ក្នុងសិល្បៈយូរកេរនិងរបាំ តួយក្ស គឺជាតួកាចនិងពិបាកសម្តែងបំផុត ប៉ុន្តែចំពោះបងតារា នោះគឺតួសម្តែងដែលបងចូលចិត្តបំផុត។
ពេលទៅសម្តែងនៅក្នុងនិងក្រៅប្រទេស បងថាច់តារាបានធ្វើសមុច្ច័យវត្ថុតាំងដើម្បីដាក់តម្កល់នៅផ្ទះរបស់ខ្លួន។
បច្ចុប្បន្ន នៅក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង បងតារា ជាអ្នកសម្តែងបានល្អបំផុតតួយក្ស និងតួកាចដទៃៗទៀត។
ថាច់តារាកើតនិងធំដឹងក្តីក្នុងគ្រួសារមាន៤ជំនាន់ផ្សារភ្ជាប់នឹងសិល្បៈល្ខោនយូរកេរ។ ឱពុកបង ជាសិល្បករឆ្នើមឈ្មោះសើុងវង់ ម្តាយជានាដការិនីក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង។ តាំងពីតូច បងបានឱពុកម្តាយបង្រៀនសិល្បៈយូរកេរ ហេតុនោះកាលរៀនបឋមសិក្សា បងបានសម្ដែងតួយក្សក្នុងកម្មវិធីកុមារភាសាខ្មែរចាក់ផ្សាយលើទូរទស្សន៍សុកត្រាំងនិងVTV។ ដោយបានទៅតាមឱពុកម្តាយសម្តែងជារឿយៗ ម្ល៉ោះហើយ តារាមានបទពិសោធន៍ច្រើន។
សម្តែងតួយក្សក្នុងឈុត” ព្រះរាម ព្រះលក្ខណ៍” បងតារាទទួលបានមេដាយមាសក្នុងសមោសរ
សិល្បៈល្ខោនយូរកេរខ្មែរណាមបូ នៅសុកត្រាំងកាលពីឆ្នាំ២០១៣។
ឆ្នាំ២០០០ ពេលបានជម្រើសចូលក្របខណ្ឌ ក្រុមសិល្បៈខ្មែរសុកត្រាំង តារាបានប្រគល់ឱ្យសម្តែងតួយក្ស។ ពេលឃើញបងមានទេពកោសល្យសម្តែងតួយក្ស មានសុខភាពល្អ ហេតុនោះប្រធានក្រុមបានប្រគល់ឲ្យបងសម្តែងតួកាចក្នុងរឿងផ្សេងៗ។ បងតារា បានឱ្យដឹង៖” ទស្សនិកជនជួបខ្ញុំ តែងសួរថាខ្ញុំស្លូតយ៉ាងនេះ ហេតុម្តេចសម្តែងតួកាចទៅវិញ។ ខ្ញុំចេះតែឆ្លើយ ដោះស្រាយថាពីព្រោះខ្ញុំចូលចិត្ត ហើយនេះក៏ជាភព្វព្រេងរបស់អ្នកសិល្បៈដែរ។ តួយក្សក្នុងល្ខោនយូរកេរសំខាន់គឺធ្វើមុខធ្វើមាត់ ហើយត្រូវចេះបៀមចង្កោមធ្មិញឱ្យជាប់ បើមិនដូច្នោះទេ ពេលនិយាយឬច្រៀងចង្កោមនឹងធ្លាក់ចេញពីមាត់។ ពិសេស តួយក្សត្រូវបញ្ចេញកាយវិការជាបន្តបន្ទាប់ខុសពីតួសម្តែងផ្សេងៗ ហេតុនោះទាមទារអ្នកសម្តែងត្រូវមានសុខភាពល្អ និងមានទេពកោសល្យខាងបញ្ចេញកាយវិការ។ ម៉្យាងទៀតតួយក្សតែងពាក់ក្បាលមកុដ មិនធ្លាប់ងាយនឹងថប់ដង្ហើម និងសន្លប់ណាស់ ប្រសិនគ្មានសុខភាពល្អ។ លើក្បាលមកុដគេចោះ រន្តភ្នែក ពេលពាក់ចូលពិបាកមើលទៅមុខណាស់ ហេតុនោះ ពេលសម្តែងយើងត្រូវចំណាំទិស”។ ក្រៅពីសម្តែង បងតារានៅទាំងបានសាលាមធ្យមសិក្សាវប្បធម៌ សិល្បៈអញ្ជើញទៅបង្រៀនខាងជំនាញដើរតួកាច និងតួយក្សជូនថ្នាក់បឋមសិក្សាសិល្បៈយូរកេរ។ កាលពីឆ្នាំ២០១៣ សម្តែងតួយក្សក្នុងឈុត” ព្រះរាមព្រះលក្ខណ៍” បងទទួលបានមេដាយមាសក្នុងសមោសរសិល្បៈល្ខោនយូរកេរខ្មែរណាមបូ លើកទី២នៅសុកត្រាំង។
បងថាច់ចំរើន ប្រធានក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង ឲ្យតម្លៃ៖ “ សិល្បករថាច់តារា មានលក្ខណៈសម្តែងពិសេសដោយឡែក បងស៊ូទ្រាំលំបាកសិក្សាស្វែងយល់ ជាសិល្បករក្មេងមានទេពកោសល្យ មានអនាគតរីកចម្រើនរបស់ក្រុម។ មិនត្រឹមសម្តែងបានល្អ តារានៅទាំងចេះឧបករណ៍ភ្លេងប្រពៃណី ភ្លេងសម័យទៀតផង”៕
លីធាន-សុផន