ពេលរំលឹកដល់ត្រឹងធីរ៉ាវី សិស្សថ្នាក់ទី៩A២ សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូ ខេត្តសុកត្រាំង លោកគ្រូ អ្នកគ្រូ និងមិត្តភ័ក្តិ តែងស្ងើចសរសើរមិនដាច់ពីមាត់។ ឆ្នាំសិក្សា២០១៨-២០១៩ រ៉ាវី គឺជាសិស្សដំបូងរបស់សាលា ឈ្នះរង្វាន់ពិសេសពីការបង្កើតកម្មវិធីហ្គេម game (តម្លើងរថយន្តដំណើរការដោយខ្សែចរន្ត) និងឈ្នះរង្វាន់លេខ៣ថ្នាក់ខេត្ត អំពីការបង្កើតកម្មវិធីហ្គេម (ហាត់វាយក្តារចុចលឿន) លើម៉ាស៊ីនកំព្យុទ័រ។
ត្រឹងធីរ៉ាវី តែងសិក្សាស្រាវជ្រាវ ស្វែងយល់ពីការបង្កើតកម្មវិធីផ្សេងៗលើប្រព័ន្ធអ៊ីធឺណែត។
“រ៉ាវីគឺជាសិស្សលុះក្នុងដំបូន្មាន ស៊ូទ្រាំលំបាករៀនសូត្រនិងសិក្សាស្រាវជ្រាវ ខណៈពេលមិត្តភ័ក្ដិលេងកម្សាន្ត គឺប្អូនចូលទៅបន្ទប់ម៉ាស៊ីនកំព្យុទ័របស់សាលា ដើម្បីសិក្សាស្រាវជ្រាវបង្កើតកម្មវិធី។ នៅពេលបរាជ័យក្នុងការតម្លើងកម្មវិធីម្ដងៗ ប្អូនតែងកត់ត្រាយ៉ាងច្បាស់នូវចំណុចនីមួយៗ រួចយកទៅសួរគ្រូ។ ជាមួយលទ្ធផលដែលសម្រេចបាន សបញ្ជាក់ថា ប្អូនពិតជាសិស្សឆ្លាតមែន ហើយវាងវៃក្នុងការក្រេបជញ្ជក់បច្ចេកវិទ្យាពត៌មាន” -លោកគ្រូលីវតឹងសើុង គ្រូបង្រៀនពត៌មានវិទ្យារបស់សាលាឱ្យដឹងដូច្នេះ។
រ៉ាវី បានសាលាជម្រើសចូលរួមគម្រោងជំរំវិស្សមកាល បង្កើតកម្មវិធីឆ្នាំ២០១៩ អាស្រ័យអង្គការ The Dariu Foundation (មូលនិធិ Dariu) សហការជាមួយក្រុមហ៊ុន Microsoft វៀតណាមចាត់តាំង។ នេះគឺជាគម្រោងបង្កើតកម្មវិធី តាមរយៈនៃទម្រង់សាលារៀនចល័ត សម្រាប់សិស្សានុសិស្សតាមខេត្ត ក្រុងនានានៅតំបន់វាលរាបទន្លេគឺវឡុង។ នៅពេលអនុវត្តគម្រោង សាលាតែងជ្រើសរើសសិស្សដែលមានទេពកោសល្យខាងកំព្យុទ័រ ហើយរ៉ាវី គឺជាសិស្សម្នាក់ក្នុងចំណោមសិស្សដែលលេចធ្លោ និងសកម្មបំផុត។ “តាំងពីកុមារ ប្អូនមានចំណូលចិត្តខាងព័ត៌មានវិទ្យាណាស់ រាល់ពេលប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត គឺប្អូនតែងស្វែងរកវិធីធ្វើលំហាត់ ប្អូនគិតថាវាល្អណាស់។ ផ្តើមពីនោះ ពេលលោកគ្រូជម្រើសប្អូនឱ្យចូលរួមស្រាវជ្រាវ បង្កើតកម្មវិធីនៃគម្រោង ប្អូនក៏យល់ព្រមភ្លាម ដើម្បីបានរៀនសូត្រនិងសាកល្បងបទពិសោធន៍ផង”- ប្អូនរ៉ាវី ឱ្យដឹងដូច្នេះ។
ត្រឹងធីរ៉ាវី (ខាងឆ្វេង) រួមជាមួយមិត្តភ័ក្តិពិភាក្សារៀនសូត្រ។
ចង់សាកល្បងបទពិសោធន៍ក្នុងវិស័យព័ត៌មានវិទ្យា ម្ល៉ោះហើយ ប្អូនរ៉ាវី សិក្សាស្វែងយល់យ៉ាងហ្មត់ចត់ក្នុងការបង្កើតកម្មវិធីហ្គេម។ រៀងរាល់ថ្ងៃ ក្រោយពីម៉ោងរៀនក្នុងថ្នាក់ ប្អូនចូលទៅបន្ទប់ម៉ាស៊ីន កំព្យុទ័ររបស់សាលា ដើម្បីសិក្សាស្រាវជ្រាវពីការបង្កើតកម្មវិធី និងកត់ត្រាយ៉ាងច្បាស់លាស់។ ប្អូនរ៉ាវី ឱ្យដឹង៖ “ក្នុងពេលសិក្សាស្រាវជ្រាវបង្កើតកម្មវិធីហ្គេម (ហាត់វាយក្តារចុចលឿន) លើម៉ាស៊ីនកំព្យុទ័រ ក្រៅពីការណែនាំរបស់លោកគ្រូ ប្អូនស្រាវជ្រាវរៀនសូត្រការបង្កើតកម្មវិធីផ្សេងៗតាមប្រព័ន្ធទៀតផង។ ក្នុងដំណាក់កាលបង្កើតកម្មវិធី ប្អូនក៏បរាជ័យច្រើនលើកណាស់ដែរ តែពេលបានលោកគ្រូធ្វើការណែនាំ ប្អូនដកស្រង់បាននូវបទពិសោធន៍រួច ជម្នះបន្តិចម្តងៗ។ ប្អូនគិតថា៖ បើចង់ជោគជ័យត្រូវទទួលស្គាល់ភាពបរាជ័យ។ អាស្រ័យហេតុនោះ ប្អូនយកអស់ពីកម្លាំងប្រាជ្ញាសិក្សាស្រាវជ្រាវ។ ពិសេស គឺនៅថ្ងៃប្រឡងចុងបញ្ចប់ គណៈចាត់តាំងប្តូរឱ្យបង្កើតកម្មវិធីហ្គេម (តម្លើងរថយន្តដំណើរការដោយខ្សែចរន្ត) ប៉ុន្តែដោយការជឿជាក់លើខ្លួនឯង និងបទពិសោធន៍ដែលមានមក ប្អូនក៏ទទួលបានជោគជ័យ”។ កាលពីឆ្នាំ២០១៩ ផលិតផលនៃការបង្កើតកម្មវិធីហ្គេមរបស់ប្អូនរ៉ាវី បានឈ្នះរង្វាន់ពិសេសថ្នាក់តំបន់ ហើយទទួលបានសំបុត្រទៅទស្សនារៀនសូត្រនៅប្រទេសសិង្ហបុរី។ ទន្ទឹមនឹងនោះ ការបង្កើតកម្មវិធីហ្គេម (ហាត់វាយក្តារចុចលឿន) លើម៉ាស៊ីនកំព្យុទ័រ ថែមទាំងឈ្នះរង្វាន់លេខមួយថ្នាក់ស្រុក និងរង្វាន់លេខបីថ្នាក់ខេត្ត ក្នុងការប្រឡងផលិតផលច្នៃប្រតិដ្ឋ ក្នុងចំណោមសិស្សដែលប្រឡងព័ត៌មានវិទ្យាវ័យក្មេងខេត្តសុកត្រាំងឆ្នាំ២០១៩។
មិនត្រឹមតែពូកែបង្កើតកម្មវិធីប៉ុណ្ណោះទេ ប្អូនរ៉ាវី នៅទាំងរៀនពូកែរាល់មុខវិជ្ជា ម្ល៉ោះហើយប្អូនជាសិស្សពូកែរបស់សាលារយៈពេល៤ឆ្នាំកន្លង។ ប្អូនរ៉ាវី ឱ្យដឹង៖ “ចំពោះមុខ ប្អូនខិតខំរៀនសូត្រឱ្យពូកែ ដើម្បីប្រឡងចូលវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង។ គោលដៅតស៊ូរបស់ប្អូន គឺប្រឡងចូលមហាវិទ្យាល័យផ្នែកចិត្តវិទ្យា ហើយនោះជាជំហានដំបូង ដើម្បីប្អូនអនុវត្តតទៅអនាគត” ៕
លីធាន-លីសៀ