23/03/2020 - 14:15

ធានា​ភាគ​កម្រិត​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​

ដើម្បី​អនុ​វត្ត​សម្រេច​នូវ​កម្រ​ង​បទ​ដ្ឋាន​ឃុំ​ជន​បទ​ថ្មី​លើក​កម្ពស់​ដំណាក់​កាល ​២​០១​៩​-២​០២​០ ស្រុក​យ៉ុងរៀង​ ខេត្ត​គៀង​យ៉ាង​ បាន​ចេញ​ផែន​ការ​លេខ​ ៩​៥​/KH-UBND ស្តីពី​ការ​កសាង​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​លើក​កម្ពស់​ដំណាក់​កាល​២​០១​៩​-២​០២​០ នៅ​លើភូមិ​សាស្រ្ត​ស្រុក​ ក្នុង​នោះ​ មាន​ការ​ចលនា​ប្រ​ជា​ជន​ចូល​រួម​ចលនា​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ និង​សុវត្ថិ​ភាព​សង្គម​នៅ​លើភូមិ​សាស្រ្ត​។​

មន្ទីរ​ពេទ្យ​ពហុ​វិជ្ជា​ខេត្ត​សុក​ត្រាំង​។​

យោងតាម​នោះ​ ក្នុង​ទិស​ដៅ​នៃ​ផែន​ការ​៩​៥​ ស្រុក​ចង្អុលការ​ដល់​ផ្នែក​និង​ឃុំ​នានា​ អនុ​វត្ត​ភារកិច្ច​លើវិស័យនីមួយ​ៗ​ ក្នុង​នោះ​មាន​ការ​ផ្តោត​ចិត្ត​អនុ​វត្ត​ល្អ​នូវ​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ ស្តីពី​ប្រ​ជា​ធិប​តេយ្យ​នៅ​មូល​ដ្ឋាន​។​ ភូមិ​នានា​បាន​កសាង​និង​អនុ​វត្ត​តាម​សេច​ក្តី​កំ​ណត់​របស់​សហគម​ន៍ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​។​ កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ឃុំ​ប្រ​តិបត្តិ​ល្អ​តាម​ច្បាប់​និង​លើក​កម្ពស់​ក្រម​ សីល​ធម៌​ក្នុង​ការ​អនុ​វត្ត​ការ​ងារ​របស់​ខ្លួន​។​ សន្តិ​សុខ​សណ្តាប់​ធ្នាប់សង្គម​ត្រូវ​បាន​ធានា​។​ ទន្ទឹម​នឹង​នោះ​ ស្ថាប័ន​សម​ត្ថ​កិច្ច​បាន​ចលនាប្រ​ជា​ជន​សកម្ម​ចូល​រួម​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខជាតិ​។​ ចូល​រួម​ទម្រង់​ស្វ័យ​គ្រប់​គ្រង​ ចង​សម័្ពន្ធ​ការ​ពារ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ ដែល​ធ្វើ​សកម្ម​ភាព​ជាប្រ​ចាំ​និង​មាន​ប្រ​សិ​ទ្ធភាព​។​ អា​ស្រ័យ​ហេតុ​នោះ​ រយៈ​ពេល​កន្លង​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​លើភូមិ​សាស្រ្ត​ស្រុក​មាន​ស្ថេរ​ភាព​ ប្រ​ជា​ជន​សកម្ម​ចូល​រួម​ការ​ចលនា​របស់​ភូមិ​ភាគ​ ដូច​ជា​៖ យុវជន​ផ្សា​រភ្ជាប់​នឹង​វប្ប​ធម៌​ចរាចរ​ណ៍ កសាង​ផ្លូវ​ភ្លឺ​ បៃតង​ ជ្រះ​ស្អាត​ ទូទាំង​ប្រ​ជា​ជន​កសាង​ជីវភាព​ វប្ប​ធម៍។​ល។​ ចាប់​តាំង​ពីពេល​នោះ​មក​ ស្រុក​កសាង​ផ្លូវ​ជន​បទ​បាន​ជាង​៦​០ពាន់​ម៉ែ​ត្រមាន​ភ្លើង​អគ្គិ​សនីបើ​ក​បំ​ភ្លឺ​។​ បង​ថា​ច់​ហ្វាង​ នៅ​ឃុំ​ហ្វាធ្វឹង​ បាន​ឱ្យ​ដឹង​៖ “ អា​ស្រ័យ​មាន​ភ្លើង​អគ្គិ​សនីតាម​ផ្លូវ​ជន​បទ​ ខ្ញុំ​ទៅ​ដឹក​ទំ​និញ​នៅ​ពេល​យប់​មិន​ខ្លាច​ដូច​កាល​មុន​ទៀត​។​ ផ្លូវ​ភ្លឺ​ក្រឡែត​ យើង​បើ​ក​បរពេល​យប់​ក៏​ងាយ​ស្រួល​ជាង​"។​

 ប្រ​ការ​គួរ​ឱ្យ​សរ​សើរ​គឺ​ចលនា​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​និង​ សុវត្ថិ​ភាព​ចរាចរ​ណ៍នៅ​ក្នុង​ស្រុក​យ៉ុងរៀង​ ត្រូវ​បាន​ប្រ​ជា​ជន​គាំ​ទ្រចូល​រួម​យ៉ាង​សកម្ម​។​ បង​ស្រីលីធីហ្វញ់ នៅ​ឃុំ​ថា​ញ់ភឿកដែល​កំ​ពុង​ធ្វើ​ស្មៅ​តាម​របៀង​ស្ពាន​ថា​ញ់ភឿកបាន​ឱ្យ​ដឹង​៖“ ខ្ញុំ​ឃើញ​វល្លិ ដុះ​ស៊ុប​ទ្រុប ដូច្នេះ​ខ្ញុំ​បាន​សម្អាត​ឱ្យ​ជ្រះ​ រួច​ដាំ​ដើម​ផ្កា​ដែល​មានកម្ពស់​ទាប​ជាលម្អ​។​ ការ​ងារ​នេះ​គ្មាន​នរណា​ចាប់​ធ្វើ​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវតែធ្វើ​។​ កាល​ពី​មុន​គ្មាន​ផ្លូវ​ក្រាល​ក្រួស​ទេ មាន​តែ​ផ្លូវ​ដានភ្ជាប់​ពីស្រុក​កើ-ដ (ក្រុង​កឹង​ធើ) និង​ស្រុក​យ៉ុងរៀង​ (ខេត្ត​គៀង​យ៉ាង​)។​ រដ្ឋ​កសាង​ផ្លូវ​នេះ​ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ប្រ​ជា​ជន​ធ្វើ​ដំណើរ​ទៅ​មក​។​ ឥឡូ​វខ្ញុំ​ធ្វើ​ការ​ងារ​បន្តិច​បន្តួច​ ដើម្បី​ចូល​រួម​ថែរក្សា​ផ្លូវ​និង​ធ្វើ​ឱ្យ​វាកាន់​តែស្រស់​ស្អាត​៕

ហាថា​ញ-សុផន    

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ស្រី​លីធីហ្វញ់