08/04/2020 - 14:37

រួម​ជាមួយ​អ្នក​មាន​ប្រ​ជា​ប្រិយ​ រក្សា​ភាព​សុខ​សាន្ត​ភូមិ​ស្រុក​

នគរ​បាល​ស្រុក​ធើយឡាយ​ ក្រុង​កឹង​ធើ គឺ​ជាអង្គ​ភាព​គំ​រូ​មួយ​ក្នុង​ការ​អនុ​វត្ត​ការ​ងារ​ចលនា​ ពឹង​ពាក់​អ្នក​មាន​ប្រ​ជា​ប្រិយ​ និង​អ្នក​គំ​រូ​ឆ្នើម​ៗ​ ក្នុង​ជន​ជាតិ​ភាគ​តិ​ច​ ដើម្បី​ផ្សព្វ​ផ្សា​យអនុ​វត្ត​ការ​ធានា​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​និង​សុវត្ថិ​ភាព​សង្គម​លើភូមិ​សាស្រ្ត​។​

នគរ​បាល​ក្រុង​កឹង​ធើ  ថត​រូប​អនុ​ស្សាវរីយ៍​ជាមួយ​ព្រះ​សង្ឃ​ និង​មាមីង​ជន​ជាតិ​ខ្មែរ​ នាឱកាស​អញ្ជើញ​ទៅ​វត្ត​សិរី​វង្សា។​ រូប​៖ សហកា​រី​

តាមនគរ​បាល​ស្រុក​ធើយឡាយ​ នគរ​បាល​បាន​សហកា​រជាមួយ​គណៈ​ ផ្នែក​ ធ្វើ​ការ​ពិនិត្យ​ធ្វើ​ស្ថិតិ​និង​យក​ឈ្មោះ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ទាំង​៤​៥​រូប​លើភូមិ​សាស្រ្ត​។​ ផ្តើម​ពីនោះ​  ធ្វើ​ការ​ដោះ​ដូរ​ពត៌មាន​ជាមួយ​អ្នក​មាន​ប្រ​ជា​ប្រិយ​ ពីព្រោះ​ពួក​គាត់​គឺ​ជាស្ពាន​តភ្ជាប់​រវាង​កម្មា​ភិបាល​ និង​ជន​ជាតិ​ភាគ​តិ​ច​នៅ​មូល​ដ្ឋាន​។​ ឆ្លង​តាម​រយៈ​កិច្ច​សហកា​រផ្សព្វ​ផ្សា​យ ចលនា​ជាមួយ​នឹង​អ្នក​មាន​ប្រ​ជា​ប្រិយ​ នគរ​បាល​ស្រុក​ ក៏​បាន​បង្ក​លក្ខណៈ​ដល់​ជន​រួម​ជាតិ​ភាគ​តិ​ច​ប្រ​មាណ​២​២​លើក​នាក់​ ចូល​រួមផ្ដល់​មតិ​យោបល់​ចំ​នួន​៣​៦​ ដើម្បី​កសាង​នូវ​កម្ម​វិធី​និង​ផែន​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​។​ ទប់ស្កាត់​ដោះ​ស្រាយ​ករណី​តវ៉ា​ ប្តឹង​ផ្តល់​ ទំ​នាស់​ក្នុង​ផ្ទៃ​ក្នុង​ ប្រ​ជា​ជន​និង​ក្នុង​ជន​ជាតិ​ភាគ​តិ​ច​ លើក​កម្ពស់​ស្មារ​តី​ភ្ញាក់​រលឹក​ បង្ការ​ប្រ​ឆាំង​បទ​ល្មើស​។​ បង្កើនការ​ពង្រឹង​ លើក​កម្ពស់​ប្រ​ជា​ប្រិយ​ធ្វើ​យ៉ាង​ណាមិន​ឱ្យ​បច្ចាមិត្រនិង​ជន​អគតិ​  ពញ្ញាក់​   អូស​ទាញ​ឬ​ក៏​ញុះ​ញង់​បំ​បែក​បំ​បាក់​បាន​    ។ល។

ដើម្បី​កិច្ច​សហកា​រកាន់​តែស៊ី​ជម្រៅ​ នាំ​មក​ប្រ​សិទ្ធភាព​ជាក់​ស្តែង​ នគរ​បាល​ស្រុក​បាន​សហកា​រជាមួយ​ការិ​យាល័យ​ជន​ជាតិ​ រៀប​ចំ​បំ​ប៉ន​ចំ​ណេះ​ដឹង​ខាង​ច្បាប់​ការ​ពារ​ប្រ​ទេស​ -សន្តិ​សុខ​ជូន​ អ្នក​មាន​ប្រ​ជា​ប្រិយ​ និង​អ្នក​គំ​រូ​ឆ្នើម​ប្រ​មាណ​២​៤​០រូប​។​  ទន្ទឹម​នឹង​នោះ​ រៀប​ចំ​កិច្ច​សន្ទនា​ នាំ​អ្នក​មាន​ប្រ​ជា​ប្រិយ​ និង​អ្នក​គំ​រូ​ឆ្នើម​ទៅ​ទស្សនា​រៀន​សូត្រ​បទ​ពិសោ​ធ​ន៍ក្នុង​ការ​ងារ​ផ្សព្វ​ផ្សា​យនៅ​ភូមិ​ភាគ​ណាដែល​មាន​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ល្អ​ៗ​។​  លោក​លីវ​ចឿង អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ទីប្រ​ជុំ​ជន​ធើយឡាយ​ ឱ្យ​ដឹង​៖ “ការ​ដែល​បាន​បញ្ជ្រាប​រឿយ​ៗ​ពីចំ​ណេះ​ដឹង​ខាង​ច្បាប់​ និង​ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ​លើភូមិ​សាស្រ្ត​ ក៏​ដូច​ជាគោល​ការ​ណ៍​ គោល​មាគ៌ា​ គោល​នយោ​បាយ​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​និយាយ​រួម​និង​គោល​នយោ​បាយ​អនុ​គ្រោះ​ដាច់​ដោយ​ឡែក​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិ​ច​និយាយ​ដោយ​ឡែក​ ជួយ​ឱ្យ​ខ្ញុំ​មាន​ចំ​ណេះ​ដឹង​ខាង​នយោ​បាយ​រឹង​មាំ។​ ផ្តើម​ពីនោះ​ ខ្ញុំ​អនុ​វត្ត​បាន​ល្អ​ជាង​ទៀត​នូវ​ការ​ងារ​ផ្សព្វ​ផ្សា​យគោល​ការ​ណ៍​ គោល​នយោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ដល់​ជន​ជាតិ​ភាគ​តិ​ច​”។​

មិន​ត្រឹម​តែធានា​ល្អ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ដើម្បី​ជន​ជាតិ​ភាគ​តិ​ច​ស្ងប់​ចិត្ត​កម្សាន្ត​សប្បាយ​ក្នុង​ថ្ងៃ​បុណ្យ​ប្រ​ពៃណី​ជាតិ​ប៉ុណ្ណោះ​ទេ នគរ​បាល​ស្រុក​ធើយឡាយ​ ថែម​ទាំង​រៀប​ចំ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​៥​៦​១​ចំ​ណែក​ដល់​គ្រួ​សារ​ក្រលំ​បាក​ទៀត​ផង​។​ ទន្ទឹម​នឹង​នោះ​ ការ​លើក​ទឹក​ចិត្ត​ ជូន​រង្វាន់​ត្រូវ​បាន​ផ្នែក​សម​ត្ថ​កិច្ច​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ជាប្រ​ចាំ​។​ រយៈ​ពេល​កន្លង​  នគរ​បាល​ស្រុក​ក៏​បាន​ជូន​រង្វាន់​ដល់​គ្រួ​សាជន​ជាតិ​ភាគ​តិ​ច​គំ​រូ​ចំ​នួន​៧​៦​គ្រួ​សារ​ ដែល​មាន​ស្នាដៃ​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ បង្ការ​ប្រ​ឆាំង​បទ​ល្មើស​ និង​ធ្វើ​ជាកម្លាំង​ស្នូល​ក្នុង​សកម្ម​ភាព​ និង​ការ​ចលនា​ជន​ជាតិ​ភាគ​តិ​ច​អនុ​វត្ត​ល្អ​នូវ​គោល​ការ​ណ៍​ គោល​នយោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​នៅ​ភូមិ​ភាគ​។​

អា​ស្រ័យ​នគរ​បាល​ស្រុក​ធើយឡាយ​ អនុ​វត្ត​ល្អ​ការ​ងារ​ចលនា​អ្នក​មាន​ប្រ​ជា​ប្រិយ​ និង​អ្នក​គំ​រូ​ឆ្នើម​ រួម​គ្នា​អនុ​វត្ត​ការ​ងារ​ផ្សព្វ​ផ្សា​យនូវ​គោល​ការ​ណ៍​ គោល​នយោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ដល់​ជន​ជាតិ​ភាគ​តិ​ច​ ម្ល៉ោះ​ហើយ​ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​សុវត្ថិ​ ភាព​សង្គម​ក្នុង​ជន​រួម​ជាតិ​ភាគ​តិ​ច​លើភូមិ​សាស្រ្ត​ស្រុក​ធើយឡាយ​ រយៈ​ពេល​កន្លង​ តែង​បាន​រក្សា​រឹង​មាំនិង​មាន​ស្ថិរភាព​៕​

        ហាថា​ញ់-លីសៀ

ចែករំលែកអត្ថបទ