20/08/2019 - 08:48

អនុ​ស្សាវ​រី​យ៍​ខួប​៧៤​ឆ្នាំ​​ ទិវា​បង្កើត​​កង​កម្លាំង​នគរ​បាល​ប្រ​ជា​ជន​(១​៩​/៨​/១​៩​៤​៥​ -១​៩​/៨​/២​០​១​៩​)

ពង្រីក​ប្រ​វេណី​វីរ​ភាព

ជា​មួយ​​ស្នា​ដៃ​​ដែល​សម្រេច​បាន​ក្នុង​វិ​ស័យ​ការ​ងារ​និង​ប្រ​យុទ្ធ​ ម៉្លោះ​ហើយ​នគរ​បាល​ក្រុង​កឹង​ធើ​ បាន​ប្រ​ធាន​រដ្ឋ​ប្រ​ទាន​គ្រឿង​ឥ​ស្សរិយ​យ​ស​ការ​ពារ​មាតុ​ភូមិ​​ចំ​ណាត់​ថ្នាក់​លេខ២​ និង​បាន​ក្រ​សួង​​នគរ​បាល​ជូន​ទង់​ប្រ​ឡង​ប្រ​ណាំង​ អង្គ​ភាព​ឈាន​មុខ​​ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ដើម្បី​សន្តិ​សុខ​មាតុ​ភូមិ​​  ជាច្រើន​ឆ្នាំ​បន្តបន្ទាប់​។​

  ឧ​ត្តម​សេនីយ៍​ត្រី​ ង្វៀន​​វ៉ាន់​ធ្វឹង នា​យក​នគរ​បាល​ ក្រុង​កឹង​ធើ​ ជូន​ប័ណ្ណ​សរ​សើរ​​របស់​គណៈ​​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ដល់សមូ​ហ​ភាព​ បុគ្គ​ល​ដែល​សម្រេចបាន​ស្នាដៃ​​ឆ្នើម​។​

ឧ​ត្តម​សេនីយ៍​ត្រី​ ង្វៀន​​វ៉ាន់​ធ្វឹង នា​យក​នគរ​បាល​ក្រុង​កឹង​ធើ ឲ្យ​ដឹង​៖ "ដោយ​កំ​ណត់​ច្បាស់​ការ​ងារ​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ជា​ភារ​កិច្ច​​ដ៏​ចម្បង​ រយៈ​ពេល​កន្លង​ អង្គ​ភាព​បាន​ផ្សព្វ​​ផ្សា​យ​យ៉ាង​ម៉ឹង​ម៉ា​ត់ ព្រម​ៗ​គ្នា​ និង​ចាត់​វិ​ធាន​ការ​ប្រ​កប​ដោយ​ប្រសិ​ទ្ធភាព​ បង្ក​បរិ​ស្ថាន​លំ​នឹងសន្តិ​សុខ​​សុវត្ថិ​ភាព​។​ ការ​ងារ​តស៊ូ​​ បង្កា​របង្រ្កាប​បទ​ល្មើស​ត្រូវ​បាន​ជំ​រុញ​មាំ​លើ​គ្រប់​វិ​ស័យ​ លទ្ធ​ផល​ដែល​ទ​ទួល​បាន​លើ​សភា​គកម្រិត​ដាក់​ចេញ​។​ ដោយ​ឡែក​ក្នុង​ឆមាស​ទី​១​ឆ្នាំ​​២​០​១​៩​ ចំ​នួន​ករណី​ប្រ​ព្រឹត្ត​បទ​ល្មើស​និង​ល្មើស​ច្បាប់​សណ្តាប់​ធ្នាប់​សង្គម​ ត្រូវ​បាន​ទប់ស្កាត់​និង​កាត់បន្ថយ​ជាង​១​៤​% បើ​ប្រៀប​​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​​មុន"។​ តាម​រយៈ​​នោះ​ នគរ​បាល​ក្រុង​បាន​ធ្វើ​ការ​សើុបអង្កេត​ប្រ​ទះ​ឃើញ​ ចំ​នួន​៦​៤​៥​ករណី​ ដោយ​ចាប់​ឃាត់​ខ្លួន​និង​វិនិច្ឆ័យមុខ​សញ្ញា​ល្មើស​ច្បាប់​សណ្តាប់​ធ្នាប់​សង្គម​ចំនួន​២​.៣​០​៤​នាក់ សម្រេច​អត្រា​ជាង​៩​៥​%  ប្រទះ​ឃើញ​១​១​៧ករណី​ ផលិត​ ជួញដូរ​ទំនិញ​ក្លែង​ ក្លា​យ​ទំនិញ​ខ្វះ​គុណ​ភាព​ គ្មាន​ប្រភព​ច្បាស់​លាស់​ ដឹក​ជញ្ជូន​​លក់​ដូរ​ទំនិញ​ហាម​ឃាត់​​ វិនិច្ឆ័យ៨​០​ករណី​ល្មើស​ច្បាប់​ការ​ពារ​ បរិ​ស្ថាន​ធន​ធាន​ធម្ម​ជាតិ​ សុ​វត្ថិ​ភាព​ម្ហូប​​អាហា​រ បោស​សម្អាត​ ករណី​ស្តុក​ទុក​ដឹក​ជញ្ជូន​​ លក់​ដូរ​គ្រឿង​ញៀន​ខុស​ច្បាប់​១​៩​៨​ ករណី​។​ល។​

កម្មា​ភបាល​​យុទ្ធ​ជន​នគរបាល​ក្រុង​កឹងធើ ចេញ​ប្រតិ​បត្តិ​ការរក្សា​ភាព​សុខ​សាន្ត​លើ​ភូមិ​សាស្រ្ត​ក្រុង​។​

រយៈ​ពេល​កន្លង​ កង​កម្លាំង​នគរ​បាល​ក្រុង​តស៊ូ​​ប្រ​យុទ្ធ​បោស សម្អាត​ករណី​ពិ​សេស​​ រឿង​ក្តី​ធំៗ​​ជា​ច្រើន​ ម៉្លោះ​ហើយ​បាន​ក្រសួង​នគរ​បាល​ គណៈ​​កម្មា​ធិការ​បក្ស​ក្រុង​ គណៈ​​កម្មា​ធិការ​ប្រជា​ជន​ក្រុង​កឹង​ធើ​ និង​ប្រ​ជា​ជន​ស្ងើច​សរ​សើរ​។​ លេច​ធ្លោ​បំ​ផុត​​ គឺ​កាត់​ផ្តាច់​ខ្សែ​រយៈ​ជួញ​ដូរ​ ដឹក​ជញ្ជូន​​គ្រឿង​ញៀន​ខុស​ច្បាប់​ពីក្រុង​ហូជី​មិញ​​មក​កឹង​ធើ​ ដើម្បី​លក់​ដូរ​និង​ដឹក​ជញ្ជូន​​យកទៅ​ចែក​ចាយ​បន្ត​នៅ​តាម​បណ្ដា​ខេត្ត​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ កាល​ពី​ខែ​មិថុនា​កន្លង​ រឹប​អូស​គ្រឿង​ញៀន​ចម្រុះ​ច្រើន​បំ​ផុត​​ដែល​មិន​ធ្លាប់​មាន​តាំង​ពី​មុន​មក​លើ​ភូមិ​សាស្រ្ត​ រួម​មាន៖ គ្រឿង​ញៀន​ចំនួន​១​,៧គីឡូ​ក្រាម​ ដាវ​សាំ​ម៉ូ​រ៉ៃ និង​កាំ​បិត​គ្រប់​ប្រភេទ​ ព្រម​ទាំង​វត្ថុ​តាង​ដែល​ជាប់​ពាក់​ព័ន្ធ​ជា​ច្រើន​ទៀត​។​ វរសេ នីយ៍​ឯ​ក ឡេ​វ៉ាន់​ឡឿង  ប្រ​ធាន​កា​រិ​យា​ល័យ​​នគរ​បាល​សើុបអង្កេត​ បទ​ល្មើស​គ្រឿង​ញៀន​នគរ​បាល​ក្រុង​កឹង​ធើ​ ឲ្យ​ដឹង​៖ "ឧ​បា​យកល​របស់​មុខ​សញ្ញា​ធ្វើ​ស​កម្ម​ភាព​យ៉ាង​ស្មុគ​ស្មាញ​ ប៉ិន​ប្រ​សប់​ ផ្លាស់​​ប្តូរ​​ទី​កន្លែង​ជាបន្ត​បន្ទាប់​ តែ​​ង​មានការ​ប្រុង​ប្រ​យ័ត្ន​មិន​ ងាយ​ប្រទះ​ឃើញ​ឡើយ​។​ បន្ទាប់​ពី​តាម​ដាន​អស់​​រយៈ​កាល​​ជា​​ច្រើន​ខែ​ មាន​​ពេល​ខ្លះ​ស្មាន​ថា​​នឹង​បាត់ដាន ប៉ុន្តែ​​​កម្មា​ភិ​បាល​​យុទ្ធ​ជន​នៅ​តែ​​ប្តេជ្ញា​ចិត្ត​ខំប្រឹង​​ជម្នះ​លំ​បាក​ សហកា​រជា​មួយ​​នឹង​កង​កម្លាំង​ជំ​នាញ​ផ្សេង​ៗ​​ តាម​សើុបរក​ភិន​ភាគ កម្ទេច​អស់​ខ្សែ​ រយៈ​ឃាត់​ខ្លួន​មុខ​សញ្ញា​៦​នាក់"។​

នៅ​ក្នុង​សន្និ​បាត​បូកសរុប​​ការ​ងារ​នគរ​បាល​ក្នុង​ឆ​មាស​ទី​១​ឆ្នាំ​​២​០​១​៩​ ដែល​បាន​ចាត់​តាំង​​នា​ខែ​កក្កដា​កន្លង​ លោក​ឡេក្វាងម៉ា​ន់ ប្រ​ធាន​គណៈ​​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​ ស្ងើច​សរសើរ​៖ "នគរ​បាល​ក្រុង​ ខ្នះ​ខ្នែង​ច្បាម​ ផ្សព្វ​​ផ្សា​យ​អនុ​វត្ត​យ៉ាង​ម៉ឹង​ម៉ា​ត់រាល់​គោ​ល​ការណ៍​​ និង​កិច្ច​ចង្អុល​ការ​របស់​ក្រសួង​​នគរ​បាល​ គណៈ​​កម្មា​ធិការ​បក្ស​ក្រុង​ ក្រុម​ប្រឹក្សា​ប្រជា​ជន​ក្រុង​ គណៈ​​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​ អំពី​ការ​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​។​ ទន្ទឹម​នឹង​នោះ​ អង្គ​ភាព​អនុ​វត្ត​ល្អ​មុខ​ងារ​ធ្វើ​សេ​នា​ធិ​ការ​ សហ​កា​រនិង​រៀប​ចំ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រសិ​ទ្ធភាព​លើ​វិស័យ​ការ​ងារ​សម្រេច​ជោគ​ជ័យ​​រាល់​ទិស​ដៅ​តម្រូវ​ការ​ដាក់​ចេញ​ រក្សា​លំ​នឹង​សន្តិ​សុខ​​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត​ រួម​ចំ​ណែក​យ៉ាង​ស​កម្ម​ក្នុង​ភារ​កិច្ច​​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​​-សង្គម​និង​កិច្ច​ការ​បរ​ទេស​របស់​ក្រុង​ "។​

ជា​មួយ​​នឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ទូទាំង​​កង​កម្លាំង​ សង្ឃឹម​ថា នគរបាល​ក្រុង​កឹង​ធើ​នឹង​បន្ត​បង្កើត​​បាន​នូវ​យុទ្ធ​ជ័យ​ជា​ច្រើន​ទៀត​សក្តិ​សម​នឹង​ពាក្យ​ពេជ្រ​៩​ម៉ា​ត់ ដែល​គណៈ​​កម្មា​ធិ​ការ​បក្ស​ក្រុង​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​​គម្មា​ធិ​ការ​ប្រជា​ជន​ក្រុង​កឹងធើ​ប្រ​ទាន​ជូន​ នោះ​គឺ​ "ស្មោះ​នឹង​បក្ស​-ភក្តី​ភាព​នឹង​ប្រ​ជា​ជន​"៕

                                                         កេវចិញ-មុនី

ចែករំលែកអត្ថបទ