះ​ គ្មាន​កើត​ឡើង​ទៀត​។​ ជាច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ ភូមិ​បាន​ទទួល​ស្គាល់​សម្រេច​ខ្នាត​គ្មាន​ ៤ (គ្មាន​បទ​ល្មើស​ គ្មាន​គ្រឿង​ញៀន​ គ្មាន​ពេស្យា​ចារ​ គ្មាន​ប្រើ​អា​គុយ​ឆក់ ត្រី​)" ។​  លោក​សើុង​គិត​ អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​៥​ ឱ្យ​ដឹង​ ៖ "មាមីង​ខ្មែរ​ភាគ​ច្រើន​ជាអ្នក​កាន់​ពុទ្ធ​សាសនា​ ម៉្លោះ​ហើយ​នៅ​ថ្ងៃ​បុណ្យ​ទាន​ ថ្ងៃ​សីល​មក​វត្ត​ស្តាប់​ព្រះ​សង្ឃ​ទេ​សនា​និង​ផ្សព្វ​ផ្សាយ​ច្បាប់​។​ ផ្តើម​ពី​នោះ​ មាមីង​កាន់​តែយល់​ដឹង​ច្បាស់​ រស់​នៅ​សាម​គ្គី​និង​ព្រួត​ដៃ​រក្សា​ភាព​សុខ​សាន្ត​នៅ​ភូមិ​ស្រុក"។​

លោក​ផាងហ្វាង​មិញ​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​សាភៀង ឱ្យ​ដឹង​៖ "ភូមិ ៥ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​ ​៧៦% ពេល​ទម្រង់​បាន​ផ្សព្វ​ផ្សាយ​ គណៈ​ប្រ​តិបត្តិ​ការ​ទម្រង់​ក៏​រៀប​ចំ​ផ្សព្វ​ផ្សាយ​គោល​ការណ៍​គោ​លនយោ​បាយ​របស់​បក្ស​និង​ច្បាប់​របស់​រដ្ឋ​។​ ផ្តើម​ពី​នោះ​ ឃើញ​ថា​ស្មារ​តី​អនុវត្ត​ច្បាប់​មាន​ភាព​ម៉ឺង​ម៉ាត់ មាមីង​រស់​នៅ​សាម​គ្គី​ រួម​គ្នា​បង្ការ​បង្រ្កាប​បទ​ល្មើស​ ដើម្បី​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នា​ប់​នៅ​ភូមិ​ភាគ​"៕​       

លីធាន​-មុនី  

ចែករំលែកអត្ថបទ