ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/12/2019 - 17:25

នាយ​ក​រដ្ឋ​មន្ត្រី​ ង្វៀន​ស្វឹង​ភុក ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​កសិករ​

ព្រឹក​ថ្ងៃ​ទី​ ១​០​ ខែ​ធ្នូ នៅ​ក្រុង​កឹង​ធើ​ នាយ​ក​រដ្ឋ​មន្ត្រី​ ង្វៀន​ស្វឹង​ភុក ដឹក​នាំ​សន្និ​សីទ នាយ​ក​រដ្ឋ​មន្ត្រី​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​កសិករ​ ក្រោម​ប្រ​ធាន​បទ "ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​ ចង​សម្ព័ន្ធ​អ្នក​ទាំង​ ៦​ អភិ​វឌ្ឍ​ខ្សែ​សង្វាក់តម្លៃ​កសិផល" មាន​កសិករ​ចូល​រួម​ប្រ​មាណ ​៣​០​០​ នាក់​ តំ​ណាង​ឱ្យ​កសិករ​ទូទាំង​ប្រ​ទេស​។​ នេះ​ជា​លើ​កទី​ពីរដែល​ប្រ​មុខ​រដ្ឋា​ភិបាល​ ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​កសិករ​ បន្ទាប់​ពីទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ជួប​លើ​កដំបូង​នៅ​ហាយ​យឿង (ខែ​ ៤​/២​០​១​៨​)។​

នាយ​ក​រដ្ឋ​មន្ត្រី​ដឹក​នាំ​សន្និ​សីទ នាយ​ក​រដ្ឋ​មន្ត្រី​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​កសិករ​។

ក្រៅ​ពី ២​.០​០​០​ សំ​ណួរ​ ផ្ញើ​ជូន​នាយ​ក​រដ្ឋ​មន្រ្តី​មុន​អង្គ​សន្និ​សីទ ក្នុង​អង្គ​សន្និ​សីទនេះ​ក៏​មាន ​៥​៣​ សំ​ណួរ​ សួរ​ផ្ទាល់​នាយ​ក​រដ្ឋ​មន្រ្តី​ និង​ក្រសួង​ ផ្នែក​ដែល​ជា​ប់ពាក់​ព័ន្ធ​។​ សំ​ណួរ​ទាំង​នេះ​ ផ្ដោត​ទៅ​លើ​បញ្ហា​ផលិត​កម្ម​ ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​ បញ្ហា​កខ្វក់បរិស្ថាន​ ដើម​ទុន​ ប្រ​មូល​ផ្ដុំ​ដី​ស្រែ​ វិ​និ​យោ​គ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ឡូ​ជីស្ទី​ក ( logistics) ផលិត​កម្ម​តាម​ខ្សែ​សង្វាក់ ឱកាស​នៃ​ការ​ទទួល​បាន​ព័ត៌​មាន​ទី​ផ្សា​រ អភិ​វឌ្ឍ​ន៍តំ​បន់​គោ​ល​នយោ​បាយ​ជំនួយ​ដល់​កសិករ​អំ​ពី​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​។​ មាន​សំ​ណួរ​ជា​ច្រើន​របស់​កសិករ​ លើ​កឡើង​ជុំ​វិ​ញ​ស្ថាន​ភាព​ "ខាង​លើ​ក្ដៅ​ ខាង​ក្រោម​ត្រជា​ក់​" មាន​គោ​ល​នយោ​បាយ​ជំនួយខ្លះ​សម​ស្រប​នឹង​ភាព​ជា​ក់​ស្ដែង​សម្រាប់​កសិករ​ ប៉ុន្តែ​ថ្នាក់​ក្រោម​ឱវាទ​បែរ​ជា​ផ្សព្វ​ផ្សា​យ​អនុ​វត្ត​យឺត​។​ ស្ថាន​ភាព​បាក់​ស្រុតដី​ច្រាំង​ទន្លេ​  បម្រែ​បម្រួល​អា​កាស​ធាតុ​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​វាលរាប​ទន្លេ​គឺ​វឡុង​ វិ​ធាន​ការ ​និង​ដំណោះ​ស្រាយ​។​

បូកសរុប​អង្គ​សន្និសីទ​ នាយក​រដ្ឋមន្ត្រី​ ង្វៀន​ស្វឹ​ងភុ​ក សង្កត់​ធ្ងន់​ សមាជិក​រដ្ឋាភិ​បាល​នឹង​ទ​ទួល​យក​សំណើ​ដោយ​ប្រគល់​ឱ្យ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី​ សហ​ការ​ជាមួយ​សមា​គម​កសិករ​វៀត​ណាម​ បូកសរុប​នូវ​យោបល់​ សំ​ណើ​របស់​កសិករ​ ដើម្បី​បង្កើត​ទៅជា​គោល​ការណ៍​ ប្រគល់​ដល់​ក្រ​សួង​ ផ្នែក​ដំណើរការ​អនុវត្ត​។ នាយក​រដ្ឋមន្រ្តី​ សំណូមពរ​លើ​គេហទំព័រ​របស់ក្រ​សួង​ឧស្សាហ​ពាណិជ្ជកម្ម​ ក្រ​សួង​ធន​ធាន​ធម្មជាតិ​និង​បរិស្ថាន​ ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​ សមាគម​កសិករ​វៀតណាម​ គប្បី​មាន​ព័ត៌មាន​ច្បាស់លាស់​អំពី​ទីផ្សារ​ យន្នការ​ជំនួយ​ចំពោះ​ផលិតផល​កសិកម្ម​ដែល​មានប្រៀប​ខ្លាំង​ ពាក់ព័ន្ធ​ដល់​ការងារ​អភិវឌ្ឍន៍​ទីផ្សារ​ ឬក​ត្តា​ដែល​ជា​ធាតុ​ចូល​ផលិតកម្ម​។ គប្បី​លើក​ឡើង​ឱ្យ​ច្បាស់​ចំពោះ​ផលិត​ផល​ សម្ភារៈ​ គីមី​ណា​ក្នុង​ថ្នាំ​ការពារ​រុក្ខជាតិ​ដែល​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ ពី​ព្រោះ​បញ្ហា​នេះ​ ទាក់ទង​ដល់​សុវត្ថិភាព​ម្ហូប​អាហារ​ កិត្យានុភាព​ផ្លាក​យីហោ​ កសិផល​វៀតណាម​។ នាយក​រដ្ឋមន្រ្តី​ សំ​ណូម​ពរ​ដល់​ភូមិភាគ​ ពិសេស​គឺ​ផ្នែក​កសិកម្ម​ ណែនាំ​កសិករ​ផលិត​តាម​ខ្សែ​សង្វាក់​ អនុវត្ត​បច្ចេកវិទ្យា​ ជាពិសេស​ពង្រីក​ឱ្យ​ពេញទំហឹង​កសិកម្ម​សរីរាង្គ​កសិកម្ម​ស្អាត​។ បន្ត​ការពិនិត្យ​តាមដាន​កត្តា​ថ្លៃដើម​ ផលិត​ដើម្បី​កាត់​បន្ថយ​តម្លៃ​ទីផ្សារ​ ត្រួត​ពិនិត្យ​គុណភាព​ដើម្បី​ធានា​សុវត្ថិភាព​ម្ហូបអាហារ​។ នាយក​រដ្ឋមន្រ្តី​ បាន​អំពាវនាវ​ដល់​កសិករ​មានការ​ផ្លាស់​ថ្មី​។ កសិករ​វៀតណាម​ គប្បី​បង្កើន​កម្រិត​វិជ្ជា​និង​ចំណេះដឹង​ខាង​វិទ្យាសាស្រ្ត​បច្ចេក​ទេស​ ចំណេះដឹង​ខាង​ទីផ្សារ​។ ឈាន​ដល់​ដំណាក់​កាល​កសិករ​ត្រូវ​ជួយ​ខ្លួនឯង​ មុននឹង​តម្រូវការ​រដ្ឋ​ជួយ​យើង​ ជាមួយ​ស្មារតី​ប្រឹងប្រែង​ ឈាន​ឡើង​ដោយ​ខ្លួនឯង​៕

កាសែត​កឹង​ធើ​ - ប្រែសម្រួល​ៈ ពេជ្រ​សឿន

ចែករំលែកអត្ថបទ