មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

16/03/2020 - 15:44

អស់​ពី​ព្រះ​ទ័យ​កសាង​វត្ត​អា​រាម​

ច្រើន​ឆ្នាំ​មក​នេះ​ ព្រះ​តេជព្រះ​គុណ​យឿងលឿង​ ព្រះ​ចៅ​អធិ​ការ​វត្ត​សិរី​វង្សា​អណ្តូង​ចេក​មាស​ (ពុត​ធ្លេថ្មី​) ឃុំ​វិញ​ប៊ិញ ស្រុក​ហ្វាប៊ិ​ញ ខេត្ត​បាក​លីវ​ ព្រះ​អង្គ​តែង​យក​អស់​ព្រះ​ទ័យ​ក្នុង​ការ​កសាង​វត្ត​អា​រាម​ និង​គិត​គូរ​ដល់​ការ​បួស​រៀន​របស់​ព្រះ​សង្ឃ​។​ ផ្តើ​មពីនោះ​ ពុទ្ធ​បរិស័ទ​ក្នុង​ចំ​ណុះ​ជើង​វត្ត​ជឿ​ទុក​ចិត្ត​និង​សាម​គ្គី​ជា​ធ្លុង​មួយ​ រួម​វិភាគ​ទាន​កសាង​វត្ត​អា​រាម​កាន់​តែ​មាន​សោ​ភណ​ភាព​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

មុន​ពេល​កសាង​សំ​ណង់​អ្វី​មួយ​ក្នុង​វត្ត​ ព្រះ​តេជព្រះ​គុណ​យឿងលឿង​តែ​ងសួរ​យោបល់​ពីគណៈ​កម្ម​ការ​វត្ត​។​

ឆ្នាំ​២​០​០​០​ ពេល​បាន​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​បាក​លីវ​ ចាត់​មក​ទទួល​នាទី​ជា​ព្រះ​ចៅ​អធិការ​វត្ត​អណ្តូង​ចេក​មាស​ កាល​នោះ​កុដិ​ សាលា​របស់​វត្ត​ភាគ​ច្រើន​គឺ​ចាស់​ទ្រុឌទ្រោម​ ព្រះ​វិ​ហារ​កសាង​មិន​ទាន់​ហើយ​ នៅ​ជុំ​វិញ​វត្ត​មាន​ស្រះ​ អណ្តូង​ខ្វាត់​ខ្វែង​ និង​ដើម​ឈើ​ស្មៅ​ដុះ​ស៊ុម​ទ្រុម​។​ល។​ ឃើញ​ដូច្នោះ​ ព្រះ​អង្គ​បាន​ពិភាក្សា​ជា​មួយ​នឹង​គណៈ​កម្ម​ការ​វត្ត​ គឺ​ត្រូវ​មាន​ការ​សាម​គ្គី​ រៃអង្គាស​ពុទ្ធ​បរិស័ទ​ រួម​វិភាគ​ទាន​ប្រាក់​ដើម្បី​កសាង​ បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ព្រះ​សង្ឃ​បួស​រៀន​ និង​ពុទ្ធ​បរិស័ទ​មក​វត្ត​ធ្វើ​បុណ្យ​សុន្ទរ៍​ទាន​។​

ព្រះ​តេជព្រះ​គុណ​យឿងលឿង​ មាន​ថេរដី​កា​៖ “វត្ត​ជា​មជ្ឈ​មណ្ឌល​ប្រ​ជុំ​ជីវ​ភាព​វប្ប​ធម៌​របស់​ពុទ្ធ​បរិស័ទ​ ហេតុ​នោះ​វត្ត​អា​រាម​ត្រូវ​ស្អាត​បាត​ ទើប​ទាក់​ទាញ​បាន​ពុទ្ធ​បរិស័ទ​មក​វត្ត​ធ្វើ​បុណ្យ​សុន្ទរ៍ទាន​ និង​យុវជន​មក​បួស​រៀន​។​ ព្រោះ​ហេតុ​នោះ​ ភារកិច្ច​ដំបូង​របស់​អា​ត្មា​ភាព​ គឺ​ត្រូវ​តែ​កសាង​ព្រះ​វិហារ​ឱ្យ​សម្រេច​ និង​កសាង​កុដិ​ សាលា​ឡើង​វិញ​ឱ្យ​បាន​សម​រម្យ​”។​ អា​ស្រ័យ​អស់​ពី​ព្រះ​ទ័យ​រៃអង្គាស​ពុទ្ធ​បរិស័ទ​ទាំង​ក្នុង​ និង​ក្រៅ​ប្រ​ទេស​រួម​វិភាគ​ទាន​ មក​ទល់​ពេល​នេះ​ ព្រះ​វិហារ​បាន​កសាង​សម្រេច​ជា​ស្ថា​ពរ​ ចំ​ណែក​កុដិ​ សាលា​កសាង​ជិត​សម្រេច​ ក្នុង​បរិវេណ​វត្ត​បាន​ចាក់​ដី​ពង្រាប​ស្មើ​ និង​ដាំ​ដើម​ឈើ​លម្អ​ បង្ក​បរិយា​កាស​ បៃតង​ ជ្រះ​ស្អាត​។​ ក្រៅ​ពីនោះ​ ព្រះ​អង្គ​នៅ​ទាំង​បង្ក​លក្ខណៈ​ឱ្យ​ព្រះ​សង្ឃ​ទៅ​រៀន​នៅ​សាលា​មធ្យម​ សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាមបូ​ទៀត​ផង​។​ ដល់​រដូវ​វិស្សម​កាល​ម្តង​ៗ​ វត្ត​តែង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ សម្រាប់​កូន​ចៅ​ពុទ្ធ​បរិស័ទ​មក​រៀន​សូត្រ​។​ លោក​ថាច់​អឿង ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ ឱ្យដឹង​៖ “ចាប់​ពីព្រះ​តេជព្រះ​គុណ​យឿង​លឿង​ មក​ទទួល​នាទី​ ជា​ព្រះ​ចៅ​អធិការ​វត្ត​ ឃើញ​ថា​ក្នុង​វត្ត​មាន​សំ​ណង់​ថ្មី​ៗ​ជា​ច្រើន​បាន​កសាង​ឡើង​ ហើយ​មាន​ភាព​សមរម្យជាង​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​  ម្ល៉ោះ​ហើយ​ពុទ្ធ​បរិ ស័ទតែ​ងគោ​រព​ស្រឡាញ់​ព្រះ​អង្គ​។​ ពិសេស​ ព្រះ​អង្គ​តែង​ដឹក​នាំ​ពុទ្ធ​បរិស័ទ​រស់​នៅ​ត្រូវ​គោ​រព​តាម​ច្បាប់​ ។​ សកម្ម​ចលនា​សប្បុរ​ស​ជន​រួម​វិភាគ​ទាន​ ដើម្បី​បោះ​ទូក​-ងថ្មី​ និង​ស្នើ​ខេត្ត​ឧបត្ថម្ភ​ភ្លេង​ពិណពាទ្យមួយ​វង់​។​ បច្ចុប្បន្ន​ ទូទាំង​ស្រុក​មាន​តែ​ទូក​-ង វត្ត​សិរី​វង្សាអណ្តូង​ចេក​មាស​មួយ​គាត់​ នេះ​ក៏​ជា​កិត្តិ​យស​ដ៏​ធំ​ធេង​សម្រាប់​វត្ត​យើង​ខ្ញុំ​”។​

“ពេល​ឈាន​ជើង​ចូល​វត្ត​នេះ​ អា​ត្មា​ភាព​បាន​កំ​ណត់ច្បាស់​ក្នុង​ព្រះ​ទ័យ​មួយ​ជីវិត​គឺ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​វត្ត​អា​រាម​ និង​ពុទ្ធ​សាសនា​ ម្ល៉ោះ​ហើយ​គោ​ល​បំ​ណង​របស់​អា​ត្មា​ភាព​ គឺ​ត្រូវ​តែ​កសាង​វត្ត​អណ្តូង​ចេក​មាស​ឱ្យ​កាន់​តែ​សម​រម្យ​។​ ពេល​ខាង​មុខ​ អា​ត្មា​ភាព​នឹង​បន្ត​រៃអង្គាស​សប្បុរ​ជន​រួម​វិភាគ​ទាន​កសាង​ កុដិ​ សាលា​ឱ្យ​បាន​សម្រេច​ជា​ស្ថាពរ​ ដើម្បី​សម​ជា​វត្ត​មួយ​សម្រេច​បទ​ដ្ឋាន​កេរ​ដំណែល​ប្រ​វត្តិ​សាស្រ្ត​ថ្នាក់​ខេត្ត​” - ព្រះ​តេជព្រះ​គុណ​យឿងលឿង​ មាន​ព្រះ​ថេរដី​កា​ដូច្នេះ​៕

                                            លីធាន​-វិ​មាន

ចែករំលែកអត្ថបទ