មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

02/03/2020 - 15:04

កសិករ​ខ្មែរ​ធ្វើ​មាន​ពីការ​ចិញ្ចឹម​គោ​

ដោយ​សារ​រក​ស៊ី​ស្មោះ​ត្រង់​ ដូច្នេះ​ កសិដ្ឋាន​ចិញ្ចឹម​គោ​សឹម​រ៉ង របស់​លោក​ចៅ​សុខ​ (នៅ​ភូមិ​និញ​ឡើយ​ ឃុំ​អាង​ទឹក​ ស្រុក​ទី​តូង​ ខេត្ត​អាង​យ៉ាង​) ត្រូវ​បាន​ឈ្មួញ​ជិត​ឆ្ងាយ​ដឹង​ស្គាល់​។​ ផ្តើមពីការ​ជួញ​ដូរ​គោ​ បាន​នាំ​មក​ប្រាក់​ចំ​ណូល​ក្នុង​មួយ​ឆ្នាំ​ៗ​ជិត​១​០​០​លាន​ដុង​ រួច​បង្កើត​បាន​ការ​ងារ​ធ្វើ​ដល់​ពលករ​នៅ​ជន​បទ​ផង​។​ ទន្ទឹម​នឹង​នោះ​ លោក​ចៅ​សុខ​ ក៏​ជា​កសិករ​មួយ​រូប​ក្នុង​ចំ​ណោម​កសិករឯ​ទៀ​ត​ បាន​រួម​ចំ​ណែក​កសាង​សំ​ណង់​ជា​ច្រើន​នៅ​ភូមិ​ភាគ​។​ 

លោក​ចៅ​សុខ​ ជា​កសិករ​គំ​រូ​មួយ​រូប​។​

លោក​ចៅ​សុខ​ ឱ្យដឹង​៖  “ពីមុន​ខ្ញុំក៏​ដូច​ជា​កសិករ​ខ្មែរ​ឯ​ទៀត​ដែរ​  សេដ្ឋកិច្ច​គ្រួ​សារ​ខ្ញុំ​ សំ​ខាន់​គឺ​ផលិត​ស្រូវ​និង​ចិញ្ចឹម​គោ​ប៉ុណ្ណោះ​។​ ដោយ​សង្កេត​ឃើញ​ការ​ចិញ្ចឹម​គោ​ផ្តល់ប្រសិទ្ធភាពខ្ពស់​ តម្រូវ​ការ​ក៏​កាន់​តែ​ច្រើន​ឡើង​ កាល​នោះ​ ការ​ផ្គត់​ផ្គង់​គោ​ពូជ​ក្នុង​ភូមិ​ស្រុក​នៅ​មាន​កម្រិត​  ម្ល៉ោះ​ហើយ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ងាក​មក​ខាង​ទម្រង់​ជួញ​ដូរពូជ​សត្វ​ចិញ្ចឹម​នេះ​វិញ”។​

ផ្តើម​ពីគោ​បួន​ប្រាំ​ក្បាល​  ឆ្នាំ​២​០​០​៥​  លោក​ចៅ​សុខ​ បាន​ពង្រីក​កសិដ្ឋាន​របស់​ខ្លួន​ដោយ​ចិញ្ចឹម​តែ​គោ​មេ ដើម្បី​លក់​ឱ្យ​កសិករ​។​ ចន្លោះ​ពីរបីថ្ងៃ​ គាត់​ធ្វើ​ដំណើរ​ទៅ​តាម​កសិដ្ឋាន​ចិញ្ចឹម​គោ​ក្នុង​ស្រុក​ និង​ភូមិ​ភាគ​ក្បែរ​ៗ​ ដើម្បី​រក​ទិញ​គោ​ជំទង់​មាឌ​ធំ​  ដែល​មាន​ប្រ​ភព​ពីប្រ​ទេស​កម្ពុជា​យក​មក​លក់​។​ ក្នុង​ដំណាក់​កាល​ចិញ្ចឹម​ គាត់​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អនា​ម័យ​ក្រោល​ និង​ចាក់​វាក់​សាំង​បង្ការ​ជំងឺ​។​  អា​ស្រ័យ​ហេតុ​នោះ​ កសិដ្ឋាន​ចិញ្ចឹម​គោ​របស់​គាត់​ តែង​បាន​ឈ្មួញ​ទៅ​រក​ទិញ​ជា​និច្ច​។​ “ចំ​នួន​គោ​ដែល​លក់​មិន​កំ​ណត់​ មាន​ខែ​ខ្លះ​លក់​បាន​រាប់​សិប​ក្បាល​ ខែ​ខ្លះ​ទៀ​ត​គ្មាន​សោះ​។​ ថ្វី​ត្បិត​ដូច្នោះ​ក្តី​ ក៏​អាច​ផ្តល់​ប្រាក់​ចំ​ណេញ​លំ​នឹង​បង្គួរ​។​ មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​ជិត​១​០​០​លាន​ដុង​”  លោក​ចៅ​សុខ​ បាន​ឱ្យដឹង​ដូច្នេះ​។​ 

ខណៈ​ពេល​សាក​សួរ​ពី “គន្លឹះ​” នៃ​ការ​ជួញ​ដូរ​គោ​មាន​ប្រ​សិទ្ធ​ភាព​ លោក​ចៅ​សុខ​ បាន​បង្ហើប​ឱ្យដឹង​៖   “ភាព​ស្មោះ​ត្រង់​និង​គុណ​ភាព​ជា​ការ​សំ​ខាន់​បំ​ផុត​។​ នៅ​ពេល​ទិញ​កូន​គោ​យក​មក​លក់​ ខ្ញុំ​ច្រើន​តែ​រើស​គោ​ដែល​មាន​មាឌ​ធំ​ និង​គុណ​ភាព​។​  ក្រោយ​ពីទិញ​មក​ កូន​គោ​ត្រូវ​បាន​ចាក់​ថ្នាំ​បង្ការ​តាម​ពេល​កំ​ណត់​ ម្ល៉ោះ​ហើយ​កសិករ​ស្ងប់​ចិត្ត​ពេល​ទិញ​គោ​ទៅ​ចិញ្ចឹម​”។​ តាម​រយៈ​ការ​ចិញ្ចឹម​គោ​ បាន​ធ្វើ​ឱ្យ​គ្រួ​សារ​លោក​ចៅ​សុខ​ លើក​ស្ទួយ​សេដ្ឋ​កិច្ច​គ្រួ​សារ​។​  ផ្តើម​ពីដី​ស្រែ​១​ហិកតា​ លោក​ចៅ​សុខ​ សន្សែ​សន្សំ​បាន​លុយ​ខ្លះ​ៗ​ពង្រីក​ផ្ទៃ​ដី​បាន​ដល់​ទៅ​៣​ហិក​តា​។​  ក្នុង​នោះ​ គាត់​ដាំ​ស្មៅ​០​,៥​ហិក​តា​  ដើម្បី​ផ្គត់​ផ្គង់​ចំ​ណី​គោ​។​

ក្រៅ​ពីនេះ​ កសិដ្ឋាន​សឹមរ៉ង ថែម​ទាំង​រួម​ចំ​ណែក​បង្កើត​ការ​ងារ​ធ្វើ​ដល់​ពលករ​ជា​ច្រើន​នៅ​ភូមិ​ភាគ​ ដោយ​រក​បាន​ប្រាក់​ចំ​ណូល​ពី២​៥​០​.០​០​០​-៣​៥​០​.០​០​០​ដុង​/ថ្ងៃ​។​  ជា​ពិសេស​រៀង​រាល់​ឆ្នាំ​ លោក​ចៅ​សុខ​ សកម្ម​រួម​វិភាគ​ទាន​ទឹក​ប្រាក់​កសាង​សំ​ណង់​សុខុមា​លភាព​សង្គម​នៅ​ភូមិ​ភាគ​ពី២​០​-៣​០​លាន​ដុង​។​ គ្រួ​សារ​ក្រី​ក្រជា​ច្រើន​ ពេល​មក​ទិញ​គោ​ គាត់​លក់​ដោយ​តម្លៃ​ទាប​ និង​ណែ​នាំ​បច្ចេក​ទេស​ចិញ្ចឹម​ទៀត​ផង​។​ល។​ ឆ្លង​តាម​រយៈ​នោះ​ បង្ក​លក្ខណ​សម្បត្តិ​សម្រាប់​ពួក​គាត់​ចាក​ផុត​ពីភាព​ក្រី​ក្រ។​

ដោយ​ខ្នះ​ខ្នែង​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ និង​ចិញ្ចឹម​កូន​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម​ ហេតុ​នោះ​ លោក​ចៅ​សុខ​ បាន​សមាគម​កសិករ​គ្រប់​លំ​ដាប់​ថ្នាក់​ ជូន​លិខិត​សរ​សើរ​និង​ប័ណ្ណ​សរ​សើរ​ជា​ច្រើន​ អំ​ពី​ស្នា​ដៃ​កសិករ​បង្ក​បង្កើន​ផល-ធ្វើ​អា​ជីវ​កម្ម​ពូកែ​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​។​ ជា​ពិសេស​គ្រួ​សារ​លោក​ចៅ​សុខ​ ជា​គ្រួ​សារ​គំ​រូ​មួយ​ក្នុង​ភូមិ​ស្រុក​ ដើម្បី​គ្រួ​សារ​ឯទៀ​ត​យក​តម្រា​ប់​តាម​។​ 

                                                           យោង​៖ baoangiang.com.vn -ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ