វរសេនីយ៍ឯកបម្រុង យឿងវ៉ាន់បៀន ស្នងការនយោបាយនៃគណៈបញ្ជាការដ្ឋានយោធាស្រុកមីទូ ខេត្តសុកត្រាំង ឲ្យដឹង៖ រៀងរាល់ឆ្នាំ ពេលហ្វឹកហ្វឺនកងប្រជាស្វ័យត្រាណនិងកម្លាំងចលនាបម្រុងម្តងៗ គណៈបញ្ជាការដ្ឋានយោធាស្រុក បានសហការជាមួយគណៈ ផ្នែកអង្គការមហាជនដែលពាក់ព័ន្ធ និងភូមិភាគនានា រៀបចំចេញដំណើរប្រតិបត្តិការក្រៅបន្ទាយ អនុវត្តការងារប្រជាចលនា។ ឆ្លងតាមរយៈនោះ ពង្រីកប្រវេណីសាមគ្គីរវាងកងទ័ព-ប្រជាជន ផ្សព្វផ្សាយអប់រំកម្មាភិបាល យុទ្ធជនក្នុងកងកម្លាំងប្រដាប់អាវុធជ្រាបច្បាស់ពីប្រពៃណី បដិវត្តន៍ក្នុងបុព្វហេតុ តស៊ូរំដោះជាតិ ឯកភាពទឹកដីរបស់ប្រជាជននិងកងទ័ព។ ទន្ទឹមនឹងនោះ ចលនាប្រជាជនលើកកម្ពស់ស្មារតីភ្ញាក់រលឹកក្នុងការការពារបរិស្ថាន អនុវត្តល្អនូវចលនា “កងទ័ពរួមកម្លាំងកសាងជនបទថ្មី”។ល។
ខាងក្រោមនេះ គឺជារូបភាពមួយចំនួនដែលអ្នកយកព័ត៌មានកាសែតកឹងធើភាសាខ្មែរ បានកត់សម្គាល់ ខណៈពេលកងកម្លាំងប្រដាប់អាវុធស្រុកមីទូ រួមកម្លាំងកសាងជនបទថ្មី នៅឃុំធ្វឹងហ៊ឹង តំបន់មានជនរួមជាតិខ្មែររស់នៅជិត៦០%។ យ្វីអាញ់-លីសៀ
គណៈបញ្ជាការយោធាស្រុក សហការជាមួយមន្ទីរពេទ្យយោធា-ប្រជាជនខេត្តសុកត្រាំង ពិនិត្យជំងឺ ផ្តល់ថ្នាំដោយឥតគិតថ្លៃ ជូនគ្រួសារគោលនយោបាយនិងប្រជាជនក្រីក្រជាង៥០០គ្រួសារ។
កម្មាភិបាល យុទ្ធជននៃគណៈបញ្ជាការដ្ឋានយោធាស្រុកមីទូ កាប់ឆ្ការ ស្មៅព្រៅតាមដងផ្លូវគមនាគមន៍ជនបទមានប្រវែងជាង១៥គីឡូម៉ែត្រ។
កម្មាភិបាល យុទ្ធជននៃគណៈបញ្ជាការដ្ឋានយោធាស្រុកមីទូ ជួសជុលបង្កើនកម្រិតទីធ្លាខាងមុខផ្ទះជូនគ្រួសារគោលនយោបាយ។
កម្មាភិបាល យុទ្ធជននិងប្រជាជនស្រុកមីទូ ជួសជុលផ្លូវបេតុងនៅតាមដងផ្លូវគមនាគមន៍ជនបទដោយមានប្រវែងជាង១០គីឡូម៉ែត្រ។