រយៈពេលកន្លង ការិយាល័យប៉ូលិសបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នគរបាលខេត្តត្រាវិញ តែងផ្សព្វផ្សាយ ត្រួតពិនិត្យជាប្រចាំ។ល។ ការងារឃោសនា ចលនាមហាជនចូលរួមបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ។ ធ្វើការណែនាំ ពិនិត្យសុវត្ថិភាពក្នុងការបង្ការពន្លត់អគ្គិភ័យ និងវិនិច្ឆ័យបទល្មើសតាមបទបញ្ញត្តិស្តីពីបង្ការពន្លត់អគ្គិភ័យ។ល។
ក្រុមពិនិត្យទទួលគម្រោងប្លង់បង្ការពន្លត់អគ្គិភ័យ ធ្វើការពិនិត្យលើឧបករណ៍បង្ការពន្លត់អគ្គិភ័យ នៅសំណង់នៃមជ្ឈមណ្ឌលពាណិជ្ជកម្មនិងផ្សារទំនើបត្រាវិញ ។
ឆ្នាំ២០១៩ ការិយាល័យប៉ូលិសបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នគរបាលខេត្ត បានរៀបចំបើកវគ្គហ្វឹកហ្វឺន លត់ដំសមត្ថភាព បំប៉នវិជ្ជាជីវៈក្នុងការបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានចំនួន៤៨វគ្គ ជូនកម្មាភិបាល សមាជិកកងប្រជាការពារ ព្រមទាំងកងបង្ការពន្លត់អគ្គិភ័យជាច្រើនអង្គភាពនៅតាមមូលដ្ឋាន ដោយមានមនុស្សចូលរួមជាង៣.០០០លើកនាក់។ ពោលគឺការិយាល័យ ក៏បានធ្វើការណែនាំពីវិជ្ជាជីវៈពន្លត់អគ្គិភ័យ សង្គ្រោះមនុស្ស និងការបញ្ជូនទ្រព្យសម្បត្តិដល់កងកម្លាំងបង្ការពន្លត់អគ្គិភ័យនៅមូលដ្ឋានទាំង១០ មានមនុស្សចូលរួម២២៧លើកនាក់ ដើម្បីធ្វើសមយុទ្ធពន្លត់អគ្គិភ័យនិងសង្គ្រោះ។ល។
មជ្ឈមណ្ឌលពាណិជ្ជកម្មនិងផ្សារទំនើបត្រាវិញ (វិថីវ៉ង្វៀនយ៉ាប សង្កាត់ទី៧ ក្រុងត្រាវិញ) គឺជាសំណង់មួយក្នុងចំណោមសំណង់ដ៏ធំរបស់ខេត្ត សំដៅអំណរខួប១២០ឆ្នាំ ទិវាបង្កើតខេត្តត្រាវិញ។ ម្យ៉ាងទៀត សំណង់មានផ្ទៃដី១២.៥៧៩ម៉ែត្រការ៉េ ទំហំផ្ទៃដីសរុបប្រមាណ១៩.២៦៥ម៉ែត្រការ៉េ រួមមាន២ជាន់ កម្ពស់១៦៥ម៉ែត្រ។ ក្នុងការត្រួតពិនិត្យទទួលសំណង់បង្ការពន្លត់អគ្គិភ័យរបស់ការិយាល័យប៉ូលិសបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃនគរបាលខេត្តក៏បានសហការជាមួយនគរបាលក្រុងត្រាវិញ ធ្វើការពិនិត្យសំណង់ទាំងនេះ។ លោកង៉ោត្វឹងភឿង ប្រធានក្រុមពិនិត្យសម្រេចគម្រោងប្លង់បង្ការពន្លត់អគ្គិភ័យ (ការិយាល័យប៉ូលិសបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នគរបាលខេត្ត) ឱ្យដឹង៖ “ឆ្លងតាមរយៈនៃការពិនិត្យជាក់ស្តែងលើផ្នែកសំណង់ និងពិនិត្យរាល់តម្រូវការផ្នែកកសាងប្រព័ន្ធបង្ការពន្លត់អគ្គិភ័យ ព្រមទាំងប្រព័ន្ធដទៃទៀតដែលពាក់ព័ន្ធ ដូច៖ គម្លាតសុវត្ថិភាពក្នុងការបង្ការពន្លត់អគ្គិភ័យ ផ្លូវថ្នល់ ប្រព័ន្ធប្រកាសអាសន្នស្វ័យប្រវត្តិ ប្រព័ន្ធពន្លត់ដោយទឹក បំពាក់មធ្យោបាយពន្លត់អគ្គិភ័យនៅនឹងកន្លែង ប្រព័ន្ធការពាររន្ទះ ប្រព័ន្ធស្រូបផ្សែង។ល។ ត្រូវបានដំណើរការសាងសង់ត្រូវតាមគម្រោងប្លង់ដែលបានអនុញ្ញាត”។
ក្រៅពីការពិនិត្យលើសំណង់ធំៗ និងការងារធានាសុវត្ថិភាពក្នុងការបង្ការពន្លត់អគ្គិភ័យនៅតាមរោងចក្រ និងសហគ្រាស ជាពិសេសនៅតាមមូលដ្ឋានកាត់ដេរ ដែលតែងមានផ្ទុកវត្ថុធាតុងាយឆាបឆេះ កម្មករធ្វើការច្រើន ប្រើឧបករណ៍អគ្គិសនី ដូច៖ ឆ្នាំងអុត បំពង់ដាំទឹកដែលងាយនឹងបង្កឱ្យភ្លើងឆាបឆេះ និងខ្សែភ្លើង ឬក៏ច្រកសុវត្ថិភាព។ល។ ត្រូវបានកងកម្លាំងការិយាល័យប៉ូលិសបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃបាននគរបាលខេត្តយកចិត្តទុកដាក់ត្រួតពិនិត្យជាប្រចាំ។ ទន្ទឹមនឹងនោះ ការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ ប្តេជ្ញាវិនិច្ឆ័យម៉ឺងម៉ាត់ចំពោះករណីបំពានច្រើនលើកច្រើនសាបទបញ្ញត្តិផ្នែកខាងសុវត្ថិភាពបង្ការពន្លត់អគ្គិភ័យផងដែរ។ ឆ្នាំ២០១៩ ការិយាល័យប៉ូលិសបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានពិនិត្យតាមមូលដ្ឋានចំនួន១.៣៨១កន្លែង ឆ្លងតាមរយៈនោះ ក៏បានស្នើឱ្យធ្វើការកែលម្អចំណុចខ្វះចន្លោះផ្នែកខាងបង្ការពន្លត់អគ្គិភ័យជាង៣៤៦កន្លែង។ ចេញសេចក្តីសម្រេចពិន័យរដ្ឋបាល៣០ករណី គិតជាទឹកប្រាក់១៨៤,៥លានដុង៕
សឺនម៉ាល័យ-លីសៀ