នគរបាលខេត្តសុកត្រាំង ស្ងើចសរសើរកងកម្លាំងនគរបាលឃុំទទួលបន្ទុកពាក់កណ្តាលឯកទេស ដែលមានស្នាដៃឆ្នើមក្នុងការធានាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត។
នគរបាលខេត្តសុកត្រាំងស្ងើចសរសើរនិងជូនរង្វាន់ដល់បុគ្គលគំរូ។
ទូទាំងខេត្តសុកត្រាំង មានសមមិត្ត ១.១៥៤ រូប ទទួលបន្ទុកនគរបាលឃុំ។ ឆ្នាំ ២០១៩ កងកម្លាំងនេះ បានវិនិច្ឆ័យដោយផ្ទាល់ករណីបំពានច្បាប់ ជម្លោះក្នុងប្រជាជនជាង ៥.០០០ ករណី ចលនាអ្នកបំពានច្បាប់ចេញសារភាពទោស ៧១ នាក់ ចាប់ខ្លួនមុខសញ្ញាដែលមានដីកាតាមចាប់ខ្លួន ២៩ នាក់ មុខសញ្ញាគេចអនុវត្តសាលក្រម ២៨ នាក់ ការពារកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរ មនុស្សស្លាប់ ចេតនា បង្ករបួសស្នាម ករណីឆេះផ្ទុះជាង ២.៥០០ ករណី និងផ្តល់ដំណឹងដ៏មានតម្លៃជាង ៦.០០០ ដំណឹងជួយឱ្យកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ បោសសម្អាតករណីបំពានច្បាប់ព្រហ្មទណ្ឌរាប់ពាន់ករណី។
ក្នុងឱកាសនេះ មានបុគ្គលគំរូ ២៥ រូប បានទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត និងបុគ្គល ៥០ រូប បាននាយកនគរបាលខេត្តជូនលិខិតសរសើរ៕
យ្វីអាញ់-វិមាន