ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/03/2020 - 15:04

ការិ​យាល័យ​នយោ​បាយ​ ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល​ ប្រ​ជុំ​ស្តីពី​ការ​ងារ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ឆ្លង​ COVID-១​៩​

*ក្រុង​កឹង​ធើ៖ ដកហូត​តំ​ណែង​អ្នក​ដឹក​នាំ​ ប្រ​សិ​នបើ​ធ្វេស​ប្រ​ហែស​ក្នុង​ការ​បង្ការ​ ទប់ស្កាត់​ជំងឺ​ឆ្លង​ COVID-១​៩​

*មន្ទីរពេទ្យ​ពហុ​ព្យា​បាល​មជ្ឈិម​កឹង​ធើ ធ្វើ​សម​យុទ្ធ​បង្ការ​ ទប់ស្កាត់​ជំងឺ​ឆ្លង​ COVID-១​៩​

  អគ្គ​លេខា​បក្ស​ ប្រ​ធាន​រដ្ឋ​ ង្វៀន​ភូត្រុង  ថ្លែង​ការ​ណ៍​សរុប​សេច​ក្តី​ ក្នុង​អង្គ​ប្រ​ជុំ​ ស្តីពី​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំងឺ​ឆ្លង​ COVID-១​៩​។​  រូប​៖ ទ្រីយុង-TTXVN

កាលពីរសៀល​ថ្ងៃ​ ២​៣​ ខែមីនា​ ថ្លែង​ការ​ណ៍​ក្នុង​អង្គ​ប្រ​ជុំ​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល​ ជាមួយ​គណៈ​ចង្អុល​ការ​ថ្នាក់​ជាតិ​ ក្នុង​ការ​បង្ការ​ ទប់ស្កាត់​ជំងឺ​ឆ្លង​COVID-១​៩​ នាយ​ក​រដ្ឋ​ មន្រ្តី​ង្វៀន​ស្វឹនភុក គូសបញ្ជា​ក់​៖ បច្ចុ​ប្បន្ន​ ទូទាំង​ប្រ​ទេស​កំ​ពុង​ឈាន​ចូល​ក្នុង​ដំណាក់​កាល​ទី៣​ នៃ​យុទ្ធ​នាការ​បង្ការ​ ទប់ស្កាត់​ជំងឺ​ឆ្លង​ COVID-១​៩​ ដែល​ប្រ​ឈម​នឹង​ការ​ឆ្លង​រាល​ដាល​ខ្ពស់​ក្នុង​សហគម​ន៍។​ ដូច្នេះ​ លក្ខណៈ​ពិសេស​នៃ​ដំណាក់​កាល​នេះ​ ចំ​នួន​មនុស្ស​ដែល​រៀប​ចំ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​កាន់​តែច្រើន​ឡើង​ៗ​ តាម​ការ​ព្យា​ករណ៍​របស់​ក្រសួង​សុខា​ភិបាល​ រហូត​ដល់​ចុង​ខែមេសា​ ជាដំណាក់​កាល​ដែល​ជំងឺ​ផ្ទុះ​ឡើង​ខ្លាំង​នៅ​ប្រ​ទេស​យើង​។​  នាយ​ក​រដ្ឋ​មន្រ្តី​ សម្តែង​ការ​ព្រួយ​បារម្ភ​លើរាល់​ស្ថាន​ភាព​សង្គម​ ដូច​៖ ផឹកស៊ី​ក្នុង​ចំ​ណោម​មនុស្ស​ច្រើន​ មូល​ដ្ឋាន​សក្កា​របូជា​ឯទៀត​ នៅ​មាន​ប្រារព្ធ​ពិធី​ដែល​មាន​មនុស្ស​ម្នាចូល​រួម​ដល់​រាប់​ពាន់​នាក់​។​ល។​ មិន​ទាន់​បាន​កាត់​បន្ថយ​នៅ​ឡើយ​។​ គ្រប់​ទីកន្លែង​នៅ​តែកើត​មាន​ការ​ជួប​ជុំ​មនុស្ស​ម្នាកុះ​ករ។​ អ្វី​ដែល​គួរ​បារម្ភ​ នោះ​គឺ​ហានិ​ភ័យ​នៃ​ជំងឺ​ឆ្លង​រាល​ដាល​ក្នុង​ចំ​ណោម​មនុស្ស​ដែល​ត្រូវ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ នៅ​តាម​មណ្ឌល​ឱ្យ​នៅ​ដាច់​ឡែក​ប្រ​មូល​ផ្តុំ​ អា​ចនឹង​មាន​លទ្ធ​ភាព​ឆ្លង​រាល​ដាល​។​

នាយ​ក​រដ្ឋ​មន្រ្តី​ បាន​សំ​ណូម​ពរដល់​ក្រសួង​ ផ្នែក​ គណៈ​ចង្អុល​ការ​ថ្នាក់​ជាតិ​ ដាក់​ចេញ​វិធាន​ ការ​យ៉ាង​ម៉ឺង​ម៉ាត់ តឹង​រ៉ឹងជាង​ទៀត​ក្នុង​ការ​បង្ការ​ ទប់ស្កាត់​ជំងឺ​ឆ្លង​ COVID-១​៩​។​ នាយ​ក​រដ្ឋ​មន្រ្តី​ បាន​ស្នើ​៖ គប្បី​បន្ត​ការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ដិតដល់​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ ទាំង​នៅ​តាម​ផ្លូវ​គោក​ ផ្លូវ​រថភ្លើង​ និង​ផ្លូវ​អា​កាស​ជាដើម​។​ ជាពិសេស​ បន្ត​ការ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ប្រ​មូល​ផ្តុំ​ ត្រូវ​តាម​ការ​កំ​ណត់​ ទោះ​បីខាត​បង់​ថវិកា​រដ្ឋ​យ៉ាង​ណាក៏​ដោយ​; រួម​ជាមួយ​នោះ​ផង​ដែរ​ គឺ​មាន​ការ​រៀប​ចំ​របៀប​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​យ៉ាង​ពិសេស​ សំ​ខាន់​បំ​ផុត​គឺ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​ផ្ទះ​របស់​ខ្លួន​ ដោយ​ធានា​ត្រូវ​តាម​ការ​ណែនាំ​ អនុ​វត្ត​តាម​បទ​បញ្ញតិ្តអំ​ពី​សុខា​ភិបាល​ និង​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​ក្នុង​សហគម​ន៍។​ នាយ​ក​រដ្ឋ​មន្រ្តី​ ក៏​បាន​ផ្តោត​ទៅ​លើការ​ធានា​សុវត្ថិ​ភាព​ចំ​ពោះ​កង​ជួរ​ គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ ដែល​បម្រើ​ការ​បង្ការ​ ទប់ស្កាត់​ ជំងឺ​ឆ្លង​ COVID-១​៩​ ព្រម​ទាំង​មុខ​សញ្ញណាដែល​បម្រើ​ការ​ងារ​ផ្សេង​ៗ​ប្រ​ឈម​នឹង​ជំងឺ​ឆ្លង​។​

នាយ​ក​រដ្ឋ​មន្រ្តី​ សង្កត់​ធ្ងន់​៖ រយៈ​ពេល​ពី២​០-២​៥​ ថ្ងៃ​ខាង​មុខ​ គឺ​ជាការ​សាក​ល្ប​ងដ៏​ធំ​ចំ​ពោះ​ ភាព​ជោគ​ជ័យ​នៃ​ដំណើរ​ការ​បង្ការ​ ទប់ស្កាត់​ជំងឺ​ ឆ្លង​COVID-១​៩​ នៅ​វៀត​ណាម​។​ អា​ស្រ័យ​ហេតុ​នោះ​  “ទាមទា​រមាន​ការ​ប្តូរ​ផ្តាច់​ក្នុង​កិច្ច​ការ​របស់​យើង​” ជាមួយ​វិធាន​ការ​ព្រម​ៗ​គ្នា​ យ៉ាង​សស្រាក់សស្រាំ រួម​ទាំង​វិធាន​ការ​រដ្ឋ​បាល​ផង​ មិន​មែន​ត្រឹម​តែទិស​ស្លោ​កប៉ុណ្ណោះ​ទេ។​  “យើង​ទាំង​អស់​គ្នា​ប្តូរ​ផ្តាច់​រួច​ហើយ​ តឹង​រ៉ឹងហើយ​ តែគប្បី​ប្តូរ​ផ្តាច់​ តឹង​រ៉ឹងជាង​ទៀត​  លើក​កម្ពស់​ស្មារ​តី​ទទួល​ខុស​ត្រូវ​ចំ​ពោះ​បក្ស​និង​ប្រ​ជា​ជន​” នាយ​ក​រដ្ឋ​មន្រ្តី​ ថ្លែង​និង​គូសបញ្ជា​ក់​៖  ការ​មូល​មតិ​ សាម​គ្គី​រួម​កម្លាំង​ក្នុង​ការ​ទប់ស្កាត់​ ដោយ​យក​ចិត្ត​ទុក​ដាក់​និង​ប្តូរ​ផ្តាច់​ ពិសេស​ គឺ​ការ​សហកា​ររបស់​ប្រ​ជា​ជន​នៅ​គ្រប់​ច្រក​ផ្លូវ​ចេញ​ចូល​ មណ្ឌល​តាំង​ទីលំ​នៅ​  តាម​ផ្ទះ​ គឺ​មាន​អត្ថ​ន័យ​សំ​ខាន់​ណាស់​ ក្នុង​ការ​បង្ការ​ ទប់ស្កាត់​ជំងឺ​ឆ្លង​ COVID-១​៩​ បាន​យ៉ាង​ជោគ​ជ័យ​។​

ដឹក​នាំ​ការ​ងារ​បង្ការ​ ទប់ស្កាត់​ងជំងឺ​ឆ្លង​ COVID- ១​៩​ ក្នុង​រយៈ​ពេល​ខាង​មុខ​ នាយ​ក​រដ្ឋ​មន្រ្តី​ បាន​សំ​ណូមពរ៖ នឹង​បិទ​សេវា​កម្ម​ណាដែល​មិន​ចាំ​បាច់​ ដើម្បី​កាត់​បន្ថយ​ជាអតិបរមាការ​ជួប​ជុំ​គ្នា​ច្រើន​ ពិសេស​គឺ​សេវា​កម្ម​ ដូច​ជា​៖  ភោជ​នីយដ្ឋាន​ និង​ខារ៉ាអូខេជាដើម​។​ ពុំ​នោះ​សោ​ត ពិធី​មង្គល​ការ​ បុណ្យ​សព ក៏​ត្រូវ​កាត់​បន្ថយ​ការ​ជួប​ជុំ​គ្នា​ច្រើន​ផង​ដែរ​។​ នាយ​ក​រដ្ឋ​មន្រ្តី​ បាន​ស្នើ​ដល់​មូល​ដ្ឋាន​សក្កា​របូជា​ មិន​ត្រូវ​ជួប​ជុំ​មនុស្ស​ម្នាច្រើន​ឡើយ​។​ នាយ​ក​រដ្ឋ​មន្រ្តី​ បាន​ប្រ​គល់​ភារកិច្ច​ដល់​ភូមិ​ភាគ​នីមួយ​ៗ​ តាម​ដាន​និង​ក្រើន​រំលឹក​បញ្ហា​នេះ​ ដើម្បី​ធានា​សុខ​ភាព​ប្រ​ជា​ជន​។​

* មុន​នោះ​ នាព្រឹក​ថ្ងៃ​ ២​០ ខែមីនា​ នៅ​ខុទ្ទកា​ល័យ​មជ្ឈិម​បក្ស​ ការិ​យាល័យ​នយោ​បាយ​ ក៏​បាន​បើ​ក​សម័យ​ប្រ​ជុំ​ស្តីពី​ការ​ងារ​បង្ការ​ ទប់ស្កាត់​ជំងឺ​ឆ្លង​COVID-១​៩​  ក្រោម​អធិ​បតី​ភាព​អគ្គ​លេខា​ បក្ស​ ប្រ​ធាន​រដ្ឋ​  ង្វៀន​ ភូត្រុង។​

ក្រោយ​ពីបាន​ស្តាប់​របាយ​ការ​ណ៍​របស់​គណៈ​ កម្ម​ការ​ទទួល​បន្ទុក​ការ​ងារ​បក្ស​នៃ​រដ្ឋា​ភិបាល​ យោបល់របស់​សម​មិត្ត​សមាជិក​ការិ​យាល័យ​នយោ​បាយ​ អគ្គ​លេខា​បក្ស​ ប្រ​ធាន​រដ្ឋ​ ង្វៀន​ ភូត្រុង សរុប​សេច​ក្តី​៖  អប​អរ​សាទរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​លទ្ធ​ផល​ដែល​សម្រេច​បានក្នុង​ការ​បង្ការ​ ទប់ស្កាត់​ជំងឺ​ឆ្លង​រយៈ​ពេល​កន្លង​ បង្ហាញ​ពីលក្ខណៈ​ថ្លៃ​ថ្នូរ​ និង​អត្ត​ចរិត​ដ៏​ល្អ​ប្រ​ពៃនៃ​របប​យើង​។​ ដូច្នេះ​  ការ​ងារ​ដឹក​នាំ​និង​ចង្អុល​ការ​បាន​ទាន់​ពេល​វាង​វៃ ប្តូរ​ផ្តាច់​ ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​ទូទាំង​ប្រ​ជា​ជន​ រួម​គ្នា​ទប់ស្កាត់​សម្រេច​បាន​លទ្ធ​ផល​ជាវិជ្ជមាន​ បាន​ពិភព​លោក​វាយ​តម្លៃ​ខ្ពស់​ ប្រ​ជា​ជន​មាន​ទំ​នុក​ចិត្ត​ គាំ​ទ្រ និង​សកម្ម​ចូល​រួម​។​

វិភាគ​ពីការ​ជះឥទ្ធិពល​របស់​ជំងឺ​ឆ្លង​ COVID-១​៩​ លើគ្រប់​វិស័យ​សេដ្ឋ​កិច្ច​សង្គម​ សន្តិ​សុខ​-ការ​ពារ​ប្រ​ទេស​ កិច្ច​ការ​បរទេស​ ទេស​ចរ​ណ៍ ចិត្ត​សាស្រ្ត​សង្គម​ និង​ជីវភាព​ប្រ​ជា​ជន​។​ល។​ អគ្គ​លេខា​បក្ស​ ប្រ​ធាន​រដ្ឋ​ បញ្ជា​ក់​ច្បាស់​៖ ឆ្នាំ​២​០២​០នេះ​ ប្រ​ទេស​ជាតិ​មាន​ព្រឹត្តិ​ការ​ណ៍​សំ​ខាន់​ៗ​ជាច្រើន​ ឆ្នាំ​ដែល​វៀត​ណាម​ទទួល​តួនាទី​ជាប្រ​ធាន​អា​ស៊ាន​ សមាជិក​មិន​អចិ​ន្រ្តៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ អង្គ​ការ​សហប្រ​ជា​ជាតិ​អា​ណត្តិ​កាល​ ២​០២​០-២​០២​១​ ឆ្នាំ​ដំណើរ​ការ​មហា​សន្និ​បាត​ប​ក្ខភាគ​គ្រប់​លំ​ដាប់​ថ្នាក់​ ឆ្ពោះ​ទៅ​មហា​សន្និ​បាត​តំ​ណាង​ទូទាំង​ប្រ​ទេស​លើក​ទី​XIII របស់​បក្ស​។​ល។​ ហេតុ​ដូច្នោះ​ គប្បី​គិត​គូរ​គម្រោង​ មាន​វិធាន​ការ​សម្រាប់​យូរ​អង្វែង​ នឹង​បន្ត​ការ​ពង្រីក​ឧត្តមភាព​ក្នុង​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ និង​ធ្លុង​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​ ចិត្ត​មួយ​ថ្លើម​មួយ​ ប្រ​ជា​ជន​ម្នាក់​ៗ​ជាយុទ្ធ​ជន​មួយ​រូប​ លើស​មរភូមិ​ប្រ​ឆាំង​ជំងឺ​ ទប់ស្កាត់​ឱ្យ​បាន​ទាន់​ពេល​ កាត់​បន្ថយ​ជាអតិបរមាពីប្រ​ភព​ជំងឺ​ឆ្លង​ អា​ទិភាព​បង្ក​លក្ខណ​សម្បត្តិ​ ប្រ​ភព​ធនធាន​មនុស្ស​ ដើម្បី​បង្ក្រាប​ជំងឺ​ឆ្លង​តាម​ស្មារ​តី​ “ប្រ​យុទ្ធ​ប្រ​ឆាំង​ជំងឺ​ ដូច​ប្រ​យុទ្ធ​ប្រ​ឆាំង​សង្គ្រាម​”។​

សមាជិក​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ត្រឹង​ក្វឹ​កទ្រុង​ ថ្លែង​ការ​ណ៍​ដឹក​នាំ​កិច្ច​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​អនឡាញ​ ក្នុង​ការ​បង្កា  ទប់ស្កាត់​ជំងឺ​ឆ្លង​ COVID-១​៩​ ជាមួយ​មន្ទីរ​ ផ្នែក​ និង​ខណ្ឌ​ ស្រុក​ទាំង​៩​។​

* ព្រឹក​ថ្ងៃ​ ២​៤​/៣​/២​០២​០ ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ រៀប​ចំ​កិច្ច​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​អនឡាយ​ បង្ការ​ ទប់ស្កាត់​ជំងឺ​ឆ្លង​ COVID-១​៩​ ជាមួយ​មន្ទីរ​ ផ្នែក​ និង​ខណ្ឌ​ ស្រុក​ ទាំង​៩​ផង​ដែរ​។​

ថ្លែង​ការ​ណ៍​ក្នុង​អង្គ​ប្រ​ជុំ​ សម​មិត្ត​ ត្រឹង​ក្វឹ​កទ្រុង​ គូសបញ្ជា​ក់​៖  “ជំងឺ​ឆ្លង​ COVID-១​៩​ មាន​ការ​ប្រែប្រួល​យ៉ាង​លឿន​ និង​ស្មុគ​ស្មាញ​។​ សំ​ណូម​ពរដល់​ស្ថាប័ន​ អង្គ​ភាព​ ភូមិ​ភាគ​ ប្តូរ​ផ្តាច់​ប្រ​ឆាំង​នឹង​ជំងឺ​តាម​ “ស្មារ​តី​សម័យ​សង្គ្រាម​” អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់ផែន​ការ​លេខ​ ៤​៨​ របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង​ និង​លិខិត​ចង្អុល​ការ​របស់​មជ្ឈិម​”។​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ក៏​បាន​អំ​ពាវ​នាវ​៖ ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ចូល​រួម​ទប់ស្កាត់​ជាមួយ​ស្មារ​តី​ ទទួល​ខុស​ត្រូវ​ខ្ពស់​បំ​ផុត​។​ តំ​បន់​ណាដែល​មាន​ការ​ធ្វេស​ប្រ​ហែស​ នឹង​ដកហូត​តំ​ណែង​អ្នក​ទទួល​ខុស​ត្រូវ​ជាបន្ទាន់​។​ គ្រប់​ស្ថាប័ន​ព័ត៌​មាន​ មហា​ជន​បន្ត​ធ្វើ​ការ​ផ្សព្វ​ផ្សា​យជាប្រ​ចាំ​ដល់​ប្រ​ជា​ជន​។​

លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ បាន​សំ​ណូម​ពរដល់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ គិត​គូរ​ឡើង​វិញ​ រួច​នឹង​ស្នើ​ឡើង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គប្បី​ទិញ​បន្ថែម​ឧប​ករណ៍​ការ​ពារ​ បរិក្ខារ​ពេទ្យ​ដែល​ចាំ​បាច់​បំ​ផុត​ ធានា​ដល់​ការ​ពិនិត្យ​ព្យា​បាល​ ពិសេស​គឺ​ឧប​ករណ៍​ការ​ពារ​សម្រាប់​ក្រុម​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​។​ ទន្ទឹម​នឹង​នោះ​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ បាន​រាយ​ការ​ណ៍​ដល់​គណៈ​កម្មា​ធិការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​  ស្នើ​សុំ​ប្តូរ​មូល​និធិ​ដើម្បី​អ្នក​ក្រ (ប្រាក់​បៀវត្ស១​ថ្ងៃ​) ទៅ​ជាមូល​និធិ​សម្រាប់​បង្ការ​ ទប់ស្កាត់​ជំងឺ​ឆ្លង​វិញ​។​ ក្រៅ​ពីនេះ​ មន្ទីរ​ឧស្សា​ហពាណិ​ជ្ជកម្ម​ ក៏​បាន​ធានា​ទំ​និញ​ប្រើ​ប្រាស់​បម្រើ​ដល់​ប្រ​ជា​ជន​  ដើម្បី​កុំ​ឱ្យ​កើន​តម្លៃ​ជាគំ​ហុក​។​ ផ្នែក​នីមួយ​ៗ​គប្បី​ក្តោប​ក្តាប់​ ពីកម្ម​ករ​ដែល​ត្រូវ​បញ្ឈ​ប់​ដោយ​សារ​ផលិត​កម្ម​ពន្យាពេល​មក​ពី​ជំងឺ​ឆ្លង​ ធ្វើ​យ៉ាង​ណាដើម្បី​ដាក់​ញត្តិស្នើ​សុំ​ជួយ​ឧប​ត្ថម្ភ​សម​ស្រប​។​  ត្រៀម​រៀប​ចំ​បន្ថែម​មណ្ឌល​ដាច់​ដោយ​ឡែក​ប្រ​មូល​ផ្តុំ​ និង​ចាត់​ចែង​ទីតាំង​នោះ​ ឱ្យ​ច្បាស់​លាស់​។​ ក្រៅ​ពីនេះ​ នគរ​បាល​ក៏​បាន​ចាត់​វិធាន​ការ​យ៉ាង​ប្តូរ​ផ្តាច់​ចំ​ពោះ​ព័ត៌​មាន​មិន​ពិត​ ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើភូមិ​សាស្រ្ត​។​ល។​

* ចាប់​ពីម៉ោង​ ១​៦​-ម៉ោង​១​៧​ ថ្ងៃ​ ២​៤​/៣​/ ២​០២​០ មន្ទីរ​ពហុ​ព្យា​បាល​មជ្ឈិម​កឹង​ធើ ធ្វើ​សម​យុទ្ធ​ បង្ការ​ ទប់ស្កាត់​ជំងឺ​ឆ្លង​ COVID-១​៩​ តាម​វិធី​សាស្រ្ត​ បង្ការ​ ទប់ស្កាត់​ជំងឺ​របស់​ក្រសួង​សុខា​ភិបាល​។​ 

ការ​ធ្វើ​សម​យុទ្ធ​រួម​មា​ន អនុ​វត្ត​វិធី​សាស្រ្ត​ទទួល​អ្នក​ឆ្លង​ជំងឺ​ និង​សង្ស័យ​ឆ្លង​ជំងឺ​ ត្រូវ​បាន​តាក់​តែង​ ដំណើរ​សាច់រឿង​ដែល​អា​ចនឹង​កើត​មាន​ ដូច​៖ ទទួល​អ្នក​ជំងឺ​ដែល​មក​ពី​ផ្ទះ​  (ក្នុង​ក្រុង​នៅ​ខណ្ឌ​និញកេវ​) ទទួល​អ្នក​ជំងឺ​ តាម​រយៈ​លេខ​ទូរ​ស័ព្ទ​ ទទួល​អ្នក​ជំងឺ​ពេល​មក​ពិនិត្យ​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ បញ្ជូន​អ្នក​ជំងឺ​ទៅ​កាន់​ផ្នែក​ជំងឺ​គ្រុន​ក្តៅ​។​ ម្យ៉ាង​ទៀត​ វេជ្ជ​បណ្ឌិត​និង​គិល​ានុបដ្ឋាកក្នុង​ក្រុម​ធ្វើ​សម​យុទ្ធ​ នឹង​មាន​ប្រ​តិក​ម្ម​រហ័ស​ក្នុង​ការ​ទប់ស្កាត់​ ជំងឺ​ឆ្លង​ COVID-១​៩​ ត្រូវ​បាន​បំ​ពាក់​មធ្យោ​បាយ​ការ​ពារ​យ៉ាង​ត្រឹម​ត្រូវ​ ដើម្បី​ទទួល​អ្នក​ជំងឺ​ទៅ​កាន់​តំ​បន់​ដាច់​ដោយ​ឡែក​ដែល​សង្ស័យ​ឆ្លង​ជំងឺ​ និង​តំ​បន់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ច្បាស់​លាស់​  ដើម្បី​ធានា​កាត់​បន្ថយ​ជាអតិបរមា ស្ថាន​ភាព​អ្នក​ជំងឺ​ ប្រាស្រ័យ​ទាក់​ទង​ជាមួយ​បុគ្គ​លិកពេទ្យ​និង​សហគមន៍  កាត់​បន្ថយ​កម្រិត​ទាប​បំ​ផុត​ លទ្ធ​ភាព​ឆ្លង​ជំងឺ​ (ប្រ​សិ​នបើ​មាន​)។​

នាយ​ក​មន្ទីរ​ពេទ្យ​ ង្វៀន​មិញ​វ៉ូវ ឱ្យ​ដឹង​៖ គោល​បំ​ណង​នៃ​ការ​ធ្វើ​សម​យុទ្ធ​ គឺ​ដើម្បី​ត្រួត​ពិនិត្យ​ឆែក​ឆេរទាំង​ស្រុង​ទៅ​លើការ​ងារ​ត្រៀម​លក្ខណៈ​រយៈ​ ពេល​កន្លង​ អំ​ពី​មូល​ដ្ឋាន​សម្ភារៈ​ បំ​ពាក់​គ្រឿង​បរិក្ខារ​ និង​ធនធាន​មនុស្ស​។​ ពោល​គឺ​បំ​ពេញ​បន្ថែម​ និង​ធ្វើ​ឱ្យ​សុក្រឹតរាល់​បែប​បទ​ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល​ លើក​កម្ពស់​ភាព​ម្ចាស់​ការ​ និង​ត្រៀម​ជាស្រេច​រាល់​ហេតុ​ការណ៍​ តាំង​ពីភាព​សាម​ញ្ញ​ដល់​ស្មុគ​ស្មាញ​ ក៏​ដូច​ជា​ករណី​ពិសេស​ ដូច​ជា​ការ​ធ្វើ​ការ​វះកាត់​លើអ្នក​ជំងឺ​មាន​ វិជ្ជមាន​ COVID-១​៩​។​

ថ្ងៃ​ ២​៥​ ខែមីនា​ មន្ទីរ​ពទ្យនឹង​អនុ​វត្ត​ត្រួត​ពិនិត្យ​ សីតុណ្ហ​ភាព​ លើអ្នក​ដែល​ចេញ​ចូល​តាម​ខ្លោង​ទ្វារ​មន្ទីរ​ពេទ្យ​  (រួម​ទាំង​បុគ្គ​លិកពេទ្យ​ផង​ដែរ​) ដើម្បី​កំ​ណត់​ដឹង​ករណី​ដែល​សង្ស័យ​ឆ្លង​ជំងឺ​ និង​ធ្វើ​ការ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ជាបន្ទាន់​ កាត់​បន្ថយ​ជាអតិបរមា ចំ​នួន​មនុស្ស​ដែល​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​ករណី​សង្ស័យ​ឆ្លង​ជំងឺ​ ឬ​ក៏​អ្នក​ឆ្លង​ជំងឺ​តែម្តង​។​ ជាមួយ​ស្មារ​តី​ត្រៀម​ជាស្រេច​ ក្នុង​ការ​ទទួល​និង​ពិនិត្យ​ព្យា​បាល​ដល់​អ្នក​ជំងឺ​ មន្ទីរ​ពហុ​ព្យា​បាល​មជ្ឈិម​កឹង​ធើ មាន​គ្រប់​មូល​ដ្ឋាន​សម្ភារៈ​ បំ​ពាក់​គ្រឿង​បរិក្ខារ​និង​ធនធាន​មនុស្ស​ ដោយ​ធានាបម្រើ​ការ​ពិនិត្យ​ព្យា​បាល​ តាម​កិច្ច​ចង្អុល​ការ​របស់​ក្រសួង​សុខា​ភិបាល​៕​    

      យោង​៖ ទីភ្នាក់​ងារ​សារ​ពត៌មាន​វៀត​ណាម​ - ប្រែសម្រួល​៖លីសៀ

ចែករំលែកអត្ថបទ