ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/03/2020 - 16:07

លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ត្រឹង​ក្វឹកត្រុង អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​និង​ធ្វើ​ការ​ជា​មួយ​កាសែត​កឹង​ធើ​

កឹង​ធើ​- កាល​ពី​ថ្ងៃ​៣​ ខែ​មីនា​ សម​មិត្តត្រឹង​ក្វឹកត្រុង ​ សមាជិក​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ បាន​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​ និង​ធ្វើ​ការ​ជា​មួយ​គណៈ​រៀប​រៀង​ និង​កម្មា​ភិបាល​ស្នូល​កាសែត​កឹង​ធើ​។​

សម​មិត្ត​ត្រឹង​ក្វឹក​ត្រុង សមាជិក​មជ្ឈិម​បក្ស​ លេខា​បក្ស​ក្រុង​កឹង​ធើ​ ថ្លែង​យោបល់​ចង្អុល​ការ​នៅ​ពេល​ធ្វើ​ការ​ជា​មួយ​គណៈ​រៀប​រៀង​និង​កម្មា​ភិបាល​ស្នូល​កាសែត​កឹង​ធើ​។​

រាយ​ការ​ណ៍​ជូន​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ សម​មិត្ត​ត្រឿង​វ៉ាន់​ចៀង អគ្គ​និពន្ធ​នាយ​ក​កាសែត​កឹង​ធើ​ ឱ្យដឹង​៖ "កាសែត​កឹង​ធើ​ បច្ចុប្បន្ន​មាន​ផលិត​ផល​សារ​ព័ត៌​មាន​ចំ​នួន​៣​ប្រ​ភេទ​ គឺ​កាសែត​កឹង​ធើ​ភាសា​វៀត​ កាសែត​អេឡិក​ត្រូនិច​កឹង​ធើ​ និង​កាសែត​កឹង​ធើ​ភាសា​ខ្មែរ​។​ កាសែត​កឹង​ធើ​ តែ​ងច្បាម​តាម​ការ​ដឹក​នាំ​ កំ​ណត់​ទិស​ដៅ​ ផ្សព្វ​ផ្សាយ​របស់​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ បង្កើត​គេហទំ​ព័រ​ជំនាញ​ ប្រ​ធាន​បទ​ពិសេស​ៗ​ ផ្សព្វ​ផ្សាយ​គោល​ការណ៍​ មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ ឆ្លុះ​បញ្ចាំង​ពីសភាព​ការណ៍​ព័ត៌​មាន​របស់​ក្រុង​ ទទួល​បាន​ការ​ចាប់​អា​រម្មណ៍​ពីមហា​ជន​ រួម​ចំ​ណែក​កំ​ណត់​ទិស​ដៅ​ មតិ​សង្គម​។​ល។​

ថ្លែង​យោ​បល់​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​ សម​មិត្ត​ត្រឹង​ក្វឹកត្រុង កត់​សម្គាល់​នូវ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ផ្លាស់​ថ្មី​ លើក​កម្ពស់​គុណ​ភាព​ផលិត​ផល​សារ​ព័ត៌​មាន​របស់​កាសែត​កឹង​ធើ​ក្នុង​រយៈ​ពេល​ន្លង ក៏​ដូច​ជា​ក្នុង​ការ​រៀប​ចំ​ផ្នែក​អង្គ​ការ​ចាត់​តាំង​ កសាង​កង​ជួរ​អ្នក​សារ​ព័ត៌​មាន​ ឆ្លើ​យ​តប​ទៅ​នឹង​តម្រូវ​ការ​ភារកិច្ច​។​ សម​មិត្ត​ បាន​សំ​ណូម​ពរ​កាសែត​កឹង​ធើ​គប្បី​យក​ចិត្ត​ទុក​ដាក់​ផ្លាស់​ថ្មី​ ទាំង​ខ្លឹម​សារ​ និង​រូប​ភាព​លើ​ទំ​ព័រ​កាសែត​កឹង​ធើ​ សំ​ដៅ​លើ​កកម្ពស់​គុណ​ភាព​ ប្រ​សិទ្ធ​ភាព​ផ្សព្វ​ផ្សាយ​ ប្រ​កាន់​យក​គោល​សីល​ធម៌​ កំ​ណត់​ទិស​ដៅ​នយោ​បាយ​ និង​ក្រម​សីល​ធម៌​វិជ្ជា​ជីវ: បង្ក​ភាព​ព្រម​ព្រៀង​ក្នុង​ប្រ​ជា​ជន​។​

សម​មិត្ត​លេខា​បក្ស​ក្រុង​ សំ​ណូម​ពរ​កាសែត​កឹង​ធើ​ គប្បី​បង្កើន​ការ​បណ្តុះ​បណ្តា​ល បំ​ប៉ន​វិ​ជ្ជា​ជីវៈ​ ទ្រឹស្តី​នយោ​បាយ​ដល់​អ្នក​សារ​ព័ត៌​មាន​ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ បណ្តុះ​បណ្តា​លកង​ជួរ​កម្មា​ភិបាល​បន្ត​វេន​ ពិសេស​គឺ​កម្មា​ភិបាល​វ័យ​ក្មេង​ អនុ​វត្ត​ល្អ​ការ​ងារ​កសាង​បក្ស​ អប់​រំនយោ​បាយ​ សតិ​អា​រម្មណ៍​ សីល​ធម៌​ ផ្នត់​រស់​នៅ​ដល់​អ្នក​កាសែត។​ល។​ ក្រៅ​ពីការ​ផ្សព្វ​ផ្សាយ​គោ​ល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ​ ស្ដី​ពី​ការ​ងារ​ជន​ជាតិ​ កាសែត​កឹង​ធើ​ភាសា​ខ្មែរ​ គប្បី​មាន​អត្ថបទ​គំ​រូ​លេច​ធ្លោ​ គំ​រូ​ជឿ​ន​លឿន​ក្នុង​មជ្ឈដ្ឋាន​ព្រះ​សង្ឃ​ ព្រះ​ឧបជ្ឈាយ៍ និង​ទម្រង់​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​មាន​វិសាល​ភាព​ទូលំ​ទូលាយ​ក្នុង​សហគមន៍ ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​វាលរាប​ទន្លេ​គឺវឡុង​៕

                               ក្វឹកថាយ-មុនី

ចែករំលែកអត្ថបទ