11/05/2020 - 15:34

សិប្ប​ករវ័យ​ក្មេង​ សើុងទេព​សុភា​

ជាសិប្ប​ករវ័យ​ក្មេង​ម្នាក់​ អា​ស្រ័យ​មាន​ការ​យល់​ដឹង​ជ្រៅ​ជ្រះ​ផ្នែក​ខាង​សិល្បៈ​ស្ថាបត្យ​កម្ម​ប្រ​វេណី​ ម្ល៉ោះ​ហើយ​បង​សើុងទេព​សុភា​ តែង​បាន​វត្ត​ខ្មែរ​ជាច្រើន​ក្នុង​ខេត្ត​ត្រា​វិញ​ អញ្ជើញ​មក​សាង​សង់​សំ​ណង់​ផ្សេង​ៗ​ក្នុង​វត្ត​។​ ជាមួយ​នឹង​ការ​ប្ដេជ្ញា​ចិត្ត​ បង​សុភា​ រួម​ជាមួយ​នឹង​ក្រុម​ជាង​ក៏​បាន​ជួស​ជុល​កសាង​សំ​ណង់​ថ្មី​ៗ​ជាច្រើន​។​

បង​សើុងទេព​សុភា ​(ឆ្វេង​) កំ​ពុង​ណែនាំ​សិក្ខា​កាម​លាបពណ៌​កិន្នរ​។​

កើតក្នុង​គ្រួ​សារ​ដែល​មាន​ប្រ​វេណី​ប្រ​កប​មុខ​របរសាង​សង់​វត្ត​អា​រាម​ កាល​ពី​នៅ​តូច បង​ទេព​សុភា​ បាន​បង្ហាញ​ពីទេព​កោ​សល្យ​ ចម្លាក់​ក្បាច់​រចនា​។​ ពេល​ធំ​ដឹង​ក្ដី​ បង​បាន​ឪ​ពុក​និង​ជីតា​ ណែនាំ​ពីររៀប​ឆ្លាក់​រូប​ចម្លាក់​។​ ជីតា​គឺ​ សិប្ប​ករជំនាញ​ខាង​គំ​នូរ​។​ ចំ​ណែក​ឪ​ពុក​គឺ​សិប្ប​ករជំនាញ​ខាង​ឆ្លាក់​រូប​គំ​នូរ​ក្បាច់​ បាន​ជួយ​បង​កាន់​តែមាន​ចំ​ណេះ​ដឹង​រឹង​ប៉ឹង​ដើម្បី​បន្ត​ពង្រីក​របរប្រ​ពែណីរបស់​គ្រួ​សារ​។​

បង​សើុងទេព​សុភា ​(ខាង​ឆ្វេង​)កំ​ពុង​ឆ្លាក់​ក្បូរ​ក្បាច់​។​

ពេល​ទទួល​កសាង​សំ​ណង់​ណាមួយ​ ដូច​ជា​ ព្រះ​វិហារ​  កុដិ​ សាលា​ជាដើម​។​ ការ​ងារ​ដំបូង​ ដែល​បង​ទេព​សុភា​ យក​ចិត្ត​ទុក​ដាក់​គឺ​ឆ្លាក់​ពុម្ព​ក្បាច់​។​ បង​ទេព​សុភា​ ឱ្យ​ដឹង​៖ “សំ​ណង់​វត្ត​ខ្មែរ​ គឺ​ត្រូវ​ការ​ប្រើ​ក្បូរ​ក្បាច់​ច្រើន​។​ ក្រៅ​ពីនោះ​ មាន​សំ​ណង់​មួយ​ចំ​នួន​នៅ​ទាំង​បន្តុប​រចនា​បន្ថែម​ ដូច​ ជារូប​នាគ​ គ្រុឌ​ កិន្នរ​ជាដើម​ ដែល​ទាក់​ទង​នឹង​រឿង​រ៉ាវ​ក្នុង​សាសនា​ជាដើម​។​ អា​ស្រ័យ​ហេតុ​នោះ​ ខ្ញុំ​ត្រូវ​ចំ​ណាយ​ពេល​ច្រើន​សម្រាប់​រចនា​ពុម្ព​ ដើម្បី​ចាក់​ក្បូរ​ក្បាច់​ រូប​ចម្លាក់​ឱ្យ​សម​ស្រប​ជាមួយ​នឹង​សំ​ណង់​នីមួយ​ៗ​។​ ឆ្នាំ​២​០០៩​ ខ្ញុំ​ទទួល​កសាង​ថ្មី​សំ​ណង់​វត្ត​សិលាទ្រថ្មទល់​ នៅ​សង្កាត់​៩​ ក្រុង​ត្រា​វិញ​។​ សំ​ណង់​ត្រូវ​បាន​កសាង​សម្រេច​នៅ​ឆ្នាំ​២​០១​១​។​ ខ្ញុំ​និង​បង​ប្អូន​ក្រុម​ជាង​ទាំង​អស់​ សាង​សង់​ព្រះ​វិហារ​ប្រ​កប​ដោយ​ក្បូរ​ក្បាច់​រចនា​របស់​ខ្មែរ​ណាម​បូ​”។​

ក្រៅ​ពីចំ​ណេះ​ដឹង​រៀន​ពីដូន​តា បង​ទេព​សុភា ក៏​មាន​ការ​ប្រឹង​ប្រែង​សិក្សា​ស្រាវ​ជ្រាវ​ ដើម្បី​អនុវត្ត​បច្ចេក​វិទ្យា​ជឿន​លឿន​ក្នុង​ការ​ងារ​ កាត់​បន្ថយ​កម្លាំង​ពលកម្ម​ ប្រិត​សំ​ចៃ​ថវិកា​ដល់​វត្ត​ផង​ និង​លើក​កម្ពស់​ប្រ​សិ​ទ្ធភាព​នៃ​លក្ខណៈ​ល្អ​ វិចិត្រ​របស់​សំ​ណង់​ផង​។​ លោក​សើុងចូវ​ ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​សិលាទ្រថ្មទល់​ បាន​វាយ​តម្លៃ​៖ “សើុងទេព​សុភា​ ជាវិចិត្រ​ករវ័យ​ក្មេង​ម្នាក់​មាន​ទេព​កោ​សល្យ​ និង​ស្វាហាប់។​ ក្នុង​ការ​ងារ​ ក្មួយ​សុភា​ផ្ចិត​ផ្ចង់​គូរ​គំ​នូរ​ ច្នៃ​ក្បូរ​ក្បាច់​រចនា​ តុបតែង​លម្អ​ព្រះ​វិហារ​យ៉ាង​ប្រ​ណីត​ ហើយ​បាន​ព្រះ​ចៅ​អធិ​ការ​វត្ត​ ពុទ្ធ​បរិស័ទ​ខ្មែរ​ឱ្យ​តម្លៃ​ខ្ពស់​។​ ក្រៅ​ពីអភិ​វឌ្ឍសេដ្ឋ​កិច្ច​គ្រួ​សារ​ ក្មួយ​សុភា​ នៅ​ទាំង​ជួយ​ឧប​ត្ថម្ភ​គ្រួ​សារ​មាមីង​ក្រី​ក្រនៅ​ភូមិ​ភាគ​ទៀត​ផង​។​ សព្វ​ថ្ងៃ​សុភា​ កំ​ពុង​ទទួល​កសាង​សំ​ណង់​ក្នុង​វត្ត​ផង​ និង​ជួយ​បង្ហាត់​បង្រៀន​កូន​ចៅ​ក្នុង​ភូមិ​ស្រុក​ ពីមុខ​របរនេះ​ផង​ បង្ក​លក្ខណ​សម្បត្តិ​ជូន​ក្រុម​ជាង​១​០នាក់​មាន​ការ​ងារ​ធ្វើ​ជាប្រ​ចាំ​។​ សុភា​ តែង​បង្ហាញ​នូវ​គោល​បំ​ណង​ លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​រួម​កម្លាំង​កាយ​ចិត្ត​អភិ​វឌ្ឍទម្រង់​សិល្បៈ​ប្រ​វេណីរបស់​ជន​ជាតិ​ផង​ដែរ​”៕​

សើុងម៉ាល័យ​ - ថា​ច់​ធី

ចែករំលែកអត្ថបទ