23/09/2019 - 16:31

បុណ្យ​សែន​ដូន​តា ប្រ​ពៃណី​របស់​ជន​រួម​ជា​តិ​ខ្មែរ​

បទ​យក​ការ​ណ៍​៖ លីធាន​-ពេជ្រ​សឿន​

សែន​ដូន​តា ជា​ពិធី​បុណ្យ​ប្រ​ពៃណី​ដ៏​ធំ​មួយ​ក្នុង​ចំ​ណោម​ពិធី​បុណ្យ​ប្រ​ពៃណី​ដ៏​ធំ​ផ្សេង​ៗ​ទៀ​ត​របស់​ជន​រួម​ជា​តិ​ខ្មែរ​ណាមបូ​ មាន​ដូច​ជា​​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​ បុណ្យ​អកអំ​​បុក​ជា​ដើម​។​ សែន​ដូន​តា ជា​ពិធី​បុណ្យ​មួយ​មាន​អត្ថ​ន័យ​យ៉ាង​ជ្រាល​ជ្រៅ​ សម្ដែង​ពីកត្តញ្ញូតាធម៌​របស់​កូន​ចៅ​គោ​រព​ដឹង​គុណ​ចំ​ពោះ​លោក​អ្នក​ដែល​មាន​គុណ​ និង​ឧទ្ទិសបុណ្យ​កុសល​ជូន​ដល់​បុព្វ​ការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ​​។​ ខាង​ក្រោម​នេះ​ គឺ​ជា​​រូប​ភាព​​មួយ​ចំ​នួន​នៃ​ពិធី​បុណ្យ​សែន​ដូន​តា ដែល​អ្នក​យក​ព័ត៌​មាន​​កាសែត​កឹង​ធើ​ភាសា​ខ្មែរ​ធ្វើ​ការ​កត់​ត្រានៅ​ខេត្ត​សុក​ត្រាំង​។​

ពិធី​កាន់​បិណ្ឌ​ តែ​ងបាន​មាមីង​ខ្មែរ​ប្រារព្ធ​ធ្វើ​ក្នុង​វត្ត​ចំ​នួន​១​៤​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​១​រោចរហូត​ដល់​ថ្ងៃ​១​៤​រោច ខែ​ភទ្របទ​ ។​

វេរភត្តប្រ​គេន​ព្រះ​សង្ឃ​ ដើម្បី​ឧទ្ទិសកុសល​បុណ្យ​ជូន​ដល់​បុព្វ​ការី​ជន​ដែល​បាន​ចែក​ឋាន​។​

ក្នុង​ឱកាស​​កាន់​បិណ្ឌ​ចំ​នួន​១​៤​ថ្ងៃ​នេះ​ មុន​ពេល​អរុណោទ័យ​ភ្លឺ​ស្រាងៗ​ មាមីង​យក​បាយ​ នំ ផ្លែ​ឈើ​ជា​ដើម​ទៅ​វត្ត​បោះ​បាយ​បិណ្ឌ​។​

ថ្ងៃ​បុណ្យ​សែន​ដូន​តា មាមីង​តែ​ងរៀប​ចំ​​បាយ​ស្ពកសែន​ដល់​ជីដូន​

ជីតា បុព្វ​ការី​ជន​ដែល​បាន​ចែក​ឋាន​។​

សែន​បាយ​ស្ពករួច​ មាមីង​ប្រារព្ធ​ពិធី​ជូន​ដូន​តា មាន​ដាក់​អង្ករ​ អំ​​បិល​ បង្អែម​និង​ចំ​អា​បជា​ដើម​ក្នុង​កូន​សំ​ពៅ​បណ្ដែត​ទៅ​តាម​ខ្សែ​ទឹក​​ព្រែក​ ទន្លេ​ និង​ស្ទឹង​ ជូន​ដូន​តា​ទៅ​ស្រុក​វិ​ញ។​

 

 

 

ចែករំលែកអត្ថបទ