វត្តកោះស្លា គឺវត្តមួយក្នុងចំណោមវត្តពុទ្ធសាសនាខ្មែរ ឋិតនៅក្បែរផ្លូវជាតិ៥៣ នៅភូមិកោះស្លា ឃុំថាញសើុង ស្រុកថ្កូវ ខេត្តត្រាវិញ។ វត្តមិនត្រឹមតែជាកន្លែងគោរពបូជាប៉ុណ្ណោះទេ នៅទាំងជាកន្លែងទេសចរផ្លូវចិត្តសម្រាប់ភ្ញៀវទេសចរពេលមកកាន់ខេត្តត្រាវិញ។
មកកាន់វត្តកោះស្លា ភ្ញៀវទេសចរប្រាកដជាចាប់អារម្មណ៍នូវព្រះពុទ្ធបដិមាផ្ចាញ់មារ ដែល កសាងនៅកណ្ដាលបរិវេណវត្ត ជាមួយនឹងទិដ្ឋភាពដ៏ស្រស់ស្អាត ព្រមជាមួយនឹងក្បូរក្បាច់រចនាល្អប្រណីត ប្រកបដោយលក្ខណៈវប្បធម៌ខ្មែរបុរាណ។ល។ ក្រៅពីនោះ ភ្ញៀវទេសចរនៅទាំងបានទស្សនាព្រះចេតិយនិងអុជធូបរំលឹកព្រះវិញ្ញាណក្ខ័ន្ធវីរសមណៈទាំងពីរព្រះអង្គ ៖ យ៉ឿងសុខ និងគឹមស៊ុមន៍ ដែលបានពលីជីវិតដើម្បីឯករាជ្យ សេរីភាពប្រទេសជាតិ នៅសមរភូមិវត្តចារុ៍ (១៩៧៥)។ ព្រះចេតិយត្រូវបានបក្ស និងរដ្ឋ កសាងនៅវត្តកោះស្លា៕ កម្រងរូបថត៖ ទីទុយ
ព្រះពុទ្ធបដិមាផ្ចាញ់មារ។
ជ្រុងមួយនៃព្រះវិហារវត្តកោះស្លា។
ព្រះចេតិយវីរសមណៈយ៉ឿងសុខ និងគឹមស៊ុមន៍នៅវត្តកោះស្លា។
របងនិងខ្លោងទ្វារវត្តកោះស្លាជាប់ផ្លូវជាតិ៥៣។
ផ្ទាំងគំនូរព្រះសង្ឃកំពុងតតាំងជាមួយខ្មាំងនិងពលីជីវិត។