14/10/2019 - 16:37

គៀង​យ៉ាង​៖

សម្រស់​បៃ​តង​នៅ​សា​លា​ជន​ជា​តិ​អន្តេ​វា​សិក​

សា​លា​ចំ​ណេះ​ទូទៅ​ជន​ជា​តិ​អន្តេ​វា​សិក​មធ្យម​សិក្សា​មូល​ដ្ឋាន​ស្រុក​អា​ង​បៀង(ខេត្ត​គៀង​យ៉ាង​) មាន​ផ្ទៃ​ដី​សរុប​ជិត​២​២​.០​០​០​ម២​ ឋិត​នៅ​ភូមិ​បៃ​ចើ ឃុំ​ដុង​ថា​យ ស្រុក​អា​ង​បៀង រៀង​រាល់​ឆ្នាំ​ទទួល​សិស្ស​ជា​ង​២​៣​០​នាក់​។​

ប្អូន​ៗ​សិស្សា​នុ​សិស្ស​កំ​ពុង​ថែ​ទាំ​បន្លែ​ដាំ​ក្នុង​មណ្ឌល​សា​លា​រៀន​។​

ដើម្បី​បង្ក​បាន​ទិដ្ឋ​ភាព​បៃ​តង​-ជ្រះ​-ស្អាត​ និង​សុវត្ថិ​ភាព​ បើ​ប្រៀប​នឹង​កន្លែង​ដទៃ​គេដាំ​ផ្កា​ ដាំ​ឈើ​លម្អ​ រីឯ​សា​លា​បាន​អនុ​វត្ត​ទម្រង់​ “សួន​បន្លែ​ជ្រះ​-ស្អាត​-សុវត្ថិ​ភាព​ម្ហូប​អា​ហារ​”។​ ព្រម​ជា​មួយ​នោះ​ សា​លា​បាន​បំ​ផុស​ចលនា​ថ្នាក់​រៀន​និង​សិស្សា​នុ​សិស្ស​ទាំង​អស់​ ទទួល​រ៉ាប់​រង​ដាំ​ប្រ​ភេទ​បន្លែ​រយៈ​ពេល​ខ្លី​ក្នុង​មណ្ឌល​សា​លា​ ដូច​ជា​ ត្រកួន​ ឃ្លោក ត្រសក់ ត្របស្ពៃខៀវ​ជា​ដើម​ ការ​ថែ​ទាំ​បន្លែ​ខាង​លើ​ គឺ​ធានា​១​០​០​%មិន​ប្រើ​ប្រាស់​ថ្នាំ​ការ​ពារ​រុក្ខ​ជា​តិ​ ដែល​មាន​សា​រ​ធាតុ​ពុល​បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស​។​

ផលិត​ផល​ដែល​ប្រ​មូល​បាន​ ត្រូវ​បាន​ផ្ទះ​បាយ​សមូហ​ភាព​របស់​សា​លា​ប្រ​មូល​ទិញ​ដោយ​តម្លៃ​ខ្ពស់​ជា​ង​ទី​ផ្សា​រ សម្រាប់​ចម្អិន​ជា​អា​ហារ​នាំ​មក​នូវ​ជា​តិ​បំ​ប៉ន​ សុវត្ថិ​ភាព​ បម្រើ​ការ​ហូប​ចុកជូន​សិស្សា​នុ​សិស្ស​ក្នុង​រយៈ​ពេល​រៀន​សូត្រ​នៅ​នឹង​សា​លា​។​ លទ្ធ​ផល​រៀង​រាល់​ខែ​ សមូហ​ភាព​សិស្ស​គ្រប់​ថ្នាក់​ប្រ​មូល​ផល​បាន​ចំ​នួន​ទឹក​ប្រាក់​ជា​ង​១​លាន​ដុង​។​ ចំ​នួន​ទឹក​ប្រាក់​ទាំង​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ប្រ​ភព​មូល​និធិ​សម្រាប់​ទិញ​សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​ថ្នាក់​រៀន​ និង​រួម​បញ្ចូល​ក្នុង​មូល​និធិ​របស់​អន្តរ​ក្រុម​សម្រាប់​ចាត់​តាំង​សកម្ម​ភាព​លេង​កម្សាន្ត​ សិល្បៈ​ កីឡា​អប់​រំកាយ​របស់​សា​លា​៕

                                                                                   ឡេស៊ាង - ថា​ច់​ធី

ចែករំលែកអត្ថបទ