17/06/2019 - 14:45

ស្រុក​ត្រឹង​ដេ ពង្រីក​តួ​នា​ទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច

មក​កាន់​ភូមិ​ដែលមាន​ជន​រួម​ជាតិ​ភាគ​តិច​រ​ស់​នៅ​កុះ​ករ​របស់​ស្រុក​ត្រឹង​ដេ (ខេត្ត​សុក​ត្រាំង)​ យើង​ខ្ញុំ​អាច​ដឹង​បាន​ពី​ភាព​វិ​វឌ្ឍន៍​នៃ​មុខ​មាត់​ជន​បទ​សព្វ​ថ្ងៃ​។ ភាព​រីក​ចម្រើន​ទាំង​នោះ ក៏​មាន​ការ​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ ក្នុង​ការ​ចលនា​ជួយ​គ្នា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ រួម​កម្លាំង​ក​សាង​ជន​បទ​ថ្មី​ផង​ដែរ​។

លោក​ត្រឹង​លីវ​ (ឈរទីពីរខាងឆ្វេង) ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​ភូមិ​បឹង​ទ្រៀក​ ឃុំ​លីវ​ទូ​​     ស្រុកត្រឹងដេ។ 

តួ​យ៉ាង​ដូច​លោក​សើុង​ណាត គឺ​ជាអ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ភូមិ​តីប​ញឹក​ ឃុំ​វៀង​អាង​  (ស្រុក​ត្រឹង​ដេ)​ គាត់​គឺ​ជា​គំ​រូ​ឈាន​​មុខ​រៀង​រាល់​ការ​ចលនា​នៅ​ភូមិ​ភាគ​ និងដាស់​តឿន​កូន​ចៅ​អនុ​វត្ត​ល្អ​ផ្នត់​រស់​នៅ​វប្ប​ធម៌​ ខ្នះ​ខ្នែង​រៀន​សូត្រ​ ពល​កម្ម​ផលិត​។ ព្រម​ទាំង​ចលនា​ ផ្សព្វ​ផ្សាយ​ឲ្យ​ប្រ​ជា​ជន​ចូល​រួម​ជីក​ស្ដារ​​ប្រ​ឡាយ​រាយ​រង​ ជួយ​ឧបត្ថម្ភ​មនុស្ស​ចាស់​គ្មាន​​ទី​ពឹង​ និង​ជូន​អំ​ណោយ​ដល់​សិស្ស​ក្រី​ក្រ​សង្វាត​​រៀន​សូត្រ​ ស​រុប​ទឹក​ប្រាក់​ជិត​១០០​លាន​ដុង​។

 ដើម្បី​ផ​លិត​កម្ម​ធា​នា​សម្រេច​បាន​ផល​ចំ​ណេញ​  លោក​សើុង​​ណាត​ បាន​ចលនា​ប្រ​ជា​​ជន​ចូល​រួម​ទម្រង់​ធា​នា​ទិញ​ផលិត​ផល​។ សព្វ​​ថ្ងៃ​ ទូ​ទាំង​ឃុំ​វៀង​អាង​ មាន​ផ្ទៃ​ដី​ផ​លិត​ស្រូវ​​គុណ​ភាព​ខ្ពស់​ប្រ​ហែល​៨០​% ផ្ដល់​ប្រាក់​ចំ​ណូល​ខ្ពស់​ជូន​ប្រ​ជា​ជន​រាប់​រយ​គ្រួ​សារ​។

រី​ឯ​នៅ​ភូមិ​តា​អ៊ុង​ ឃុំ​វៀង​ប៊ិញ​ មាន​លោក​ថាច់​សយ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ តែង​បាន​មា​មីង​ទំ​នុក​ចិត្ត​យ៉ាង​ខ្លាំង​។ ផ្ដើម​ពី​បទ​ពិ​សោធន៍​ក្រោយ​រយៈ​ពេល​២៥​ឆ្នាំ​បំ​ពេញ​ការ​ងារ​រដ្ឋ​  ធ្លាប់​ឆ្លង​កាត់​តំ​ណែង​ជា​ច្រើន​ផ្សេ​ង​ៗ​គ្នា​ លោក​ថាច់​សយ បាន​អ​នុ​វត្ត​យ៉ាង​ប៉ិន​ប្រ​សប់​នូវ​វិ​ធាន​​ការ​ចលនា​ ផ្សព្វ​ផ្សាយ​ដើម្បី​ប្រ​ជា​ជន​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោល​ន​យោ​បាយ​​ច្បាប់​របស់​រដ្ឋ​ ខ្នះ​ខ្នែង​ចលនា​មា​មីង​រួម​កម្លាំង​ក​សាង​ភូមិ​ស្រុក​។​

មិន​ត្រឹម​តែ​ចលនា​ប្រ​ជា​ជន​ក​សាង​ស្ពាន​ ផ្លូវ​​ថ្នល់​ប៉ុណ្ណោះ​ទេ​ លោក​ថាច់​​សយ​ នៅ​ទាំង​ជា​គំ​រូ​ល្អ​ក្នុង​ចលនា​ជួយ​គ្នា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​​ឃុំ​វៀង​ប៊ិញ​។ គាត់​ជួយ​មាមីង​ក្រី​ក្រ​ដែល​គ្មាន​​ទុន​ផ​លិត​ដោយ​របៀប​លក់​ជឿ​កូន​ជ្រូក​ ដើម្បី​មាមីង​មាន​ប្រ​ភព​សម្រាប់​វិ​និ​យោគ​។ លោក​ថាច់​សយ ឈាន​មុខ​ក្នុង​ចលនា​ពង្រីក​ហ្វូង​​គោ​ទឹក​ដោះ​នៅ​ភូមិ​ភាគ​។ សព្វ​ថ្ងៃ​ គ្រួ​សារ​​របស់លោក​ កំ​ពុង​ចិញ្ចឹម​គោ​ទឹក​ដោះ​១០​ក្បាល​ និង​គោ​បង្កាត់​ស៊ីន​១០​ក្បាល ​មាន​គោ​៥​ក្បាល​ កំ​ពុង​ផ្តល់​ទឹក​ដោះ ប្រ​មូល​ផល​បាន​ប្រ​ហែល​៥០​គី​ឡូក្រាម​រៀង​រាល់​ថ្ងៃ​ ចំ​ណេញ​ជាង​១០​​លាន​ដុង​/ខែ​។

រី​ឯ​នៅ​ភូមិ​បឹង​ទ្រៀក​ ឃុំ​លីវ​ទូ​ឯ​ណោះ​វិញ​ លោក​ត្រឹង​លីវ​ ទោះ​បី​មាន​វ័យ​៧៥​ឆ្នាំ​ក៏​ពិត​មែន​​ ប៉ុន្តែ​គាត់​នៅ​តែ​ខ្នះ​ខ្នែង​ចូល​រួម​ការ​ងារ​សប្បុ​​រស​ធម៌​។ ​ជា​មួយ​នឹង​តួ​នា​ទី​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​ភូមិ​ភាគ​ គាត់​បាន​ចលនា​ពន្យល់​ ដោះ​ស្រាយ​ឲ្យ​ប្រ​ជា​ជន​បាន​យល់​ដឹង​ ស្ម័គ្រ​ចិ​​ត្តបរិច្ចាគ​ដី​ធ្វើ​ផ្លូវ​ថ្នល់​និង​ក​សាង​សំ​ណង់​បម្រើ​​ផល​ប្រ​យោជន៍​សា​ធារ​ណៈ​។​

លោក​ត្រឹង​ក្វឹក​អាង​ ប្រ​ធាន​កា​រិ​យា​ល័យ​​ជន​ជាតិ​ស្រុក​ត្រឹ​ង​ដេ​ វាយ​តម្លៃ​៖ “ប៉ុន្មាន​ឆ្នាំ​កន្លង​ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ បាន​ពង្រីក​ល្អ​តួ​នា​ទី​ជា​ស្ពាន​ត​ភ្ជាប់​​រ​វាង​បក្ស​ រដ្ឋ​អំ​ណាច​និង​រណ​សិរ្ស​មាតុ​ភូមិ​​គ្រប់​លំ​ដាប់​ថ្នាក់​។ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ ពិត​ជា​បុគ្គល​គំ​រូសម្រាប់​មា​មីង​រៀន​សូត្រ​និង​យក​តម្រាប់​តាម​”៕

យោង​តាម​ http://baodantoc.​com.vn ប្រែ៖​ ថាច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ត្រឹង​លីវ​