24/08/2020 - 16:39

ថាញ់ភូ វិនិ​យោ​គអភិវឌ្ឍ​វិស័យ​អប់​រំ

ជាឃុំ​ក្រី​ក្រមួយ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ម៉្លោះ​ហើយ​ឃុំ​ថាញ់ភូ ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ បាន​រដ្ឋ​វិនិ​យោ​គនូវ​គោ​លនយោ​បាយ​ជន​ជាតិ​ជាច្រើន​។​ ក្នុង​នោះ​ គោ​លនយោបាយ​លេច​ធ្លោ​បំ​ផុត​ គឺវិនិយោ​គកសាង​អា​គារ​សិក្សា​។​ ផ្តើម​ពី​នោះ​ កូន​ចៅ​មាមីង​ជន​ជាតិ​ខ្មែរ​ទៅ​រៀន​កាន់​តែច្រើន​ កម្រិត​ប្រ​ជា​បញ្ញា​កើន​ឡើង​ជាលំ​ដាប់​ រួម​ចំ​ណែ​ក​ដ៏​ធំ​ធេង​ក្នុង​ការ​អភិវឌ្ឍសេដ្ឋ​កិច្ច​-សង្គម​។​

​កូន​ចៅ​មាមីង​ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​ព្រែក​ឆ្វេង​ រៀន​នៅ​សាលា​បឋម​សិក្សា​ថា​ញ់ភូ៣​។​

​ សាលា​អនុវិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ថា​ញ់ភូ មាន​សិស្ស​ខ្មែរ​

ចូល​រៀន​ជិត​៥០០នា​ក់។

បច្ចុប្បន្ន​ មាន​សាលា​រៀន​ចំ​នួន​៧ ចាប់​ពី​មត្តេយ្យសិក្សា​ដល់​វិទ្យា​ល័យ​នៅ​ឃុំ​ថាញ់​ភូ បាន​សម្រេច​បទ​ដ្ឋាន​ជាតិ​។​ សាលា​អនុវិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ថាញ់ភូ មាន​សិស្ស​ខ្មែរ​ចូល​រៀន​ជិត​ ៥០០ នាក់។​ ឆ្នាំ​សិក្សា​ ២០១៩-២០២០ ទូទាំង​ឃុំ​មាន​សិស្ស​ជាង​ ៥.៤៨០នាក់ សម្រេច​អត្រា​ ៩៩,៩%។​ កូន​ចៅ​មាមីង​ខ្មែរ​ភាគ​ច្រើន​ បាន​លើ​ក​លែង​បង់​ថ្លៃ​សិក្សា។​ បង​ស្រី​ត្រឹង​ធីសាផា នៅ​ភូមិ​សុក​បឹង ឃុំ​ថាញ់ភូ រៀប​រាប់​៖ “សាលា​រៀន​នៅ​ក្បែរ​ផ្ទះ​ កូន​ខ្ញុំ​ទាំង​ ៤ នាក់ រៀន​មិន​បង់​ថ្លៃ​សិក្សា​ ទើប​ខ្ញុំ​ឱ្យ​កូន​ទៅ​រៀន​។​ ពេល​កូន​ទាំង​ ៤ នាក់រៀន​ចប់​ថ្នាក់ទី ១២ បន្ត​រៀន​កម្រិត​មធ្យម​សិក្សា​វិជ្ជា​ជីវៈ អនុមហា​វិទ្យា​ល័យ​និង​មហា​វិទ្យា​ល័យ​ តាម​របប​ជ្រើស​តាំង​សិស្ស​ ចេញ​សាលា​ធ្វើ​ជាគ្រូ​បង្រៀន​និង​វេជ្ជ​បណ្ឌិត​។​ បច្ចុប្បន្ន​ កូន​ៗ​របស់​ខ្ញុំ​បម្រើ​ការ​ងារ​នៅ​ស្ថាប័ន​រដ្ឋ​ មាន​ប្រាក់​ចំ​ណូល​លំ​នឹង​ ជីវ​ភាព​ធូរ​ធារ​។​ អា​ស្រ័យ​គោ​លនយោ​បាយ​ វិនិ​យោគអភិវឌ្ឍ​វិស័យ​អប់​រំតំ​បន់​ជន​រួម​ជាតិ​ខ្មែរ​របស់​រដ្ឋ​ ទើប​កូន​ៗ​របស់​ខ្ញុំ​បាន​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម​”។​ ចំ​ណែ​ក​លោក​ថាច់​អួង ប្រ​ធាន​ភូមិ​ព្រែក​ឆ្វេង​ ឱ្យ​ដឹង​៖ “ភូមិ​មាន​គ្រួ​សារ​ខ្មែរ​ជិត​ ១០០% ឆ្នាំ​ ២០០០ មាន​គ្រួ​សារ​ក្រី​ក្រជាង​ ៥០% ក្នុង​នោះ​មាន​តែ​ម្នាក់​រៀនមហា​វិទ្យា​ល័យ។​ តាំង​ពី​មាន​សាលា​ក្នុង​ភូមិ​ កូន​ចៅ​មាមីង​ខ្មែរ​បាន​ទៅ​រៀន​ច្រើន​ ទើប​មាន​ប្រ​ភព​បន្ត​រៀន​កម្រិត​មធ្យម​សិក្សា​វិជ្ជា​ជីវៈ អនុមហា​វិទ្យា​ល័យ​ មហា​វិទ្យា​ល័យ​តាម​របប​ជ្រើស​តាំង​សិស្ស​ និង​មហា​វិទ្យា​ល័យ​បម្រុង​។​ បច្ចុប្បន្ន​ បើ​ប្រៀប​នឹង​ភូមិ​ដទៃ​ គឺភូមិ​ព្រែក​ឆ្វេង​មាន​កម្រិត​ប្រ​ជា​បញ្ញា​ខ្ពស់​បំ​ផុត​ក្នុង​ឃុំ​”។​

លោក​ម៉ាយ​ថា​ញ់កូវ​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ថា​ញ់ភូ ឱ្យ​ដឹង​៖ “ដោយ​កំ​ណត់​ច្បាស់​ការ​អភិវឌ្ឍ​វិស័យ​អប់​រំតំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ គឺជា​ការ​ងារ​សំ​ខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ម៉្លោះ​ហើយ​ ឃុំ​ឆ្លៀត​ប្រើ​ប្រាស់​ប្រ​ភពទុន​ដើម្បី​វិនិ​យោ​គកសាង​សាលា​រៀន​ទាំង​ ៧ ចាប់​ពី​មត្តេយ្យសិក្សា​ដល់​វិទ្យា​ល័យ​តាម​ខ្នា​ត​បទ​ដ្ឋាន​ជាតិ​។​ នៅ​ភូមិ​នា​នា​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ដូច​៖ ភូមិ​ព្រែក​ឆ្វេង​ ព្រែក​អណ្តើក សុក​បឹង។​ល។​ សុទ្ធ​សឹង​មាន​សាលា​បឋម​សិក្សា​ ដូច្នេះ​កូន​ចៅ​មាមីង​នៅ​ទីនេះ​បាន​ទៅ​រៀន​១​០០%”៕​

                                 លីធាន​-មុនី​

ចែករំលែកអត្ថបទ